Tuesday, April 8, 2025
Homeព័ត៌មានសិល្បៈតារាល្បីៗ បង្ហាញខ្លួន UNFILTERED Fashion Show

តារាល្បីៗ បង្ហាញខ្លួន UNFILTERED Fashion Show

ភ្នំពេញ៖ អ្នកនាងគង់ សុជាតិ ,កញ្ញាឌួង ហ្សូរីដា ,លោកអាឡិច ចាន់ត្រា …តារា​បង្ហា​ញ​ម៉ូដប្រុសស្រីចំនួន៣០នាក់ រួមទាំងក្រុម Influencer ជាច្រើនដួង និងភ្ញៀវជាតិ និងអន្ដរ​ជាតិ​ដល់ទៅជិត៣០០នាក់ បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ UNFILTERED Fashion Show របស់​សា​លាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh នៅ​អគារ​CONNEXION កោះពេជ្រ កាលពីរាត្រីថ្ងៃទី៥ ខែ មេសា ឆ្នាំ​២០២៥ ។ ព្រឹត្តិការណ៍ដ៍អស្ចារ្យនោះជាការរៀបចំដឹកនាំដោយ និសិត្ស ៥នាក់ ក្នុង នោះមានកញ្ញាឌួង កូហ្សូណា ,ម៉ៅ សាល ភាពណេលលី,មុនី ស៊ីវហុង ,ស៊ីវ លីឈីង និងឆង រតនា សិក្សាផ្នែក Fashion Marketing Management ឈ្មោះក្រុម Kosmos kollective ដែលមានកញ្ញា ឌួង កូហ្សូណា ដែលជាប្អូនស្រីកញ្ញា ឌួង ហ្សូរីដា ត្រូវបញ្ចប់បរិញ្ញាបត្រផ្នែកនេះផ្ទាល់ក្នុងឆ្នាំនេះ រីឯ សំលៀកបំពាក់ដែលច្នៃម៉ូដ រំលេចគំនិតច្នៃប្រឌិតក្នុងកម្មវិធី UNFILTERED Fashion Show នេះជាស្នាដៃនៃនិសិត្ស ៦រូបផ្សេងទៀតផ្នែក Fashion Designer បញ្ចេញ ស្នាដៃ ក្រោមការ ណែនាំ និងផ្តល់ការប្រឹក្សាផ្ទាល់ពីសំណាក់លោកសាស្តាចារ្យ លោកស្រីសាស្តាចារ្យ បរទេសប្រចាំសាលា Raffles ដែលរួមគ្នាបង្កើតកម្មវិធីដ៏មានគុណភាពនេះ ។ អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍​សាលាដែល​មានតម្លៃសិក្សា​ខ្ពស់មួយនេះ​កន្លងមកគេធ្លាប់​តែឃើញកូនអ្នកក្រុម​អភិជនចូលសិក្សារជំនាញ​ខាងលើបែប​ស្ដង់ដាអន្តរជាតិ ដែលនាឆ្នាំនេះ កម្មវិថីសិក្សាផ្នែក Fashion Marketing Management មានកូនរបស់​ពិធីការិនីល្បី​ឈ្មោះ អ្នកនាងគង់ សុជាតិ កញ្ញា សាល ភាពណេលលី និងប្អូនស្រីរបស់ពិធីការិនីឌួង ហ្សូរីដា កញ្ញា កូហ្សូណា  ដែលបានចូលរួមបង្ហាញឡើង​ពីស្នាដៃ​លេច​ធ្លោ​គ្រប់គ្រងកម្មវិធីធំៗ(Big Event) ជាលក្ខណៈស្ដង់ដានៅរាត្រីនោះតែម្ដង។

 កញ្ញាឌួង កូហ្សូណា បានឲ្យដឹងថានាងរៀនផ្នែកFashion Marketing Management នៅ Raffles International College Phnom Penh បានឲ្យដឹងថាបានចំណាយពេល២ឆ្នាំ ដោយក្នុងនោះផងដែរ កញ្ញាធ្លាប់រៀនជំនាញនេះប៉ុន្តែបានព្យួរការសិក្សានៅសាកលវិទ្យាល័យមួយ ដើម្បីថែទាំអ្នកម្តាយដែលមានជំងឺ។ ក្រោយពេលដែរអ្នកម្តាយបានចែកឋានទៅ ទើបមករៀន ​បន្ថែមនូវអ្វីដែលខ្លួនធ្លាប់បានចេះ ដើម្បីគ្រប់គ្រងហាងកាត់សំលៀកបំពាក់ “ដាណាម៉ា” ដែល​អ្នក​ម្ដាយ​នាងបាន​បន្សល់ទុក។នាងថាក្រោយរៀនចប់មានការអភិវឌ្ឍន៍ច្រើន ដូចជាពីមុនអត់​ដឹងថាចំណុចខ្វះខាតអ្វីខ្លះ យើងគួរគ្រប់គ្រងBusiness របស់យើងបែបណា? ប្រើ​មនុស្ស​របៀប​ណា? ,ធ្វើយ៉ាងណាឲ្យBusiness ដើរទៅមុខទៀត តែឥឡូវយើងបាន​ចំណេះ​ពីសាលា​ច្រើន​មែនទែន ។កូហ្សូណា ថាមូលហេតុដែលនាងជ្រើសយកសាលា Raffles ដោយ​សារតែ​សាលា​នេះគឺរៀនតែ២ទៅ២ឆ្នាំកន្លះចប់ តែបើយើងប្រៀបធៀបទៅសាលាផ្សេង​វាអាច​ប្រើពេល៣ឆ្នាំ នៅទីនេះគេមានគោលការណ៍បណ្តុះទស្សៈរបស់និស្សិតដើម្បីតស៊ូនឹងការ សិក្សាក្រោមជម្រើស​តែ២ គឺទី១៖ មិន​បាច់បន្តការសិក្សាទេ បើគិតថាទៅ​មុខ​មិនរួច និងទី២៖ បើសម្រេចចិត្តរៀន ចូរខិតខំធ្វើយ៉ាងណាឲ្យក្លាយទៅជានិសិត្សពូកែឲ្យខាងតែបាន ។នាង​ថាចង់ឲ្យ​អាជីវកម្ម​ខ្លួនទាក់ទាញភ្ញៀវបរទេសឲ្យបានច្រើន ទើបនាងយក Raffles ។កូហ្សូណា បន្ថែមថានាងមានការគាំទ្រយ៉ាង​ពេញទំ​ហ៊ឹងពីបងស្រីខ្លួនជាពិធីការិនីឌួង ហ្សូរីដា ដោយបង​ស្រីថាអាយុគ្រាន់តែជាតួ​លេខ ,សំខាន់​សមត្ថ​ភាព ហើយគ្មានអ្វីដែលយើងធ្វើមិនបានទេ តែសំ​ខាន់សួរថាយើងចង់ធ្វើវាឬអត់ ?ដោយ​សារតែបងស្រីនៅពីក្រោយលើកទឹកចិត្ត​បែបនេះហើយ​ទើបនាងបានបន្ដការសិក្សារជំនាញFashion Marketing Management រហូតដល់ចប់ ក្រោយ ផ្អាកព្យួរការសិក្សារយៈជាច្រើនឆ្នាំកន្លងមក។

 ពិធីការិនីល្បីឈ្មោះឌួង ហ្សូរីដា ដែលមិនត្រឹមតែគាំទ្រប្អូនស្រីនាងពេញទីឲ្យរៀនជំ​នាញ​Fashion Marketing Management នោះទេ តែនៅពេលកូហ្សូណា ចេញអនុវត្តិផ្ទាល់នោះ​នាងក៍បានទៅលើទឹកចិត្តប្អូនស្រីដោយផ្ទាល់ដែរនោះបានឲ្យដឹងថាប្អូនស្រីនាងរៀនចប់ជំនាញនៅ Raffles នៅឆ្នាំនេះហើយនឹងទទួលបានសញ្ញបត្រនៅឆ្នាំក្រោយ។ កញ្ញាហ្សូរីដា ថាសម្រាប់​នាង​យល់​ថា Raffles ឈានមុខគេនៅកម្ពុជា ហើយជាគ្រឹះស្ថានសិក្សាមាន គុណភាពលក្ខណៈ អន្ដរជាតិ ដែល​មាន​ការទទួលស្គាល់កម្រិតស្តង់ដាពិភពលោក ព្រោះនិសិត្សដែលបានរៀនចប់នៅទីនេះ​អាចទៅ​បន្ដ​ការសិក្សាបន្ថែមនៅបណ្តាប្រទេស ជឿនលឿនដទៃទៀត។ ក្នុងនាមខ្ញុំជាបងស្រី និងតំណាងឲ្យអ្នកម្ដាយ មានបំណង ឲ្យប្អូនបំពេញក្ដីស្រម៉ៃបញ្ចប់អ្វីដែលគាត់​ចង់រៀនតាំងពីដំ​បូង​ម្លេះ។ ប្អូនស្រីបានសិក្សាជំនាញនេះយូរហើយ ថែមទាំងមានបទពិសោធន៍ និងការយល់ដឹងផ្នែករៀបចំកម្មវិធី Event Management & Organizer នៅក្រោយឆាកនៃកម្មវិធីធំមួយចំនួន ប៉ុន្ដែគាត់ពុំមានសញ្ញាបត្រ ឬបញ្ចប់ពីគ្រឹះស្ថានសិក្សាណាមួយនោះទេ អ៊ីចឹងដើម្បីឲ្យ​គ្រប់ស្ដង់​ដាការងារដែលយើងធ្លាប់ធ្វើជាង១០ឆ្នាំនេះ គឺគាត់ត្រូវតែមករៀនដើម្បីយក​សញ្ញា​បត្រ មិនមែនមានត្រឹមតែសញ្ញាឃើញគឺវាគ្រប់គ្រាន់ទេ ។ ហ្សូរីដា ថានាងមានហាងកាត់ដេរ១៦ឆ្នាំហើយ ដែលជាហាងរបស់ម្ដាយគឺហាងកាត់ដេរ ដាណាម៉ា ដែលទាំងរូបនាងផ្ទាល់ និងប្អូនស្រីទាំងពីរសុទ្ធតែបានចូលរួមយ៉ាងសកម្មក៏ដូចជារៀនសូត្រ ផ្ទាល់ពីអ្នកម្តាយលើផ្នែករចនាម៉ូដសំលៀក បំពាក់ ទើប​នាងជម្រុញ និងផ្តល់ជាកម្លាំងចិត្តឲ្យប្អូនស្រីរៀនបន្តផ្នែក Fashion  & Marketing Management វិញ មិនយក Fashion Designer ទេ ។ នាងថាប្អូនស្រីបានជួយច្រើនទៅលើហាងខ្លួន ព្រោះប្អូនទទួលបាននូវចំណេះដឹងបន្ថែមថ្មីពីគ្រូបរទេស ដោយគោលការណ៍បង្រៀន របស់គេគឺអាចយកមក​អនុ​វត្តន៍ការងារដែលកំពុង​តែ​មាន​នាពេលបច្ចុប្បន្ន។ នាងថាក្រោយប្អូនរៀនចប់ កញ្ញាកូហ្សូណា បានជួយការងារ​នាងច្រើនទាក់ទង Content ផ្សេងៗ ការផ្សព្វផ្សាយ នៅហាង។ ទាក់ទាំង Raffles បង្កើតកម្មវិធី​ UNFILTERED Fashion Show ហ្សូរីដា ថាជារឿងល្អ ព្រោះអាចឲ្យអ្នករៀនចប់ មានសមត្ថភាព បង្ហាញពីស្នាដៃខ្លួន និងទេពកោសល្យដែលខ្លួនទទួលបានការបណ្តុះ បង្រៀនពីសាលា ដូចជាប្អូនស្រីនាងចឹង ធ្លាប់រៀបចំព្រឹត្តិ​ការណ៍​ធំៗ​ជាច្រើន ហើយពេលនេះនាងចង់ឃើប្អូនរៀបចំការងារខ្លួនលក្ខណៈស្ដង់​ដាជាមួយក្រុម​ការងារបរ​ទេស​​ដើម្បីទទួល និងពង្រឹងចំណេះដឹង បទពិសោធន៍ប្រកបដោយគុណភាព ។

 លោកសាស្តាចារ្យ ចូ​ តាន់ JOE TAN Vice President, Cambodia & India Operations នាយករង Raffles ប្រចាំនៅកម្ពុជាបានឲ្យដឹងថា Raffles បានបើកដំ​ណើរ​ការរយៈពេល១៥ឆ្នាំហើយ ដែលថ្ងៃនេះសាលាធ្វើកម្មវិធីនេះឡើង ដែលជាការបណ្តុំគំនិតនៃ និសិត្ស៥នាក់ផ្នែក Fashion & Marketing Management និង៦នាក់ ផ្នែកFashion Design ដើម្បី​បញ្ចេញសា្នដៃក្រោយពួកគាត់រៀនចប់នៅសាលានេះ។ Raffle មានបណ្ដុះបណ្ដាល​ទៅលើផ្នែកBusiness ,Fashion , Interior Design និងFashion Management ដែលសព្វថ្ងៃ​នេះយើងមាននិស្សិតចំនួន២០០នាក់(ស្រីច្រើនជាងប្រុស)។យើងទទួលស្គាល់ថា Raffles ដែលមានប្រភពពីសាំង ហ្គាពួរ មានតម្លៃថ្លៃជាងសាលាដទៃ ប៉ុន្ដែសិស្ស និសិត្សយើង ទទួលបាន​គឺការបង្រៀនយ៉ាង​យកចិត្តទុក​ដាក់​ពីគ្រូ និងសញ្ញាបត្រទទួលស្គាល់ពីអន្ដរជាតិ។ បច្ចុប្បន្ន Raffles មានសាខាសាលានៅតំបន់អាស៊ីមានដូចជានៅប្រទេសកម្ពុជា ,ថៃ ,ម៉ាឡេស៊ី,​ឥណ្ឌា​,ឥណ្ឌូណេស៊ី,សាំងហ្គាពួរ,ចិន និងអ៊ីតាលី ។សម្រាប់ Raffles នៅកម្ពុជាយើងមានទីតាំងនៅ​ជិត​វិទ្យាល័យបឹងត្របែក និងបង្កើតតាំងពីឆ្នាំ២០១០ តែ Raffles បានបង្កើតឡើងរយៈ​ពេល​៤០​ឆ្នាំហើយ ខណៈ កម្មវិធីសិក្សារគឺ Raffles ដូចគ្នានៅគ្រប់បណ្តាប្រទេសផ្នេងៗទៀត ។ បន្ទាប់ពីយើងបានរៀបចំកម្មវិធី UNFILTERED Fashion Show នេះ យើងរំពឹងថា Raffles នឹងល្បីជាងមុនមានការ​ទទួល​ស្គាល់​កាន់តែច្រើនជាងមុន ព្រមទាំងមហាជនបានមើលឃើញនូវស្នាដៃកូន ប្អូន ឬក្មួយរបស់ពួក បានបញ្ចេញសម្ថ​ភាព ដែលជាផ្លែផ្កាបន្ទាប់ពីបញ្ចប់ការ សិក្សានៅ Raffles នេះគឺជាគោលដៅដ៏សំខាន់ ជាអ្វីដែលយើងចង់បង្ហាញ​៕

RELATED ARTICLES