ភ្នំពេញ៖ ក្រុមបាល់ទាត់តារាកម្ពុជា បានចាប់ដៃកីឡាករក្រុមបាល់ទាត់តារាថៃ ចំណែកក្រុមបាល់ទាត់គុនខ្មែរ ចាប់ដៃជាមួយក្រុមបាល់ទាត់ MUAYTHAI នៅថ្ងៃទី៧ ខែមីនា ក្នុងពិធីជួបជុំនៅសណ្ឋាញគារសូហ្វីតែល ភ្នំពេញ ដើម្បីត្រៀមប្រកួតបាល់ទាត់លក្ខណៈអន្ដរជាតិមិត្តភាពនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលរឹតចំណងមិត្តភាពរវាងបងប្អូនប្រទេសទាំងពីរឱ្យកាន់ តែល្អប្រសើរជាងមុន ដើម្បីបន្តមានសុខសន្តិភាពជាមួយគ្នា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ,លោកបណ្ឌិតស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ ,ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករទាំងពីរប្រទេស រួមទាំងអ្នកសារព័តមានកម្ពុជា និងថៃជាច្រើនស្ថាប័ន ។


លោកបណ្ឌិតស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានមានប្រសាសន៍ថាលោកសូមថ្លែងអំណរគុណទៅដល់កីឡាប្រដាល់កម្ពុជា និងក្រុមប្រដាល់ថៃ រួមទាំងក្រុមតារាប្រទេសទាំងពីចូលរួមព្រឹត្តិការណ៍ដ៍អស្ចារ្យនាពេលនេះ។លោកក៍សូមថ្លែងអំណរគុណ ទៅដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាក៍ដូចជាអ្នកដឹកនាំនៅព្រះរាជាណាចក្រថៃដែលបានគាំទ្រការប្រកួតនេះ។លោកថាជាការប្រកួតបែប ប្រវត្តិសាស្រ្ដនៅថ្ងៃទី៨ ខែមីនា លោកចង់ឃើញកីឡាករប្រកួតតាមបែបធម័ នៅលើទឹកដីដ៍សាកសិទ្ធមួយនេះ ។ក្ដីស្រម៉ៃរបស់លោកគឺចង់នាំយកព្រះធ័មមកផ្សព្វផ្សាយទូទាំងពិភពលោក ខណៈលោកចង់ឃើញកូនចៅជំនាន់ក្រោយឈ្នះ២យ៉ាងគឺទី១៖លោកនេះ និងទី២៖លោកខាងមុខ ។លោកថាអ្នកមាននិងអ្នកក្រ គឺស្លាប់ទៅគ្មានយកអីទៅបានទេ គឺស្លាប់ទៅខ្លួនទទេ តែអ្វីដែលយើងយកទៅបានគឺជាអំពើរល្អរបស់យើង នៅក្នុងចិត្តរបស់យើង ។

ព្រឹត្តិការណ៍នេះ ក៏ប្រារព្ធឡើងដោយការផ្សារភ្ជាប់ក្រោមពុទ្ធឱវ៉ា នៃព្រះពុទ្ធសាសនានៃយើង ទើបការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ សម្រេចដាក់ឈ្មោះថា «ពានរង្វាន់សតវត្សរ៍នៃព្រះធម៌» ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថាការប្រកួតនៅថ្ងៃទី៨ ខែមីនា យើងនឹងទទួលបានជោគជ័យទាំងអស់គ្នា នៅក្នុងការប្រកួត ការទទួលបាននូវសេចក្ដីសុខ និងសន្ដិភាព ចំពោះប្រទេសយើងទាំងពីរដូចគ្នា។យើងត្រូវតែរាប់អានគ្នាឲ្យបានល្អក្នុងនាមជាប្រទេសជិតខាង ក្នុងនាមយើងជាប្រទេសនៅតាមដងទន្លេមេគង្គ ប្រៀបបានដូចជាប្អូននិងគ្នាចឹង ហើយប្រទេសនៅតាមដងទន្លេមេគង្គមានលើសពី៨៥% ដែលកាន់សាសនាព្រះពុទ្ធ ។

ចំណែកលោកចា រិទ្ធី តំណាងឲ្យក្រុមបាល់ទាត់តារាកម្ពុជា វិញបានថ្លែងថាការប្រកួតនេះចង់បង្ហាញឲ្យឃើញថាពួកយើងលេងកីឡាដើម្បីសុខភាព មិត្តភាព មិនមែនលេងកីឡាដើម្បីតែកីឡានោះទេ ។លោករិទ្ធី រំលឹកថាក្រុមរបស់លោកទោះជាទើបបង្កើតបាន១ឆ្នាំមែន តែធ្លាប់ចូលរួមប្រកួតមិត្តភាពសប្បុរសធ័ម ៥ទៅ៦ លើកមកហើយជួយដល់មន្ទីពេទ្យ និងកុមារកម្ពុជា។

ក្រោយណែនាំខ្លួនរវាងកីឡាករទាំង៤ក្រុមរួចមកប្រធានក្រុមកីឡាករបាល់ទាត់ទាំង៤ក្រុមក៍បានដឹកនាំកីឡាករ ខ្លួនទៅធ្វើការហ្វឹកហាត់កំដៅសាច់ដុំរៀងៗខ្លួននៅពហុកីឡាដ្ឋានអូឡាំពិក កាលពីល្ងាចថ្ងៃទី៧ ខែមីនា ដើម្បីត្រៀមខ្លួនប្រកួតនៅថ្ងៃទី៨ខែមីនា ។


លោកឈិន ឈឿន គ្រូបង្វឹគកីឡាករបាល់ទាត់តារាកម្ពុជា បានឲ្យដឹងថាយើងបានត្រៀមខ្លួនរួចរាល់តាំងពីដឹងដំណឹងថាត្រូវប្រកួតព្រឹត្តិការណ៍មិត្តភាពដើម្បីអបអរេខួបលើកទី៧៥ ទំនាក់ទំនងការទូតរវាងកម្ពុជា–ថៃ ។សម្រាប់កីឡាករវិញទោះជាគាត់មិនមែនជាអាជីពមែន តែគាត់ខិតខំប្រឹងប្រែងណាស់ គឺមានការវិវត្តន៍ច្រើន ហើយលោកជឿជាក់លើកូនក្រុមរបស់លោកសម្រាប់ការប្រកួតមិត្តភាពកម្រិតតារា និងតារា ។យើងយកបាត់ ទាត់ធ្វើជាការទូត មិត្តភាព ហើយចំពោះរូបមន្ដវិញគឺយើងលេងទៅតាមស្ថានភាពជាក់ស្ដែង។លោកបន្ថែមប្រកួតនេះមិនផ្ដោតទៅលើលទ្ធផលទេ តែការប្រកួតវាតែងតែចាញ់ និងឈ្នះហើយ ប៉ុន្ដែការប្រកួតនេះយើងក៍មានពានរង្វាន់ផងដែរ ។

លោកសេង មង្គល ខ្សែប្រយុទ្ធក្រុមតារាកម្ពុជា បានឲ្យដឹងថាក្រុមលោកមានការហ្វឹកហាត់រៀងរាល់សប្ដាហ៍ គឺ២ទៅ៣ដង ដែលទទួលបានបទពិសោធន៍ច្រើនពីលោកគ្រូឈិន ឈឿន ។កីឡាតែងតែភ្ជាប់ទំនាក់ទំនងសាមគ្កីភាព ហើយធ្វើយ៉ាងណាបង្កើតមិត្តភាពឲ្យបានច្រើន ហេតុនេះលោកយល់ថាចំណងមិត្តភាពកម្ពុជា–ថៃ កាន់តែ រឹងមាំ និងសហការណ៍គ្នាច្រើនជាងមុន ។លោកមង្គល សំណូមពរឲ្យទស្សនិកជនមកទស្សនាការប្រកួតមិត្តភាពអន្ដរជាតិនេះឲ្យបានច្រើនកុះករផងដែរ ។

ចំណែកលោកពៅពិសិដ្ឋ ដែលលេងជាខ្សែការពារស្ដាំរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានឲ្យដឹងថានេះគឺជាការប្រកួតដែលល្អបំផុត ដើម្បីអបអរទិវាការទូតប្រទេសកម្ពុជា–ថៃ ខួប៧៥ឆ្នាំ ដើម្បីរួមរួមគ្នាស្រលាញ់គ្នា កុំឲ្យឭ ពាក្យស្អប់គ្នា ឬយ៉ាងម៉េច គឺទុកការងារប្រទេសជាតិឲ្យថ្នាក់ដឹកនាំដោះស្រាយ តែរឿងប្រជាជន ចូលលេងកីឡាទាំងអស់គ្នា ។ក្រុមទាំងមូលចង់យកជ័យជន្នះជូនជាតិ បើទោះជាកីឡាតែងមានឈ្នះចាញ់ក្ដី ។លោកថាទាំង គ្រូបង្វឹគ និងប្រធានក្រុមដឹកនាំកីឡាករដូចជាកីឡាករអាជីពតែម្ដង ៕

