Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុគ្គលិក GRAB តវ៉ា កុំឱ្យក្រុមហ៊ុនបន្ថែមបុគ្គលិក

បុគ្គលិក GRAB តវ៉ា កុំឱ្យក្រុមហ៊ុនបន្ថែមបុគ្គលិក

ភ្នំពេញ ៖ បុគ្គលិកដឹកជញ្ជូនទំនិញនិងម្ហូបអាហារ របស់ក្រុមហ៊ុន GRAB FOOD ប្រមាណ១០០នាក់ បានជួបប្រមូលផ្តុំគ្នាតវ៉ា ទាមទារកុំឱ្យក្រុមហ៊ុនរើសបុគ្គលិកដឹកជញ្ជូនបន្ថែម ជាហេតុធ្វើឱ្យពួកគេដែលជាបុគ្គលិកចាស់ មិនសូវមានទំនិញដឹក រកប្រាក់មិនសូវបាន និងទាមទារកុំឱ្យទម្លាក់ការងារច្រើនគោលដៅ ក្នុងពេលតែ១ ចៀស វាងភ្ញៀវចាំយូរ រករឿង។

ការតវ៉ានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខអគារ TK CENTRAL ស្ថិតនៅតាមមហាវិថីសម្តេចប៉ែននុត (289) ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ក្រុមបុគ្គលិកដែលប្រមូលផ្តុំតវ៉ា បានឱ្យដឹងថា បុគ្គលិកដឹកជញ្ជូន GRAB FOOD ប្រមាណជាង១០០នាក់ ក្នុងចំ ណោមបុគ្គលិកប្រមាណ ២ពាន់នាក់ បានជួបប្រមូលផ្តុំគ្នា ដើម្បីទាមទារនូវលក្ខខណ្ឌការងារមួយចំនួន។ ជាក់ស្តែងកន្លងមក ក្រុមហ៊ុន GRAB FOOD ចេះតែរើសបុគ្គលិកដឹកជញ្ជូនទំនិញតាមអនឡាញ និងម្ហូបអាហារ បន្ថែមរហូតដល់ប្រមាណ ២ពាន់នាក់ ជាហេតុធ្វើឱ្យបុគ្គលិកចាស់ៗមួយចំនួន អត់ការងារធ្វើ មិនសូវមានអីវ៉ាន់ដឹក។ ម៉្យាងទៀត ថ្មីៗនេះ ក្រុមហ៊ុនបានទម្លាក់បុងការងារឱ្យបុគ្គលិកម្នាក់ៗនៅពេលខ្លះច្រើនគោលដៅ នៅក្នុងពេលតែមួយ ជាហេតុធ្វើឱ្យពួកគេដឹកទំនិញឬម្ហូបឱ្យភ្ញៀវ មានការយឺតយ៉ាវ និងត្រូវភ្ញៀវស្តីបន្ទោស និងរាយ ការណ៍ទៅក្រុមហ៊ុនទម្លាក់ផ្កាយ (ក្រេឌីត) ហើយបិទអែប មិនឱ្យពួកគេដឹកអីវ៉ាន់ ក៏មានដែរ។

ក្រុមអ្នកដឹកជញ្ជូន បានទទូចស្នើសុំដល់ក្រុមហ៊ុន មេត្តាកុំរើសបុគ្គលិកបន្ថែម ព្រោះពួកគេមិនសូវមានអីវ៉ាន់ដឹកនោះទេ និងស្នើសុំកុំឱ្យផ្តល់ការងារច្រើនពេកក្នុងពេលតែមួយ ជាហេតុធ្វើឱ្យពួកគេដឹកឱ្យភ្ញៀវមានការយឺត និងរាយការណ៍ទៅក្រុមហ៊ុន រករឿងពួកគេ។

ជុំវិញករណីខាងលើ នៅព្រឹកថ្ងៃដដែលនោះ ក្រុមហ៊ុន បានឱ្យតំណាងអ្នកតវ៉ាចូលជួប ដោយក្រុមហ៊ុនសន្យាថា នឹងដោះស្រាយជួន៕

RELATED ARTICLES