Tuesday, April 30, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ទូច ដេវីត ​ផ្ដួលសែន សាក់ងឹន នៅទឹកទី៣ ខណៈឃន សុខនី ក៍បំបាក់ឆៈណៈ សឹក នៅទឹកទី៣ ដូចគ្នា...

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ទូច ដេវីត ​ផ្ដួលសែន សាក់ងឹន នៅទឹកទី៣ ខណៈឃន សុខនី ក៍បំបាក់ឆៈណៈ សឹក នៅទឹកទី៣ ដូចគ្នា !

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី២៥ហើយ ដែល​សប្ដាហ៍នេះរឹតតែ​អស្ចារ្យថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព ហើយសុទ្ធតែកីឡាការខ្លាំងៗ នាំឲ្យ​ទស្ស​និក​ជកជក់ចិត្ដខ្លាំង និង​ស្រែកហ៊ោ​ពេញសែង្វៀនព្រែកកំពឹស។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១៖កីឡាករបង្គោលក្រហមហេង សារ៉ាន់ អាយុ២៦ឆ្នាំ មកពី​ក្លិបព្រៃទទឹង ខេត្តបាត់ដំបង សមាគមកីឡាខេត្តបាត់ដំបង  ធ្លាប់ប្រកួតបាន២៨លើក ឈ្នះ​១៨​លើក,ចាញ់៩លើក ស្មើ១លើក ធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន៤ដង ប្រកួតទម្ងន់​៦០គ.ក្រ បានចាញ់ដោយពិន្ទុ លើកីឡាករបង្គោល​ខៀវលីន វិចិត្រ  មកពីក្លិបបុរីរាជសីហ៍មានរិទ្ធ  សមាគមកីឡាកងយោធពលខេមរភូមិន្ទ  អាយុ២២ឆ្នាំ ធ្លាប់ប្រកួត​៣៦លើក,​ឈ្នះ​​២៨លើក,ស្មើ៣លើក ,​ចាញ់​៥លើក  និងធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣ដង ។

 -គូពិសេសទី២៖ កីឡាករបង្គោលក្រហមយុគ្គ យក្សផ្លែ អាយុ២៦ឆ្នាំ មកពីក្លិបខ្លារខិនមានរិទ្ធ សមាគមកីឡាប្រដាល់កក្រសួងមហាផ្ទៃ   ធ្លាប់ប្រកួត៨៥លើក​,ឈ្នះ​៦៨លើក​,ចាញ់​១៣លើក ,ស្មើ៤លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣០ដង ប្រភេទ​ទម្ងន់​៥៧​គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវយ៉ន  ពិសី  អាយុ២៥ឆ្នាំមកពីក្លិប​ប្រដាល់​សាល​វ័ន្ដកីឡាខេត្តរតនៈគិរី សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត​ចំនួន​៨១លើក ឈ្នះ​៥៣លើក ,ចាញ់២៥លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់​២២​ដង ។

 -គូអន្ដរជាតិទី៣៖កីឡាករបង្គោលក្រហមកីឡាករឃន សុខនី មកពីក្លិបមហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង សមគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ អាយុ២០ឆ្នាំ ធ្លាប់ប្រកួត​២៨លើក​,ឈះ​២៤លើក,ចាញ់៣លើក ,ស្មើ១លើក និងធ្លាប់ផ្ដួល​គូប្រកួតឲ្យសម្លប់ចំនួន៦ដង ប្រកួត​ប្រភេទ​ទម្ងន់៦៥  គ.ក្រ បាន​ផ្ដួលគូប្រកួតឲ្យបោះ​បង់ត្រឹម​ទឹកទី៣ កី​ឡាករ​បង្គោល​ខៀវឆៈណៈ សឹក (Chhnak Seek) មកពី​Thailand អាយុ២៥ឆ្នាំ ធ្លាប់​ប្រកួតបានចំនួន៧៥ លើក ,ឈ្នះ៥៥លើក,ចាញ់១៧លើក ,ស្មើ៣លើក និងធ្លាប់​ផ្ដួលគូ​ប្រកួតឲ្យសម្លប់ចំនួន១០ ។

-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមខាំ ខ្លានាង អាយុ២២ឆ្នាំ​មកពីក្លិប​មហិទ្ធិរិទ្ធ​មេស​ថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១៥១លើក,ឈ្នះ​១១៣​លើក,ចាញ់​២៧លើក​,ស្មើ​១១លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យសម្លប់ចំនួន១៩ដង ប្រកួតប្រភេទ​ទម្ងន់៥៤គ.ក្រ  បានស្មើពិន្ទុគ្នាជាមួយកីឡាករ​បង្គោល​ខៀវភេត ម៉ាល័យ (Phat Malay)  អាយុ២៤​ឆ្នាំ​មកពី​Thailand ធ្លាប់ប្រកួតចំនួន៨៥លើក,ឈ្នះ​៦៥លើក,ចាញ់​១៩លើក ,ស្មើ១​លើក និង​ធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៣ដង ។

-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមទូច ដេវីត  អាយុ​២២ឆ្នាំមកពីក្លិបសុភាព​គុណ​ខ្មែរ សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៦១លើក​,ឈ្នះ៥៣លើក,​ចាញ់៧លើក ស្មើ១លើក និងធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់ចំនួន១២ដង ប្រភេទ ទម្ងន់​៦០គ.ក្រ  បានផ្ដួល​ត្រឹមទឹកទី៣ លើកីឡា​ករ​បង្គោលខៀវសែន សាក់ងឹន  (Sen Sakgneun) មកពីThailand អាយុ២៣ឆ្នាំ  ធ្លាប់​ប្រកួត​៨៤លើក,ឈ្នះ៦២ លើក​,ចាញ់​២០​លើក ,ស្មើ២​លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យ​សម្លប់​ចំនួន១២ដង ។នេះជាគូឯកប្រចាំសប្ដាហ៍ហើយ​កីឡាករដេវីត ពិតជាធ្វើ​បានល្អ ផ្ដួលគូប្រកួតបានបានរហ័សនាំឲ្យទស្សនិកជនពេញ​ចិត្ត​ជា​ខ្លាំង។

គួរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យ​ទស្ស​និក​ជនគាំ​ទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស​កីឡាប្រដាល់គុន​ខ្មែរឲ្យ​កាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ​៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាច​ថ្ងៃសៅរិ៍​ចាប់ពី​ម៉ោង៦ល្ងាចតទៅ ប៉ុន្ដែ​នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ការប្រួតនឹងផ្អាក១សប្ដាហ៍សិន ព្រោះអ្នករៀបចំកម្មវិធី​នឹង​បន្ថែមបច្ចេកទេសនៅស្ទីឌីយោឲ្យកាន់តែទំនើប ដើម្បីបម្រើទស្សនិកជនដែលស្នេហា​វិស័យប្រ​ដាល់គុនខ្មែរប៉ស្ដិ៍លេខ៥កាន់តែពេញចិត្តថែមទៀត។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍​លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន​ទឹក​កកអនាម័យPremium ៕

RELATED ARTICLES