Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ១ខែ ដើមឆ្នាំ ថៃបញ្ជូនពលករខ្មែរមកស្រុក ជាង៦០០នាក់

 ១ខែ ដើមឆ្នាំ ថៃបញ្ជូនពលករខ្មែរមកស្រុក ជាង៦០០នាក់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅខែមករា ឆ្នាំ២០២៤ មានប្រមាណជិត៦០០នាក់ នៅក្រុងប៉ោយប៉ែត។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា  អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរ ដែលធ្វើការដោយខុសច្បាប់នៅប្រទេសថៃ បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរកម្ពុជា ទទួលនៅអំឡុង ខែមករា ឆ្នាំ២០២៤ មានចំនួន៥៨៦នាក់ ក្នុងនោះមានស្រី ២០០នាក់ និងកុមារ ចំនួន៣៨នាក់។

លោកបានបញ្ជាក់ថា នៅពេលដែលអាជ្ញាធរកម្ពុជា ទទួលពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសាកសួរព័ត៌មាន បានប្រាប់ថា ពួកគាត់ដែលត្រូវបានសមត្តកិច្ចថៃ ចាប់បញ្ជូន គឺស្នាក់នៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ជាជនអន្តោប្រវេសន៍ដែលលួចលាក់ធ្វើការដែលពួកគាត់បានទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់នាំទៅរកការងារធ្វើដោយខុសច្បាប់ ទើបសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកវ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ក្រោយអាជ្ញាធរកម្ពុជា ទទួលពលករខ្មែរ ដែលភាគីថៃ ចាប់បញ្ជូនប្រគល់ជូន អាជ្ញាធរបានធ្វើការណែនាំឲ្យបញ្ឈប់សកម្មភាពទៅធ្វើការដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលនាំឆ្លងដោយខុសច្បាប់ទៀត ព្រោះវាប្រឈមគ្រោះថ្នាក់ ហើយនៅពេលលួចលាក់ធ្វើការត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូន ខាតទាំងពេលវេលា និងលុយកាក់ទៀត ។ ដូច្នេះត្រូវទៅធ្វើការតាមរយៈក្រុមហ៊ុន ដោយស្របច្បាប់៕

RELATED ARTICLES