Saturday, May 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ ចា.../ប់ខ្លួន២៤នាក់

បង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ ចា…/ប់ខ្លួន២៤នាក់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់ ១កន្លែង នៅក្រុង-ខេត្តកំពង់ឆ្នាំង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ជាជនជាតិខ្មែរ និងបរទេស សរុបចំនួន២៤នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះវិឡាមួយកន្លែង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់មួយកន្លែង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចាប់ខ្លួន មនុស្ស២៤នាក់។

តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានឱ្យដឹងថា សកម្មភាពក្រុមជនសង្ស័យដែលកំពុងប្រ ព្រឹត្តនៅលើទីតាំងខាងលើនេះ គឺមានជួលបុគ្គលិក មកធ្វើការតាមអនឡាញ ដើម្បីទារប្រាក់អ្នកដែលជំពាក់លុយនៅប្រទេសវៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុប២៤នាក់ ក្នុងនោះជនជាតិវៀតណាម ចំនួន២១នាក់ ជនជាតិចិន ចំនួន២នាក់ និងជនជាតិខ្មែរ ១នាក់។

សមត្ថកិច្ច បានបញ្ជាក់ថា កាលដែលជនសង្ស័យមកជួលផ្ទះ គឺបានធ្វើកិច្ចសន្យាជួល ថារស់នៅតែ ២ទៅ៣នាក់តែប៉ុណ្ណោះ និងប្រកបមុខរបរស្របច្បាប់ ដោយជួលក្នុងតម្លៃ ៧៥០ដុល្លារក្នុង១ខែ។ ក្នុងនោះក៏បានកក់ប្រាក់សម្រាប់ ១ខែរួចរាល់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ។ ប៉ុន្តែនៅពេលដែលឃើញមកស្នាក់នៅ ហាក់ដូច ជាប្លែក ដោយផ្ទះបានបិទទ្វារជាប់រហូត និងមានឮសំឡេងគ្នាច្រើននៅក្នុងផ្ទះ មិនដូចកាលដែលធ្វើកិច្ចសន្យាជួលនោះឡើយ ទើបលោកមេភូមិ មានការសង្ស័យ ក៏បានរាយការជូនសមត្ថកិច្ច ឱ្យចុះមកពិនិត្យភ្លាមៗតែម្តង។ករណីនេះ សមត្ថកិច្ចបានចាប់យកទូរស័ព្ទដៃរបស់បុគ្គលិកជាច្រើនគ្រឿង និងកុំព្យូទ័រ ចំនួន៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES