Saturday, June 14, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះឥណ្ឌា ដឹកមនុស្ស២៤២នាក់ ហោះហើរបាន៥នាទី ធ្លា.../ក់ផ្ទុះឆេះ

យន្តហោះឥណ្ឌា ដឹកមនុស្ស២៤២នាក់ ហោះហើរបាន៥នាទី ធ្លា…/ក់ផ្ទុះឆេះ

ឥណ្ឌា ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ១គ្រឿង បានធ្លាក់ និងផ្ទុះឆេះ បន្ទាប់ពីហោះហើរចេញ ពីព្រលានយន្តហោះ បានត្រឹមតែ ៥នាទីប៉ុណ្ណោះ។ យន្តហោះនេះ ដឹកមនុស្ស ចំនួ ន ២៤២នាក់ បានធ្លាក់ចូលទៅក្នុងតំបន់ទីប្រជុំជន និងផ្ទះប្រជាពលរដ្ឋ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥​ ថាករណីធ្លាក់យន្តហោះនេះ កើតឡើងនៅក្បែរព្រលានយន្តហោះ ក្រុងអាហ៍មេដាបាដ (Ahmedabad) រដ្ឋគុចារ៉ាត (Gujarat) ប្រទេសឥណ្ឌា។

យោងតាមវីដេអូ​ ពី​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក របស់ឥណ្ឌា ​បាន​បង្ហាញពីយន្តហោះមុនពេលធ្លាក់ និង​ផ្សែង​ហុយ​ទ្រលោម ចេញ​ពី​កន្លែង​ធ្លាក់​យន្តហោះ ស្ថិតនៅ​ក្បែរ​ព្រលាន​យន្តហោះ ​ក្នុង​ក្រុងអាហ៍មេដាបាដ ។

របាយការណ៍បឋម បង្ហាញថា យន្តហោះរងគ្រោះ កំពុងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មាន​អ្នក​ដំណើរ និង​យាវិក ២៤២នាក់ ​នៅ​លើ​យន្តហោះ។ ក្រុម​​សង្គ្រោះ និង​អ្នក​ពន្លត់​អគ្គិភ័យ ​បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ ខណៈ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់ ​បានហុយទ្រលោម ​ចេញ​ពី​កន្លែង​កើត​ហេតុ។ក្រសួងអាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌា បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ហើយបានជំរុញឱ្យសាធារ ណជន តាមដានគេហទំព័ររបស់ Air India airindia.com សម្រាប់ព័ត៌មានបន្ថែម។

តាមប្រភពព័ត៌មានថា យន្តហោះដែលជួបឧបទ្ទវហេតុនោះ បានចាក់សាំងពេញ សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ យន្តហោះ​នេះ ​បាន​ហោះ​ចេញ​បានប្រហែល ៥នាទី​ប៉ុណ្ណោះ មុន​ពេល​ធ្លាក់​ និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងហុយឡើងលើមេឃ។

យន្តហោះរងគ្រោះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) B787-8 មួយគ្រឿងនេះ ជាប្រភេទយន្តហោះខ្នាតធំទំនើបបំផុតរបស់ក្រុមហ៊ុន Boeing ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) រយៈពេល ជាង១១ឆ្នាំមកហើយ។

យ៉ាងណា ករណីធ្លាក់យន្តហោះនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ពីវាសនាមនុស្សចំនួន២៤២ នាក់ នៅលើយន្តហោះខាងងលើនេះនៅឡើយ ក្រោយកើតហេតុភ្លាមៗ៕

RELATED ARTICLES