ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានប្តឹងចោទ ប្រកាន់ថា ត្រូវបុរសម្នាក់ចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច និងថែមទាំងទះកំផ្លៀង នាង៣ដៃទៀតផង ចំណែកខាងប្រុសបានបដិសេធ ថា ពួកគេបានចរចាត្រូវរ៉ូវគ្នារួមរ័កមេត្រីក្នុង តម្លៃ៥០ដុល្លារ តែមិនទាន់បានអីផង បានត្រឹមតែថើប១ខ្សឹតប៉ុណ្ណោះ ស្រាប់តែត្រូវនាងចោទ ថា រំលោភសេពសន្ថវៈ រួចហៅបងប្អូនមកព្រួត វាយលើរូបគេបែកមុខមាត់តែម្តង។ ករណីប្រុសប្រកែកស្រីប្រកាន់នេះ បាន កើតមានឡើង កាលពីវេលាម៉ោង៦និង១០ នាទីព្រលប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិប៉ប្រកត្បូង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ។
បុរសដែលទទួលរងការចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈនារីក្រមុំបានសម្រេច រួចទះនាង៣កំផ្លៀងទៀតនោះ មានឈ្មោះ ឈឿន បូរ អាយុ៣៧ឆ្នាំ មុខរបរបើករថយន្ត ដឹកចានអនាម័យដាក់តាមហាង ស្នាក់នៅផ្ទះ- ជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ និងមាន ស្រុកកំណើតនៅភូមិព្រៃឈាង ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ចំណែក នារីរងគ្រោះ មានឈ្មោះស.ស.ខ អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រចានអនាម័យ ស្នាក់នៅ ផ្ទះជួលក្នុងភូមិកើតហេតុខាងលើជាមួយគ្នា និង មានស្រុកកំណើតនៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ ថា អំឡុងពេលដែលនាងជិះរថយន្តដឹកចាន អនាម័យទៅដាក់តាមហាងជាមួយជនសង្ស័យ ជនសង្ស័យបានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍- ខ្មាសនាង ដោយចាប់ថើប ច្របាច់សុដន់ និង បានចាប់នាងរំលោភសេពសន្ថវៈរហូតដល់បានសម្រេច រួចថែមទាំងបានទះកំផ្លៀងនាង៣ដៃ ទៀតផង ទើបធ្វើឱ្យនាងខឹង ក៏រត់មកប្តឹងប៉ូលិស តែម្តង។
ចំណែកជនសង្ស័យឈ្មោះឈឿន បូរ បាន រៀបរាប់ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា ដំបូង ឡើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ខ្លួនរួមជាមួយកម្មករផ្សេងទៀត សរុបមានគ្នា ៤នាក់ (ស្រី៣ ប្រុស១) ក្នុង នោះក៏មាននារីរងគ្រោះម្នាក់ផងដែរ បានរួម ដំណើរក្នុងរថយន្តជាមួយគ្នា ដើម្បីដឹកចាន ចេញពីរោងចក្រនៅភូមិប៉ប្រកត្បូង ទៅដាក់ នៅផ្សារប៉េសេ (ភជ) ក្នុងសង្កាត់បឹងទំពុន ខណ្ឌ មានជ័យ។ លុះពេលទៅដល់ផ្សារប៉េសេ នារី ជាកម្មករ២នាក់ផ្សេងទៀត បានចុះនៅកន្លែង ដាក់ចាននោះបាត់ទៅ នៅសល់តែខ្លួន និង នារីរងគ្រោះ ត្រូវបន្តដំណើរទៅដាក់ចាន នៅ សង្កាត់ចាក់អង្រែមួយកន្លែងទៀត។
បុរសសង្ស័យបានបន្តថា នៅចន្លោះពេល ធ្វើដំណើរជាមួយគ្នាតែ២នាក់នេះ ពួកខ្លួនបាន សាសងគ្នាទៅវិញទៅមក រហូតឈានដល់ការ សុំស្រលាញ់ និងសុំរួមរ័កមេត្រី ស្រាប់តែនារី- រងគ្រោះបាននិយាយថា ទាល់តែមានលុយឱ្យ នាង១០០ដុល្លារ ទើបនាងព្រមឱ្យរួមរ័ក តែ ភ្លាមនោះខ្លួនបានប្រាប់ទៅនាងវិញថា បងមាន តែ៥០ដុល្លារទេ អូនព្រមអត់ បើយល់ព្រមគឺ គឿ។ បន្ទាប់មក ពួកខ្លួនក៏យល់ព្រមជាមួយ គ្នាថា នឹងរួមរ័កមេត្រី ដោយខ្លួនត្រូវផ្តល់ប្រាក់ ឱ្យខាងស្រី៥០ដុល្លារ ប៉ុន្តែមិនទាន់ផ្តល់ប្រាក់ឱ្យ នាងភ្លាមៗទេ ព្រោះរវល់ដឹកចានទៅដាក់នៅ ហាងមួយកន្លែងទៀត នៅម្តុំចាក់អង្រែសិន ហើយ ខ្លួនក៏មានអារម្មណ៍ភ័យអរផងដែរ ព្រោះនឹកថា អស់ប្រាក់៥០ដុល្លារ តែបានស្គាល់រសជាតិនារី ក្រមុំដែលទើបនឹងមានវ័យ១៩ឆ្នាំ។
បុរសសង្ស័យ បានឱ្យដឹងទៀតថា លុះមិន ទាន់ទៅដល់កន្លែងដាក់ចានផង នារីរងគ្រោះ បានប្រាប់ថា នាងហេវហើយ ចង់ចុះទៅរក ទិញអីហូបសិន ដោយឱ្យរូបគេដឹកចានទៅដាក់ ឱ្យគេតែម្នាក់ឯងចុះ ចាំត្រឡប់មកវិញ ជួបគ្នា រកកន្លែងរួមរ័កមេត្រី ប៉ុន្តែដោយសារនឹកថា ត្រូវរ៉ូវថ្លៃនឹងគ្នាទៅហើយ ទើបមុននឹងឱ្យនាង ចុះ ខ្លួនក៏បានសុំថើបថ្ពាល់នាងមួយខ្សឺត ដើម្បី ទុកជាអនុស្សាវរីយ៍ ចំណែកនាងក៏យល់ព្រម លុះថើបថ្ពាល់រួច នាងក៏ចុះពីរថយន្ត ចំណែក ខ្លួនក៏បើករថយន្តទៅមុខទៀតតែម្នាក់ឯងបាត់ ទៅ។ លុះពេលត្រឡប់មកវិញ រកនារីរងគ្រោះ មិនឃើញសោះ ស្រាប់តែមកដល់វេលាព្រលប់ ថ្ងៃដដែល ខ្លួនក៏ត្រូវនារីរងគ្រោះ រួមនិងបងប្អូន សាច់ញាតិនាង លើកគ្នាមួយហ្វូងមកស្ទាក់ព្រួត វាយលើរូបគេ នៅចំណុចខាងក្រោយសាលា ពោធិ៍ចិនតុង បណ្តាលឱ្យរងរបួសបែកមុខមាត់ ហើមក្បាលពោរ ហើយក៏ចាប់ក្របួចរូបគេយក ទៅប៉ុស្តិ៍ប៉ូលិសកាកាប ប្តឹងចោទថា បានចាប់ នាងរំលោភសេពសន្ថវៈថែមទៀត ធ្វើឱ្យរូបគេ ហួសចិត្តខ្លាំងណាស់។
តាមប្រភពពីនគរបាលប៉ុស្តិ៍កាកាប បាន ឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នារីរងគ្រោះបានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប ម្តងរួចមកហើយ ដោយចោទប្រកាន់ថា មានអ្នកបើកបររថយន្ត ឈ្មោះឈឿន បូរ បានចាប់នាងរំលោភសេព- សន្ថវៈរហូតដល់បានសម្រេច និងថែមទាំងទះ កំផ្លៀងនាង៣ដៃទៀត។ លុះពេលសមត្ថកិច្ចសាក- សួរ ទើបដឹងថា ទីតាំងកើតហេតុនៅលើទឹកដី ខណ្ឌមានជ័យ។ ហេតុនេះ សមត្ថកិច្ចបានណែនាំ ឱ្យនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅខណ្ឌ មានជ័យវិញ ហើយនារីរូបនោះក៏ចេញបាត់ទៅ។ ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែល បែរជាភាគី ខាងស្រីបានព្រួតគ្នាស្ទាក់វាយជនសង្ស័យឱ្យរងរបួស ហើមមុខមាត់និងក្បាល រួចក៏ចាប់នាំ មកប្តឹងប៉ូលិសជាលើកទី២។
ជុំវិញរឿងរ៉ាវខាងលើនេះ ភាគីខាងប្រុស បានប្រកែកថា មិនទាន់បានរួមរ័កជាមួយខាង- ស្រីនៅឡើយ បានត្រឹមតែថើបនាងមួយខ្សឺត ប៉ុណ្ណោះ ប៉ុន្តែខាងស្រីវិញនៅតែចោទប្រកាន់ ថា ខាងប្រុសបានចាប់នាងរំលោភរហូតបាន សម្រេច រួចទះកំផ្លៀងនាង៣ដៃថែមទៀត។ ដោយសារភាគីទាំង២នៅតែព្យាយាមប្រកែក យកត្រូវរៀងៗខ្លួន ម៉្យាងទីតាំងកើតហេតុ មិនមែនជាដែនសមត្ថកិច្ចរបស់ប៉ូលិសខណ្ឌពោធិ៍សែនជ័យផង ទើបសមត្ថកិច្ចបានទំនាក់ទំនង ទៅសមត្ថកិច្ចខណ្ឌមានជ័យ ឱ្យមកទទួលយក ភាគីទាំង២ ទៅសាកសួរ និងដោះស្រាយបន្ត នៅខណ្ឌមានជ័យ វិញបាត់ទៅ។
តាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹង ថា បន្ទាប់ពីធ្វើការដោះស្រាយសម្របសម្រួល គ្នានៅចំពោះមុខសមត្ថកិច្ចរួចមក ភាគីនារីគ្រោះ បានទាមទារជំងឺចិត្តចំនួន២ពាន់ដុល្លារ ប៉ុន្តែ ភាគីខាងប្រុសបានអង្វរករសុំបង់ត្រឹមតែ៨០០ ដុល្លារប៉ុណ្ណោះ លុះខាងស្រីយល់ព្រមទទួលយក ប្រាក់ចំនួន៨០០ដុល្លារ ភាគីទាំង២ ក៏សម្រេច បញ្ចប់រឿងតែត្រឹមនេះតែម្តង”៕