ភ្នំពេញ៖៥ឆ្នាំមកហើយដែលស្រីស្រស់តន់ ច័ន្ទសីម៉ា ក្លាយជាតួឯក របស់ Galaxy ធ្វើឲ្យនាងមានកាប្រែប្រួលទាំងកេរ្ដិ៍ឈ្មោះ ប្រាក់ចំណូល ឥទ្ធិពល ក្នុងសិល្បៈ និងជីវភាពគ្រួសារ ។ប៉ុន្ដែសម្រាប់ការច្រៀងឆ្នាំទី៦ ឬនៅឆ្នាំ២០២៥ នេះគេមិនទាន់អាចសន្និដ្ឋានបានថានាងសីម៉ា នៅតែជាតួឯក តទៅទៀតឬថៅកែលែងលើកនោះទេ ព្រោះសីម៉ា ក៍ធ្លាប់ចេញសារថាគ្មានអ្នកណាដឹងថា៥ ឬ១០ឆ្នាំខាងមុខទៀត មានរឿងអ្វីកើតឡើងឡើយ។ការវាចាបែបនេះមានន័យថានាងបានត្រៀមចិត្តកាយ៉ាគ្រប់ពេលវេលាពីភាពប្រែប្រួលក្នុងការចាប់អាជីពមួយនេះ ។

ទោះជាយ៉ាងណាតន់ ច័ន្ទសីម៉ា នៅដើម ឆ្នាំ២០២៥ នេះគេសង្កេតឃើញថាថៅកែនៅតែលើកនាងដដែលពោលគឺមានតែនាងម្នាក់គត់ដែលច្រៀងជាដៃគូជាមួយតារាប្រុសលំដាប់ជូរមុខផលិតកម្មនេះមានព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ ជាដើម ព្រោះGalaxy មិនទាន់ទិញតារាស្រីជើងខ្លាំងរូបណាមកប្រជែង ឬចាប់ដៃជាមួយតារាប្រុសខាងលើជំនួស នាងឡើយ បើទោះជានាងហ៊ិន លីដា ដែលមានសម្ថភាពមិនចាញ់សីម៉ា នោះទៅជ្រកទ្រនុំជាមួយនាងមែន តែលីដា គ្មានឱកាសច្រៀងជាដៃគូឬCover បទតារាប្រុសល្បីៗខាងលើសឹងគ្រប់បទដូចនាងឡើយ ។

គួរកត់សម្គាល់ថាតន់ ច័ន្ទសីម៉ា ធ្លាប់ត្រូវបានFan មួយចំនួនព្រមានធ្វើពហិការលើបទចម្រៀងនាង បន្ទាប់ពីកាលពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ នាងសកម្មចេញមុខការពារថៅកែ តែសីម៉ា មិនបារម្ភនោះទេ ព្រោះនាងនៅតែមានបទថ្មីៗច្រៀងច្រើនជាងគេបើប្រៀបធៀបទៅតារាផ្សេងទៀតរួមទ្រនុំ ។អ្វីដែលគួរឲ្យកត់សម្គាល់នោះស្រីស្រស់ក៍មិនព្រមទម្លាក់តម្លៃខ្លួនដែលអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីមួយចំនួនស្នើសុំដែរ ទើបធ្វើឲ្យនាងបាត់ឱកាសច្រៀងConcerts នៅតាមStudio ប៉ុស្ដិ៍ទូរទស្សន៍សឹងតែទាំងស្រុង ។

ប្រភពថាតន់ ច័ន្ទសីម៉ា បានធ្វើឲ្យតារាប្រុសជូរមុខGalaxy គ្មានជម្រើសណាផ្សេងក្រៅពីបន្ដចាប់ដៃនាងនាង តទៅទៀតឡើយ បន្ទាប់ពីមានដំណឹងថាថៅកែផលិតកម្មនេះចង់ទិញពេជ្រ សោភា និងមាស សុខសោភា កាលពីឆ្នាំ២០២០ ទៅចាប់ដៃជាមួយតារាប្រុសជូរមុខខ្លួន តែក៍ស្ងាត់ទៅវិញ ព្រោះសាមីខ្លួនសោភា ទាំងពីរមិនចាប់អារម្មណ៍ ។បញ្ហានេះហើយធ្វើឲ្យនាងសីម៉ា ជិះសេះលែងដៃ រហូតឈានដល់ចំណុចកំពូលក្លាយជាតារាវ័យក្មេងមានតម្លៃខ្លួនស្ថិតក្នុងលំដាប់ជូរមុខ ច្រៀង១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារ ខណៈកាលមិនទាន់ល្បីអំឡុងពេលច្រៀងនាពេលរាត្រីនៅហាងវីហ្រេ្វននាងច្រៀង១ខែបានតែ៤៥០ដុល្លារប៉ុណ្ណោះ ។សីម៉ា ប្រែពីធ្លាប់តែរស់នៅបន្ទប់ជួលម្ដុំស្ដុបDN តម្លៃ៦០ដុល្លារ និងជិះម៉ូកញ្ចាស់ទៅច្រៀង មកជាមានផ្ទះផ្ទាល់ខ្លួន និងជិះរថយន្ដទំនើបៗទៅច្រៀងពេលខ្លះមានអង្គរក្សបើកជូននិងហែហមឡើងឆាកទៀតផង ។ប៉ុន្ដែនៅមិនទាន់មានការបញ្ជាក់ថា១រដូវក្ដៅស្រីស្រស់រកប្រាក់ចំណូលបានប៉ុន្មាននោះទេ ព្រោះដោយសារតែតម្លៃខ្លួនខ្ពស់ពេកទើបជាទូទៅនាងច្រៀងភាគច្រើនតែការរៀបចំរបស់ផលិតកម្មខ្លួន ។

Fan មើលឃើញថានាងតន់ ច័ន្ទសីម៉ា អាយុ២៧ឆ្នាំនៅតែមិនហ៊ានបង្ហាញគូស្នេហ៍ ទោះជាគេជឿថានាងមិន មែនបេះដូងនៅទំនេរក្ដី តែស្រីស្រស់ថ្ងូរដូចព្រាបលេងស្ទីលDrama ថារកតែក្ដឹបសង្សារ១ធ្វើថ្នាំអត់បាន ។ដោយសារតែមិនទាន់មានភួយសាច់បែបនេះហើយទើបថ្មីៗនេះឯកឧត្តមម្នាក់ឈ្មោះEm Rathana ដែលហៅខ្លួនឯងថាឯកឧត្តមសេរីរតនា ប្រកាសថា ស្នេហ៍នាងពេញបេះដូង ។ប៉ុន្ដែសីម៉ា បែជាមិនចាប់អារម្មណ៍ស្នេហ៍ឯកឧត្តមសុំស្នេហ៍តាមហ្វេសបុកនោះទៅវិញ ៕


