ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានធ្វើពិធីជប់លៀងខួបកំណើតគម្រប់អាយុ២០ឆ្នាំ ឲ្យកូនស្រីទី២របស់នាងឈ្មោះម៉ៅ សាលភាពនែលលី ហៅNIMO នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីពេលថ្មីៗនេះដែលអ្នកលើកនំខេកឲ្យកូននាងគឺកូនទី៣ឈ្មោះជា សុជាតិនារី ហៅដូរី ។គង់ សុជាតិ បានបង្ហាញអារម្មណ៍៍កក់ក្ដៅខ្លាំងនៅពេលដែលស្វាមីនាងលោកជា វិបុល បង្ហាញកាយវិការយកចិត្តទុកដាក់លើកូនស្វាមីដើមនាងដូចជាកូនលោកបង្កើតដែរតាមរយៈការរៀបចំចាត់ចែងក្នុងពិធីខួបកំណើតរបស់កញ្ញានែលលី ទាំងស្រុង។

អ្នកនាងគង់ សុជាតិ ថ្លែងសរសើរកូនស្រីថា«ពេលវេលាតិចតែមានន័យ អរគុណសម្រាប់ក្ដីស្រលាញ់ហើយដែលគ្រប់យ៉ាងកូនបានធ្វើចំពោះគ្រួសារមួយនេះ»។

សូមរំលឹកថាគង់ សុជាតិ ចាប់ដៃសា្វមីមុនលោកម៉ៅ សាលភាព មានកូនពីរនាក់គឺកូនទី១ប្រុសឈ្មោះម៉ៅ សាលភាពបុត្រ ដែលបានរៀបការជាមួយអ្នកនាងឈន ពុទ្ធាវីន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ និងកូនទីពីរស្រីឈ្មោះម៉ៅ សាលភាពនែលលី ទើបប្រារពខួបកំណើតគម្រប់អាយុ២០ឆ្នាំ នេះ ។ចំណែកការរួមរស់ជាមួយស្វាមីថ្មីលោកជា វិបុល ១២ឆ្នាំ អ្នកទាំងពីរបានទទួលចំណងដៃកូនស្រីមួយឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៨ឆ្នាំ តែបរាជ័យគម្រោងយកកូនភ្លោះប្រុស រយៈពេល៦ឆ្នាំចុងក្រោយនេះ ។តែសុជាតិ ធ្លាប់និយាយថាបើអត់មានកូនថែមក៍អត់បញ្ហាធំដែរ ព្រោះស្វាមីនាងស្រលាញ់កូននាងមុនដូចកូនលោកដែរ ហើយសរុបពេលនេះនាងមានកូន៣នាក់ហើយ ។

សូមបញ្ជាក់ថាគង់ សុជាតិ បានប្រឡូកក្នុងវិស័យសិល្បៈរយៈពេល៣០ឆ្នាំ (១៩៩៥-២០២៥) ហើយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាងត្រូវបានប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ អ្នកឧកញ៉ាម៉ៅ ចំណាន ប្រកាសតែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ ផងដែរ។សុជាតិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនប្រឆាំង ហើយក៍មិនជម្រុញឲ្យកូនៗនាងដើរតាមគន្លងនាងតាមរយៈការប្រឡូកក្នុងវិស័យសិល្បៈនោះទេ គឺនៅលើចំណូលចិត្តរបស់ពួកគេ ប៉ុន្ដែសម្រាប់នាងនៅតែមិនទៅណាពីសិល្បៈឡើយ ព្រោះថាការងារនេះនាងស្រលាញ់តាំងពីតូច និងតស៊ូជាច្រើនទើបឈានដល់តំណាក់កាលនេះ ។


គេកត់សម្គាល់ថាក្រោយគង់ សុជាតិ បានតំណែងថ្មីនៅសមាគមសិល្បករខ្មែរជាង៦ខែនេះ នាងមានភាពប្រែ ប្រួលនិងទម្លាប់ខ្លះៗដូចជាកន្លងមកនាងតែងតែស្វាគមរាល់អ្នកកាសែតទាំងឡាយណាដែលសម្ភាសន៍ និងថតនាងនោះស្រាប់តែពេលនេះទូរស័ព្ទក៍មិនលើក ឆាតក៍មិនឆ្លើយឆ្លង ទាក់ទងសំណួររបស់អ្នកកាសែត ដែលបញ្ហានេះសុជាតិ និយាយយ៉ាងខ្លីថា«អ្នកនាងចាស់ហើយ » ។ចំណែកលោកវិបុល វិញក្រៅពីចេះស្រលាញ់កូនៗ ដើមដោយចាត់ទុកដូចកូនលោកនោះ លោកក៍តែងតែព្យាយាមរឹតចំណងស្នេហាជាមួយប្រពន្ធឲ្យកាន់តែរឹងមាំផងដែរនោះគឺការឆ្លៀតដឹកដៃសុជាតិ ទៅដើរលេងនៅបរទេសជាញឹកញាប់ បើទោះជាមមាញឹកជាមួយការងារសិល្បៈយ៉ាងណាក៍ដោយ ។


ក្រៅពីគង់ សុជាតិ តារាដែលមានគូស្នេហ៍ជាប្រុសក្មេងជាងខ្លួនមានដូចជាអ្នកនាងខាត់ សុឃីម ,ប៉ាច គីមមួយ និងពេជ្រ សោភា ជាដើម ៕


