ខេត្តកណ្តាល ៖ កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង ប្រមាណជាង១០នាក់ បាននាំគ្នាទិញនំបញ្ចុក នៅខាងមុខរោងចក្រ លុះហូបរួច ស្រាប់តែមានអាការពុល ក្អួតចង្អោរ ទន់ដៃទន់ជើង និងត្រូវខាងរោងចក្រទាក់ទងហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចខាងមុខរោងចក្រផលិតស្បែកជើង សាន់បូ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។


តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលគើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក កម្លាំងជំនាញ បានទទួល ព័ត៌មានពីបុគ្គលិករោងចក្រផលិតស្បែកជើង សាន់បូថា មានករណីពុលចំណីអាហារ ដែលបង្កឱ្យមនុស្សប្រុសស្រី ចំនួន១០នាក់ កើតមានអាការក្អួតចង្អោរ ទន់ដៃជើង និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ភ្លាមៗ កម្លាំងជំនាញស្រុកកណ្តាលស្ទឹង បានចុះទៅដល់មន្ទីរពេទ្យ និងបានសាកសួរទៅកាន់ជន រងគ្រោះទាំងនោះ ហើយជនរងគ្រោះ បានប្រាប់ដូចៗគ្នាថា មុនកើតមានអាការបែបនេះ ពួកគាត់បានហូបនំ បញ្ចុក ដែលគេលក់នៅខាងមុខរោងចក្រ សង្ស័យបន្លែលាងមិនស្អាត ឬក៏ការលក់ដូរនោះទំនងមិនមានអនា ម័យ ទើបធ្វើឱ្យពួកគាត់ពុលបែបនេះ។


ជុំវិញករណីខាងលើនេះ ជនរងគ្រោះទាំង១០នាក់ខាងលើនេះ បានសម្រាកព្យាបាល នៅមណ្ឌលសុខភាពសៀមរាប ដោយមិនមានអ្វីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឡើយ៕
