Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិក ស្នើអ៊ីស្រាអែល បញ្ឈប់វាយប្រ ហារទីក្រុងរ៉ាហ្វាហ៍ របស់ក្រុមហាម៉ាស់

សហរដ្ឋអាមេរិក ស្នើអ៊ីស្រាអែល បញ្ឈប់វាយប្រ ហារទីក្រុងរ៉ាហ្វាហ៍ របស់ក្រុមហាម៉ាស់

អ៊ីស្រាអែល ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កាសែត ដឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) របស់សហរដ្ឋអាមេរិក បានរាយការណ៍ដោយដកស្រង់ប្រភពមួយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីរារាំងកងកម្លាំងអ៊ីស្រាអែល ពីការវាយប្រហារក្រុង រ៉ាហ្វាហ៍ (Rafah) ដែលជាបន្ទាយសំខាន់របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីព (Gaza Strip) មានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប ដែលបច្ចុប្បន្នពោរពេញដោយជនភៀសខ្លួន ដែលរត់គេចពីភ្លើងសង្គ្រាម និងបុគ្គលិកនៃអង្គការអន្តរជាតិផ្សេងៗ ដែលចូលទៅផ្តល់ជំនួយមនុស្សធម៌។

ប្រភពមួយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ថា អាជ្ញាធរអាមេរិក បានព្យាយាម ស្នើលក្ខខណ្ឌទៅរដ្ឋាភិបាលអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើទីក្រុងរ៉ាហ្វាហ៍ សហរដ្ឋអាមេរិក ក៏នឹងផ្តល់ជំនួយដ៏មានតម្លៃដល់អាជ្ញាធរអ៊ីស្រាអែលផងដែរ ក្នុងនោះរួមបញ្ចូល ការសម្របសម្រួលច្បាស់លាស់របស់មេដឹកនាំក្រុមហាម៉ាស់ ដូចជាប្រធានសន្តិសុខហាម៉ាស លោកយ៉ាហ៍យ៉ា ស៊ីនវ៉ារ  (Yahya Sinwar) ដើ ម្បីជួយដល់ទីតាំងនៃផ្លូវរូងក្រោមដី របស់ហាម៉ាស់ (Hamas) ប៉ុន្តែគេមិនទាន់ដឹងថា តើអ៊ីស្រាអែល បានឆ្លើយ តបទៅនឹងសំណើការផ្តល់ជូននេះដោយរបៀបណានៅឡើយទេ ដែលមុននេះ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា នឹងមិនឈ្លានពានរ៉ាហ្វាហ៍ រហូតដល់ប្រជាជនប៉ាឡេស្ទីន ១លាននាក់ ដែលកំពុងស្នាក់នៅក្នុងទីក្រុងនេះ ត្រូវ បានជម្លៀសចេញ៕

RELATED ARTICLES