Thursday, July 4, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ខាំ កូនខ្លា ផ្ដួល ផេត ចំប៉ា  នៅទឹកទី២ ស្រប​ពេលដែលសុភាព រុងរឿង បំបាក់ ផេត ប៊ុនឈូ...

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ខាំ កូនខ្លា ផ្ដួល ផេត ចំប៉ា  នៅទឹកទី២ ស្រប​ពេលដែលសុភាព រុងរឿង បំបាក់ ផេត ប៊ុនឈូ នៅទឹកទី៣

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥  សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាន់តែ​កក្រើកសែង្វៀន កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២៤ ដែលការប្រកួតមានដល់ទៅ៧គូ ហើយក្នុង​នោះ​ទាំង​កីឡាករជាតិ និង​អន្ដរ​ជាតិ សុទ្ធតែកីឡាការខ្លាំងៗ នាំឲ្យទស្សនិកជកជក់ចិត្ដ និង ស្រែកហ៊ោ ពេញសែង្វៀន​ព្រែកកំពឹស។

លទ្ធផលប្រដាល់គុនខ្មែរTv5 នៅថ្ងៃទី២៩ ខែឧមិថុនា ឆ្នាំ២០២៤ គឺ៖

 -គូមិត្តភាពទី១(ហ្គង់ធម្មតា)៖កីឡាករបង្គោលក្រហមលុយ ថៃណា អាយុ១៣ឆ្នាំ មកពីក្លិប ចក្រវាឡគុនខ្មែរ8k  សមាគមកីឡាកងយោពលខេមរភូមិន្ទ ធ្លាប់ប្រកួតបានចំនួន១២ដង ឈ្នះ​១១ដង,មិនធ្លាប់ចាញ់, មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣ដង ប្រ​កួត​ទម្ងន់ ៣១ គ.ក្រ បាន​ឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវរិទ្ធី លីហួ មកពីក្លិប​ប្រដាល់គុនខ្មែរ Super Fight &GYM  សមាគមកីឡាកងយោធពលខេមភូមិន្ទ អាយុ១៣ឆ្នាំ ធ្លាប់​ប្រកួត៩ដង, ឈ្នះ៦ដង,មិនធ្លាប់ស្មើ , ចាញ់៣ដង  និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

 -គូមិត្តភាពទី២(ហ្គង់ចេញម្រាម)៖ កីឡាការិនីបង្គោលក្រហមវណ្ណា ស៊ែល  អាយុ២១ឆ្នាំ មកពីក្លិបដាវគុនខ្មែរ ភ្នំសន្ទុក សមាគមកីឡាកងយោពលខេមរភូមិន្ទ ធ្លាប់ប្រកួត​ចំនួន៥​ដង ,ឈ្នះ៤ដង ,ចាញ់១ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣ដង ប្រភេទ​ទម្ងន់៥៤ គ.ក្រ បានចាញ់ពិន្ទុ កីឡាករបង្គោលខៀវសុភាព ចេស្ដា  មកពីក្លិបសុភាពគុនខ្មែរ សមាគមកីឡាកងយោពលខេមរភូមិន្ទ អាយុ១៧ឆ្នាំ ធ្លាប់ប្រកួតចំនួន៣ដង ,ឈ្នះ២ ដង ,មិនធ្លាប់ចាញ់​​ ,មិនធ្លាប់ស្មើ និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

 -គូមិត្តភាពទី៣(ហ្គង់ចេញម្រាម)៖កីឡាករបង្គោលក្រហមរិទ្ធី សារៈ  មកពីក្លិបប្រដាល់គុនខ្មែរ Super Fight &GYM  សមគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២៧ឆ្នាំ ធ្លាប់ប្រកួត៦ដង ,ឈះ៣ដង,​ចាញ់៣ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ប្រភេទ​ទម្ងន់​៦៩ គ.ក្រ បានចាញ់នៅទឹកទី២ ក្រោមកណ្ដាប់ដៃកីឡាករបង្គោលខៀវសំណាង ចុងក្រោយ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង  សមា​គមកីឡាកងយោធពលខេមរភូមិន្ទ អាយុ​២៧ឆ្នាំ ធ្លាប់ប្រកួត២៨ដង ,ឈះ២០ដង,ចាញ់៨ដង ,មិន​ធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យ​សម្លប់ចំនួន២០ដង ។

-គូមិត្តភាពទី៤ (អំបោះឆៅ)៖ កីឡាករបង្គោលក្រហមកំពែង ខ្មៅ  អាយុ២៣ឆ្នាំ មកពី​ក្លិប​ អេភូថង កីឡា សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត​៨៦ដង,ឈ្នះ​៦៥​ដង,ចាញ់១៥ដង,ស្មើ៦ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់​ចំនួន១៤ដង ប្រកួតប្រ​ភេទទម្ងន់​៦៣,៥គ.ក្រ  បានចាញ់ពិន្ទុកីឡាករបង្គោលខៀវលីន ជី មកពីក្លិបបុរីរាជសីហ៍មានរិទ្ធ សមាគមកីឡាកងយោពលខេមរភូមិន្ទ  អាយុ២២ឆ្នាំ ធ្លាប់ប្រកួតចំនួន​៤៨ដង​,ឈ្នះ៣៤ដង,​ចាញ់​១២ដង ,ស្មើ២ដង និង ធ្លាប់ផ្ដួលគូប្រ​កួតឲ្យ​សម្លប់​ចំនួន៦ដង ។

-គូមិត្តភាពអន្ដរជាតិទី៥(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមជ័យ ស៊ីនេត មកពីក្លិប​ឃ្លាំងមឿងកីឡាខេត្ត ពោធិសាត់ សមាគមកីឡាក្រសួងមហាផ្ទៃ  អាយុ៣៣ឆ្នាំ ធ្លាប់ប្រ​កួត​៨៣ដង ,ឈ្នះ៥៨​ដង, ចាញ់២២ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១១ដង ប្រភេទទម្ងន់ ៦០​គ.ក្រ  បានត្រឹមស្មើគ្នាជាមួយកីឡាករបង្គោលខៀវខាវ សៀនវ័ង  
(CAO XIANANG)​ មកពីចិន អាយុ២២ឆ្នាំ ធ្លាប់ប្រកួត២៤ដង ,ឈ្នះ២០ដង, ចាញ់៤ដង មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៩ដង។

  -គូមិត្តភាពអន្ដរជាតិទី៦(ហ្គង់លេខ៨)៖ កីឡាករបង្គោលក្រហមសុភាព រុងរឿង អាយុ​២៣​ឆ្នាំ​​មក​ពីក្លិបសុភាពគុនខ្មែរ សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់​ប្រកួតចំនួន៣៣ដង ,ឈ្នះ២៥ដង, ចាញ់៦ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យ​សម្លប់​ចំនួន៨ដង ប្រភេទ ទម្ងន់៦៣,៥គ.ក្រ  បានឈ្នះនៅទឹកទី៣ លើកីឡាករបង្គោលខៀវ ផេត ប៊ុនឈូ  (PHET BUNCHU) មកពីឡាវ អាយុ២៧ឆ្នាំ  ធ្លាប់ប្រកួត៨៨ដង,ឈ្នះ៦០ដង ,ចាញ់​២៤ដង ,ស្មើ៤ដង  និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១១ដង ។

-គូមិត្តភាពអន្ដរជាតិទី៧(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមខាំ កូនខ្លា  មកពីក្លិបហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេរភូមិន្ទ អាយុ២០ឆ្នាំ​ ធ្លាប់ប្រកួត៩៥ដង ,ឈ្នះ៨៥ដង, ចាញ់៨ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់​ចំនួន​១៩ដង ប្រភេទទម្ងន់ ៦០គ.ក្រ  បានផ្ដួលត្រឹមទឹកទី២លើកីឡាករ​បង្គោលខៀវផេត ចំប៉ា  (PHET CHAMPA) មកពីឡាវ  អាយុ២២១ឆ្នាំ ធ្លាប់ប្រកួត៨២ដង ,ឈ្នះ៥៨ដង, ចាញ់២២ដង, ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៤ដង ។

គួរបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅ​ស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូប​រៀង​រាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់​ពីម៉ោង៦ល្ងាចតទៅ ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរ​ជាតិប៉ុស្ដិ៍ លេខ​៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹកកក​អនា​ម័យPremium ៕

RELATED ARTICLES