Sunday, March 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គ្រូជោគជ័យ ប៊ុន ផាក ជួបសមត្ថកិច្ច ទើបភ្លឺភ្នែក យល់ន័យពាក្យ “សន្តិភាព”

 គ្រូជោគជ័យ ប៊ុន ផាក ជួបសមត្ថកិច្ច ទើបភ្លឺភ្នែក យល់ន័យពាក្យ “សន្តិភាព”

ភ្នំពេញ ៖ លោកប៊ុន រស្មី ហៅប៊ុន ផាក (Bun Park) គ្រូជោគជ័យល្បីឈ្មោះរឿងដណ្តើមសង្សារគេ ដែលបានលើកឡើងថា “កម្ចាត់ក្មេងទំនើង និងចោរប្លន់អស់ ទើបមានសន្តិភាព” ក្រោយពីបានចូលខ្លួនទៅបំភ្លឺ (ពន្យល់ពាក្យសន្តិភាព) តាមការកំណត់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ រួចមក ទើបបានភ្លឺភ្នែក យល់ដឹងពីអត្ថន័យពាក្យថា “សន្តិភាព” ដែលរកបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ ពីសម្តេចហ៊ុន សែន និងឥស្សរជនជាច្រើនរូប។

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកប៊ុន រស្មី ហៅប៊ុន ផាក បានបង្ហោះរូបភាពចូលខ្លួនបំភ្លឺនៅចំពោះមុខសមត្ថកិច្ចជំនាញ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ខ្ញុំបាទ ប៊ុន ផាក បានចូលខ្លួនស្រាយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ។ ខ្ញុំសូមកោតសសើរនូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព…”។

លោកប៊ុន ផាក បានបន្តថា “ខ្ញុំបាទបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា “សន្តិភាព” គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន និងប្រជាពលរដ្ឋជាច្រើន ទើបអាចទាមទារបានសន្តិភាពយ៉ាងលំបាក។ ខ្ញុំយល់ពីគុណតម្លៃពីសន្តិភាព មិនអាចកាត់ថ្លៃបានទេ និងសូមខ្ញុំអគុណសន្តិភាព និងចូលរួមថែរក្សាតម្លៃនៃសន្តិភាព ឱ្យខាងតែបានគ្រប់មធ្យោបាយទាំងអស់…”។

គ្រូជោគជ័យរូបនេះ បានបន្ថែមថា “ខ្ញុំបាទបានឃើញពីសកម្មភាពរបស់សមត្ថកិច្ចអនុវត្តទៅលើកិច្ចការស្រាជ្រាវបង្ការ បង្ក្រាបបទល្មើសយ៉ាងសកម្ម និងមានប្រសិទ្ធភាព ដើម្បីបន្តផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដល់ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ឱ្យពួកគាត់មានការ ជឿជាក់ពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសកម្ពុជា ហើយធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ល្អប្រសើរលើឆាកអន្តជាតិ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា យល់ពីតម្លៃសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ខ្ពស់របស់នាយក រដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។ “អរគុណសន្តិភាព”…”។

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានប្រកាសអញ្ជើញ លោកប៊ុន រស្មី ហៅប៊ុន ផាក ឱ្យចូលមកពន្យល់ពាក្យ “សន្តិភាព” បន្ទាប់ពីគ្រូជោគជ័យរូបនេះ បានលោកឡើងថា “កម្ចាត់ក្មេងទំនើង និងចោរប្លន់អស់ ទើបអាចនិយាយបានថាមានសន្តិភាព”៕

RELATED ARTICLES