Wednesday, July 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះផ្ទះ១ល្វែង ខ្ទេចឡានម៉ូតូ៥គ្រឿង

 ភ្លើងឆេះផ្ទះ១ល្វែង ខ្ទេចឡានម៉ូតូ៥គ្រឿង

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ ខណៈដែលម្ចាស់កំពុងដេកលង់លក់ បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង និងម៉ូតូ ចំនួន៤គ្រឿង និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្នុងបុរីសុខចំរើន ស្ថិតក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាន្តលក់ ស្រាប់តែឮសូរសំ ឡេងផ្ទុះចេញពីក្នុងផ្ទះ រួចបង្កទៅជាអណ្តាតភ្លើងឆេះ រាលដាលយ៉ាងសន្ធោសន្ធៅតែម្តង។ ពេលនោះ ពួកគាត់និងអ្នកក្បែរខាង នាំគ្នាទាញទុយយោទឹក និងបំពង់ពន្លត់អគ្គិភ័យ បាញ់ទប់ស្កាត់បឋមដែរ តែទប់ទល់មិនឈ្នះ ក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។

ភ្លាមៗនោះ កម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការជាមួយខាងរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ បានទទួលដំណឹងខាងលើ បានចេញ រថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចជំនាញបាញ់ទឹកពន្លត់អស់រយៈពេលជាង ៣ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញជាស្ថាពរ។

ករណីអក្គិភ័យខាងលើនេះ បានបណ្តាលឲ្យខូចខាត ផ្ទះមួយល្វែង ម៉ូតូ ចំនួន៤គ្រឿង និងរថយន្តមួយគ្រឿង ទាំងស្រុង ប៉ុន្តែមិនមានអ្នកស្លាប់និងរបួសនោះទេ។ ចំពោះមូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

RELATED ARTICLES