ភ្នំពេញ ៖ ក្រោយផ្ទុះជម្លោះពាក្យសម្តី រវាងម្ចាស់បំណុល ជាភេទទី៣ និងកូនបំណុល ជាស្រីស្អាត ផ្អើលពេញបណ្តាញសង្គមមក ស្រាប់តែពេលនេះ ភាគីកូនបំណុល ជាស្រីស្អាត បានបដិសេធថា ខ្លួនមិនបានជំពាក់ប្រាក់ ដល់ទៅ ៩ម៉ឺនដុល្លារ ដូចការលើកឡើងរបស់ភាគីម្ចាស់បំណុលនោះទេ និងថែមទាំងប្រកាសរកមេធាវីស្ម័គ្រចិត្ត ដើម្បីជួយខ្លួន ក្នុងការប្តឹងម្ចាស់បំណុលនោះទៀតផង ខណៈភាគីម្ចាស់បំណុល បានអះអាងថា ខ្លួនមានភ័ស្តុតាង កិច្ចសន្យា និងស្នាមមេដៃគ្រប់គ្រាន់ ដោយបានព្រលយថា នឹងទុកច្បាប់ ជាអ្នកដោះស្រាយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ ឃឿន ចំណាប់ បានបង្ហោះវីដេអូមួយ បង្ហាញពីទិដ្ឋភាពជម្លោះពាក្យសម្តី រវាងខ្លួន ដែលជាម្ចាស់បំណុល ជាមួយនឹងកូនបំណុលរូបស្រស់ម្នាក់ ខណៈដែលម្ចាស់បំណុល តាមទារបំណុល ដល់ផ្ទះ។

ភ្ជាប់ជាមួយនឹងវីដេអូឃ្លីបជម្លោះបែកផ្សែងនោះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះឃឿន ចំណាប់ ដែលអះអាងថា ជាម្ចាស់បំណុល បានសំណេរថា “រកផ្ទះឃើញ ទៅទារលុយ បែរជាត្រូវវាជេរវិញ ឥឡូវគិតម៉េចបងប្អូន…”។ម្ចាស់បំណុលខាងលើ បានបន្តថា “ខ្ញុំខ្ទើយ ខុសដែរមែន? ហេតុអីខ្ញុំទៅទារលុយខ្ញុំ បែរជាមកជេរដៀលភេទខ្ញុំចឹង? ចុះមុនពេលមកខ្ចីលុយអាខ្ទើយមួយនេះ អង្វរអាខ្ទើយហ្នឹងយ៉ាងម៉េចខ្លះ? (ខ្ញុំមើល Video នេះហើយ ខ្ញុំយំ ហេតុអីមានលុយឱ្យគេខ្ចី ត្រូវគេជេរប្រមាថភេទទៀត)…”។
ដោយឡែក នៅព្រលប់ថ្ងៃដដែលនោះ ភាគីស្រីស្អាត ជាកូនបំណុល បានបង្ហោះវីដេអូឃ្លីបមួយ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “នាងខ្ញុំ ស្នើសុំមេធាវីស្ម័គ្រចិត្ត មួយរូប ដើម្បីសូមជួយរឿងក្តីនាងខ្ញុំ (នាងខ្ញុំមិនមានថវិកាជូនទេ) តេឡេក្រាម ០៨១ ៦៥៤ ៩៩៩ មេធាវីស្ម័គ្រចិត្ត…”។

ស្រីស្អាតជាកូនបំណុល រូបនេះ បាននិយាយក្នុងវីដេអូនោះថា “ជម្រាបសួរ បងប្អូននៅក្នុងសង្គមអនឡាញ ទាំងហ្វេសប៊ុក និងទិកតុក ទាំងអស់គ្នា! ថ្ងៃនេះ នាងខ្ញុំសូមធ្វើការសំណូមពរ លើកដៃសំពះ សំណូមពរដល់បងៗទាំងអស់គ្នា ជួយធ្វើការស៊ែរវីដេអូនេះផ្ទាល់ នាងខ្ញុំកំពុងតែរកជំនួយពីបងៗមេធាវីស្ម័គ្រចិត្ត ជួយនាងខ្ញុំ ពីព្រោះនាងខ្ញុំ គ្មានលទ្ធភាពក្នុងការរកមេធាវីចំណាយលុយទៅលើការជួយនាងខ្ញុំទេ ចឹងឥឡូវនេះ គឺខ្ញុំសុំមេធាវីស្ម័គ្រចិត្តដែលគាត់បានឃើញវីដេអូនេះ បងអាចទំនាក់ទំនងមកកាន់តេឡេក្រាមខ្ញុំបាន ដែលខ្ញុំបានដាក់លេខតេឡេក្រាម នៅខាងលើនេះតែម្តង ព្រោះខ្ញុំកំពុងតែជួបទុក្ខជាទម្ងន់ ជាមួយនឹងបញ្ហាមួយចំនួនដែលកំពុងតែរងភាពអយុត្តិធម៌ពីបុគ្គលម្នាក់ ដែលគាត់អាងតែគាត់មានលុយ គាត់មានឈ្មោះនៅក្នុងសង្គម គាត់កំពុងតែព្យាយាមកាច់បំបាក់នាងខ្ញុំ ព្យាយាមធ្វើឱ្យការរកស៊ីរបស់នាងខ្ញុំ គឺ មានការដួលរលំតែម្តង។ ប៉ុន្តែអ្វីដែលខ្ញុំខ្ចីលុយគាត់នោះ គឺចំនួនតែ ៣ពាន់ដុល្លារតែប៉ុណ្ណោះ ការប្រាក់រហូតដល់ទៅ ២០ភាគរយ ហើយ ៣ពាន់នេះ គឺពេលដែលខ្ញុំមានបញ្ហាជាមួយនឹងលុយរបស់ខ្ញុំ គឺខ្ញុំបានសុំការដោះស្រាយជាមួយគាត់ហើយ គាត់ធ្វើការបូកការប្រាក់ពីលើហ្នឹងថែម ៥០០ដុល្លារទៀត ចឹងការប្រាក់របស់គាត់ រហូតទៅដល់ ១១០០ដុល្លារ ចំនួនលុយ ៣ពាន់ដុល្លារនេះ ហើយគាត់បានធ្វើការលាបពណ៌នាងខ្ញុំ ហើយផុសរូបខ្ញុំ ជាសាធារណៈ រហូតទៅដល់ ៩ម៉ឺនដុល្លារ។ ឥឡូវនេះនាងខ្ញុំកំពុងតែទទួលភាពអយុត្តិធម៌ ជាមួយនឹងការជេរប្រមាថពីសង្គម មហាជននៅក្នុងហ្វេសប៊ុក ដែលគាត់មិនមែនជានាងខ្ញុំ ដែលគាត់មិនបានដឹងសាច់រឿង គឺគេកំពុងតែចោទប្រកាន់ថា ខ្ញុំជំពាក់លុយគេ ៩ម៉ឺនដុល្លារ សួរទៅបងប្អូនថា លុយ ៩ម៉ឺនដុល្លារ គាត់ថា ខ្ញុំជំពាក់គាត់ ហើយទាំងខ្ញុំមិនបានខ្ចីលុយគាត់ ចំនួន៩ម៉ឺនដុល្លារទេ ហើយខ្ញុំអត់មានលទ្ធភាពនៅក្នុងការរកមេធាវី ដែលត្រូវចំណាយលុយ ទៅដោះស្រាយបញ្ហាមួយនេះទេ។ ឥឡូវនេះ ខ្ញុំនិយាយត្រង់ហ្មង សូម្បីតែចេញទៅណា ក៏ខ្ញុំលែងចង់ទៅណាដែរ ការងាររកស៊ីក៏ខ្ញុំ លែងចង់ ដោយសារអី? មានមនុស្សជាច្រើន ឆាតមកសួរខ្ញុំ ជាមួយនឹងម៉ូយអីវ៉ាន់ខ្ញុំ ការរកស៊ីខ្ញុំ អតិថិជនខ្ញុំ គឺបាត់ទំនុកចិត្តជាមួយខ្ញុំ ដោយសារតែការផុសរបស់គាត់។ ឥឡូវនេះខ្ញុំនិយាយត្រង់ អត់មានអីគិតទេ គិតចង់តែសម្លាប់ខ្លួនតែមួយមុខគត់ ហើយអត់ចង់ជួបអ្នកណាទាំងអស់ ហើយដូចខ្ញុំនិយាយចឹង ខ្ញុំត្រូវការមេធាវីស្ម័គ្រចិត្ត ព្រោះរឿងនេះវាធំសម្រាប់ខ្ញុំដូចគ្នា ដោយសារតែខ្ញុំ ជាអ្នកលក់អនឡាញ ហើយគាត់ធ្វើការផុសរូបខ្ញុំ យកការលាបពណ៌ មកចោទថាខ្ញុំជំពាក់លុយគាត់ ៩ម៉ឺនដុល្លារ ទាំងធាតុពិត វាមិនមែនជាលុយ ៩ម៉ឺនដុល្លារទេ ហើយឥឡូវនេះ គឺខ្ញុំសូមឱ្យគាត់ធ្វើការបង្ហាញនូវភ័ស្តុតាងដែលគាត់ថា ខ្ញុំពិតជាខ្ចីគាត់ ៩ម៉ឺនដុល្លារហ្នឹងមកមែន ពីព្រោះខ្ញុំកំពុងតែរកភាពអយុត្តិធម៌ខ្លាំងណាស់។ អ៊ីចឹងបើសិន ជាបងៗមេធាវីស្ម័គ្រចិត្ត ឃើញវីដេអូនេះហើយ អាចជួយទាក់ទងមកតាមតេឡេក្រាម មកខ្ញុំ តែខ្ញុំសូមបញ្ជាក់ ខ្ញុំអត់មានថវិកាក្នុងការជួលមេធាវី ឬរកមេធាវី មកធ្វើជាមួយនឹងរឿងក្តីនេះទេ ខ្ញុំសុំមេធាវីស្ម័គ្រចិត្ត ដែលចូលមកជួយខ្ញុំផ្ទាល់តែម្តង…”។

ស្រីស្អាតជាកូនបំណុល បានបន្តថា “នាងខ្ញុំក៏សូមអរគុណទៅដល់បងៗ ដែលគាត់ស៊ែរជាមួយវីដេអូនេះផ្ទាល់ ហើយជាមួយនឹងបងៗក្រុមមេធាវីស្ម័គ្រចិត្ត ដែលធ្វើការជួយនាងខ្ញុំ ហើយចង់និយាយថា បុគ្គលម្នាក់ហ្នឹង គឺគាត់បានជេរប្រមាថម៉ែខ្ញុំ ហើយជេរខ្ញុំ សុទ្ធមីចុយម៉្រាយ ពីដំបូងមក ហើយហៅខ្ញុំសុទ្ធតែមីអ្ងែង មីចេះ មីចុះ និយាយទៅ គាត់ជេរប្រមាថខ្ញុំហើយគំរាមខ្ញុំ ក្នុងការផុសវីដេអូរបស់ខ្ញុំ រហូត ផុសរូបនាងខ្ញុំ ជាសាធារណៈ។ ឥឡូវនេះ ដូចខ្ញុំបាននិយាយអ៊ីចឹងថា លុយ ១ពាន់ជាងនេះ គឺបានធ្វើឱ្យខ្ញុំមានសតិអារម្មណ៍តែម្តង និយាយត្រង់ សតិអារម្មណ៍ខ្ញុំ គឺខ្លាំង គឺខ្ញុំលែងចង់រស់ហ្មង ខ្ញុំនិយាយត្រង់ ព្រោះអីខ្ញុំខ្មាសគេ ដោយសារទឹកលុយតែ ១ពាន់ជាងទេ តែខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្មាសគេ ទូទាំងប្រទេសតែម្តង ជាមួយនឹងការជេរ ដែលបងៗមួយចំនួន គឺគាត់អត់ដឹងរឿងរបស់ខ្ញុំផ្ទាល់ទេ អ៊ីចឹងបានខ្ញុំនិយាយថា ខ្ញុំសុំមេធាវីស្ម័គ្រចិត្ត ជួយរូបនាងខ្ញុំ ព្រោះដោយសារខ្ញុំនិយាយថា ខ្ញុំជំពាក់លុយខ្ញុំធ្វើការដោះស្រាយឱ្យ ខ្ញុំសង ប៉ុន្តែកុំជេរម៉ែឪខ្ញុំ ហើយក៏កុំជេរខ្ញុំដែរ ខ្ញុំសងអ្នកឯង រាល់ថ្ងៃ មិនដែលអត់សងទេ ប៉ុន្តែគាត់បានធ្វើការជេរប្រមាថ មកកាន់នាងខ្ញុំតែម្តង ។ អ៊ីចឹងខ្ញុំសូមឱ្យបងៗទាំងអស់គ្នា ជួយជួយស៊ែរវីដេអូនេះ ដើម្បីឱ្យឆាប់បានជួបជាមួយនឹងបងក្រុមមេធាវីស្ម័គ្រចិត្ត ជួយនាងខ្ញុំ ដោយស្ម័គ្រចិត្ត។ អ៊ីចឹងសម្រាប់លេខតេឡេក្រាមរបស់ខ្ញុំ ខ្ញុំធ្វើការដាក់នៅខាងលើនេះ បងៗអាចធ្វើការឆាតមកនាងខ្ញុំ ដើម្បីនាងខ្ញុំនឹងប្រាប់តាមដើមហេតុ វាមកពីអី មូលហេតុអ្វី? ហើយខ្ញុំមានឯកសារគ្រប់គ្រាន់ក្នុងការបង្ហាញថា នាងខ្ញុំពិតជាបានខ្ចីលុយគេ ក្នុងចំនួនតែ៣ពាន់ដុល្លារទេ…”។
បន្ទាប់មក នៅយប់ថ្ងៃដដែលនោះ ភាគីម្ចាស់បំណុល បានបង្ហោះវីដេអូមួយ បង្ហាញពីអារម្មណ៍តូចចិត្ត ដែលត្រូវកូនបំណុល ជេរប្រមាថ ដៀលដល់ភេទរបស់ខ្លួន អំឡុងពេលតាមទៅទារបំណុលដល់ផ្ទះ ភ្ជាប់ជាមួយនឹងសំ ណេរថា “ខ្ញុំយំនេះមិនមែនខ្ញុំចាញ់ អ្នកឯងទេ ប៉ុន្តែខ្ញុំស្តាយទឹកចិត្តដែលជួយអ្នកឯងមានលុយ ឱ្យអ្នកឯងខ្ចីហើយ អ្នកឯងមិនសង បែរជាត្រូវអ្នកឯងដៀលជេរប្រមាថ ដល់ម្តាយ ដៀលភេទរបស់ខ្ញុំទៀត តើអ្នកមានមនុ ស្សធម៌នៅក្នុងខ្លួនឬអត់? ខ្ញុំមិនឱ្យអ្នកឯងរួចខ្លួន ជេរដល់ម្តាយខ្ញុំប៉ុននេះហើយ…”។

ម្ចាស់បំណុលដដែល បានរៀបរាប់ថា “ខ្ញុំទទួលស្គាល់ថា ខ្ញុំខុសភេទ ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថាព្រឹកមិញ ខ្ញុំទៅទារលុយហ្នឹងណា ខ្ញុំទៅនិយាយស្រួលបំផុត ខ្ញុំហៅ អត់ចង់មកជួបខ្ញុំទេ ទាល់តែខ្ញុំនិយាយរាងឮ ចុះមកជេរខ្ញុំយកៗហ្មង រកដុតឡានខ្ញុំទៀត ហើយជេរខ្ញុំហើយ ជេរ ប្រមាថម្តាយខ្ញុំទៀត សាហាវទេ? នរណាក៏ធ្លាប់ជំពាក់គេដែរ ខ្ញុំប្រាប់ សូម្បីតែខ្ញុំ ក៏ធ្លាប់ជំពាក់គេដែរ ក្នុងអំឡុងឆ្នាំ២០២២-២០២៣ ខ្ញុំក៏ខ្ញុំជំពាក់លុយគេដែរ មិនមែនខ្ញុំអត់ទេ ឆ្នាំ២០២២ ខ្ញុំមានរឿងបែកបាក់គ្រួសារ ឆ្នាំ២០២៣ ខ្ញុំមានរឿងវិបត្តិសេដ្ឋកិច្ច ខ្ញុំបាត់បង់គ្រប់យ៉ាង សួរថា ខ្ញុំក៏ធ្លាប់ជំពាក់គេដែរ តែសួរថា នៅពេលដែលគេផុសខ្ញុំណា គេទារខ្ញុំៗដែលសម្តីធំតូចដាក់គេអត់? ខ្ញុំអត់ដែលសម្តីធំដាក់គេទេ ខ្ញុំមានតែអង្វរ ខ្ញុំសូមអង្វរគេ ខ្ញុំលន់តួគេ អ្នកខ្លះរឿងលុយតុងទីន រឿងអី ទោះបីខ្ញុំអង្វរគេក៏ដោយ ក៏គេនៅតែផុសខ្ញុំដែរ ហើយទោះគេផុសខ្ញុំហើយណា ក៏ខ្ញុំនៅតែអង្វរគេដែរ ព្រោះខ្ញុំជំពាក់លុយគេ យល់អត់? ខ្ញុំដឹងថា ខ្លួនខ្ញុំខុស ខ្ញុំអត់ដែលទៅជេរម្ចាស់បំណុលវិញអ៊ីចឹងទេ ខ្ញុំមានតែអង្វរ មានតែសុំទោសគេ តែព្រឹកមិញ ហួសហេតុហ្មង ជេរខ្ញុំ សុទ្ធតែរកដុតឡានខ្ញុំទៀត គ្រាន់តែឮរកដុតឡាន ទាញក្រដាសទាញអី តៃកុងឡានខ្ញុំ ក៏បើកឡានខ្ញុំចេញមក ហើយថ្ងៃមិញ វាឡាយ វាថាខ្ញុំរត់ ខ្ញុំទៅផ្ទះវា ខ្លាចវា ខ្ញុំរត់។ ខ្ញុំនៅពេលដែលវាជេរខ្ញុំឡែតៗហ្នឹង ខ្ញុំអត់ជេរទៅវាវិញ មិនមែនខ្ញុំខ្លាចវាទេ ខ្ញុំឃើញម៉ាក់វា ចេញមក ខ្ញុំអាណិត ក៏ខ្ញុំអត់មានជេរវាអីដែរ តែខ្ញុំមើលវីដេអូហ្នឹងហើយ ក៏ខ្ញុំយំទៀត ខ្ញុំថា ហេតុអីក៏យើងអាណិតគេ? ខ្ញុំជួបរឿងហ្នឹងច្រើនណាស់ ខ្ញុំឱ្យលុយអ្នក ឯងខ្ចី គឺខ្ញុំអាណិតអ្នកឯង ខ្ញុំជួយអ្នកឯង ក្នុងនាមមនុស្សស្គាល់គ្នា ហេតុអីអ្នកឯងត្រូវមកជេរខ្ញុំឡែតៗៗអ៊ីចឹង? ខ្ញុំទៅទារលុយ អ្នកឯងៗជេរម៉្រាយខ្ញុំទៀត រកដុតឡានខ្ញុំ ជេរម៉្រាយខ្ញុំ ដៀលខ្ញុំអាខ្ទើយ ជេរខ្ញុំគ្រប់សព្វបែបយ៉ាង អ្នកឯងគួរណាស់តែមានមនុស្សធម៌នៅក្នុងខ្លួន អ្នកឯងត្រូវដឹងថា គេឱ្យអ្នកឯងខ្ចីហ្នឹង គឺគេមានគុណបុណ្យលើអ្នកឯងហើយ អ្នកឯងត្រូវតែសុំអង្វរគេទៅ មិនមែនអ្នកឯងទៅជេរគេអ៊ីចឹងទេ។ ក្នុងឆាត អ្នកឯងញ៉េញ ខាងក្រៅ អ្នកឯងកាន់តែញ៉េញទៀត ខ្ញុំដេកឈឺចិត្ត ខ្ញុំទៅទារលុយគេ តែគេមកជេរខ្ញុំវិញ រកដុតឡានខ្ញុំទៀត ដល់ពេលចាស់ៗ អ្នកជិតខាង ឱ្យខ្ញុំចេញសិនមក ខ្ញុំក៏ឱ្យតៃកុងឡាន បើកឡានចេញសិនមក។ ដល់ថ្ងៃមិញ វាឡាយ វាថាខ្ញុំខ្លាចវា បើកឡានរត់អីណា ខ្ញុំអត់មានបើកឡានរត់ទេ ខ្ញុំនិយាយមែន ខ្ញុំឱ្យតៃកុងឡានខ្ញុំ បើកឡានចេញហ្នឹង ដោយសារអ្នកជិតខាង នៅជិតហ្នឹង គាត់ថា ឱ្យខ្ញុំបើកឡានចេញសិនទៅ កុំឱ្យមានបញ្ហាអី ពិបាកដោះស្រាយ ឱ្យទៅដោះស្រាយនៅប៉ុស្តិ៍ទៅ វាអត់ព្រមទៅប៉ុស្តិ៍ ខ្ញុំទៅទារលុយវិញ ទៅហៅវា បើវា សម្រួលជាមួយខ្ញុំបន្តិច ក៏ខ្ញុំត្រជាក់ចិត្តដែរ តែវាអត់មានទេ គ្រាន់តែខ្ញុំទៅដល់ខ្ញុំចុចកណ្តឹង កូនចៅវាសួរថា មករកនរណាគេ? ខ្ញុំថារកវា អ៊ីចឹងកូនចៅវា ទៅហៅវា វាថាវា អត់នៅទេ ដល់ខ្ញុំរាងមាត់ឮតិច បានវាចុះមក វាចុះមកវាឡែតៗ វាគោះក្តិត វាជេរម៉្រាយយើង វាជេរយើងសុទ្ធតែខ្ទើយ យកហ្មង…”។
លុះមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់បំណុលខាងលើ បានចេញវីដេអូមួយឃ្លីប បន្ថែមទៀត បក ស្រាយពីរឿងលុយបំណុល ចំនួន៩ម៉ឺនដុល្លារ ដោយភ្ជាប់ជាមួយនឹងសំណេរថា “ទៅទារលុយវានៅផ្ទះ វាថាអត់ជំពាក់ទេ ដល់ពេលវាចេញវីដេអូ ថាជំពាក់បីពាន់ ឥឡូវខ្ញុំបកស្រាយឱ្យច្បាស់ ព្រោះតាមវាមិនទាន់…”។

ម្ចាស់បំណុល បានរៀបរាប់ថា “ឥឡូវនេះខ្ញុំបកស្រាយរឿងលុយ ៩ម៉ឺនដុល្លារ ដែលវាចង់ឱ្យខ្ញុំបកស្រាយ លុយ ៩ម៉ឺនដុល្លារហ្នឹង មិនមែនខ្ញុំឱ្យខ្ចីលុយដុំទេ ខ្ញុំបញ្ជាក់ ខ្ចីខ្ញុំម្តងបន្តិចៗៗ រហូតដល់លុយហ្នឹង ៩ម៉ឺនដុល្លារ នៅ ពេលដែលខ្ញុំសរុប ឃើញលុយ ៩ម៉ឺនដុល្លារហើយ ខ្ញុំក៏ហៅវា ឱ្យមកធ្វើលិខិតស្នាម ហើយលិខិតស្នាមហ្នឹង ដោយសារតែលុយហ្នឹង ខ្ចីតែ២នាក់ អ៊ីចឹងធ្វើលិខិតស្នាម តែ២នាក់ទេ ៩ម៉ឺនដុល្លារ យ៉ង់ សេងហ័ង ថ្ងៃទី៥ ខែ៣ មកធ្វើលិខិតបញ្ជាក់ ស្នាមមេដៃរបស់វា លុយ ៩ម៉ឺនដុល្លារហ្នឹង ហើយលុយ ៩ម៉ឺនដុល្លារហ្នឹង ខ្ញុំអត់មានយកការប្រាក់ទេ ការប្រាក់ ០,០០ មានន័យថា លុយ ៩ម៉ឺនដុល្លារហ្នឹង ខ្ញុំអត់យកការប្រាក់ទេ ហើយអត់មានដាក់ថ្ងៃ បញ្ជាក់ថ្ងៃសងទេ ព្រោះអីខ្ញុំថា មានលុយថ្ងៃណា សងខ្ញុំម្តងបន្តិចៗមក អ៊ីចឹងក្នុងក្រដាសហ្នឹង ខ្ញុំអត់មានបញ្ជាក់ថា ត្រូវសងខ្ញុំ ថ្ងៃណាទេ រហូតមកដល់ថ្ងៃទី៧ វាបានខ្ចីលុយខ្ញុំ ថតវីដេអូ ឱ្យខ្ញុំ ចំនួន៣ពាន់ដុល្លារ តែលុយ ៣ពាន់ដុល្លារហ្នឹង ខ្ញុំបាញ់ឱ្យវា ម្តង១៧០០ ម្តង១០០០ដុល្លារ ដោយសារតែដក ៣០០ដុល្លារចេញ ៣០០ដុល្លារ វាទិញកូនឆ្កែខ្ញុំ ទាំងអីវ៉ាន់អី វាអស់ ៣០០ដុល្លារ អ៊ីចឹងលុយ ៣ពាន់ដុល្លារហ្នឹង វាខ្ចីខ្ញុំក្រោយទេ ដែលត្រូវរាប់ឱ្យខ្ញុំ ប្រចាំថ្ងៃ លុយនេះ ត្រូវសងខ្ញុំបន្តិចៗមក អា៩ម៉ឺនដុល្លារហ្នឹង អា៣ពាន់ដុល្លារ គឺខ្ចីខ្ញុំតាមក្រោយ ធ្វើលិខិតស្នាម ថ្ងៃទី៥ ខែ៣ លិខិតស្នាមខ្ចីលុយ ៩ម៉ឺនដុល្លារ ហើយលុយ ៣ពាន់ដុល្លារហ្នឹង សងខ្ញុំ ១០៥០ វាបង់ឱ្យខ្ញុំ រាល់ថ្ងៃហ្នឹង បាន១០៥០ វាថា វាអស់លទ្ធភាពហើយ ធនាគារមិនដឹងអ្នកណាគេ Hack មិនដឹងទេ បង្កកលុយវា ហើយខ្ញុំនិយាយទៀតថា ឥឡូវបើធនាគារ គេបង្កកលុយអ្ហែងមែន ឬក៏គេ Hack អ្ហែងមែន អ្ហែងថតឱ្យខ្ញុំមើលតិចមក ចាំបើធនាគារបើកឱ្យវិញ ចាំអ្ហែងសងខ្ញុំវិញមក ដល់វាអត់តបអត់អីខ្ញុំទេ ដល់អ៊ីចឹងយើងក៏ផុសវា វាក៏មកសម្រួលយើងវិញទៀត សម្រួលសុំសងខ្ញុំ ១ថ្ងៃ ១៥ដុល្លារ ខ្ញុំអត់ព្រម អ៊ីចឹងវាសុំ ១ថ្ងៃ ៣០ដុល្លារ តែវាសុំតែដើមទេ រហូត ដល់បូកទៅ វាបង់ឱ្យខ្ញុំ សាមុន បាន១០៥០ ខ្ញុំថា បើអ្ហែងឱ្យខ្ញុំ ១ថ្ងៃ ៣០ដុល្លារ សុំតែដើម៣ពាន់ អូខេ ឥឡូវលុយ ១០៥០ហ្នឹង ទុកជាការប្រាក់ ហើយអ្ហែងបង់ ១ថ្ងៃ ៣០ ដល់រួច ៣ពាន់មក គិតទៅ វាជិត ៣ខែកន្លះ បើសរុបទាំង លុយ ដែលវាខ្ចីពីដំបូង បើវាសង ១ថ្ងៃ ៣០ៗៗ ជិត៤ខែ គិតទៅការប្រាក់ ១០៥០ ខ្ញុំទៅចាក់កអ្ហែងមែន? ការប្រាក់ ១០០ មិនដល់ ១០រៀលផងហ្នឹង អ្ហែងបែងចែកមើល ចាក់កអីអ្ហែង? អ្ហែងខ្ចីលុយគេ អត់មានរបស់ទ្រព្យដាក់បញ្ចាំផងហ្នឹង?…”។
ម្ចាស់បំណុលដដែល បានបន្តថា “ខ្ញុំធ្វើអីមួយៗ ខ្ញុំមានភ័ស្តុតាងត្រឹមត្រូវ អ្ហែងកុំធ្វើដើរតួកម្សត់សុទ្ធតែរកមេធាវីស្ម័គ្រចិត្ត ច្បាប់ឥឡូវ មេធាវីឥឡូវក៏ដោយ គេជួយៗអ្នកត្រូវ គេជួយអ្នកស្មោះត្រង់ គេមិនមែនជួយអ្ហែង អ្ហែងជេរប្រមាថ មើលងាយគេ បើខ្ញុំប្តឹងអ្ហែង ប៉ុន្មានករណី? អ្ហែងជេរប្រមាថមើលងាយម៉ែខ្ញុំផង អ្ហែងជេរដៀលភេទខ្ញុំផង អ្ហែងជេរសាហាវៗណាស់ រកដុតឡាន បំផ្លាញទ្រព្យសម្បត្តិខ្ញុំទៀត អ្ហែងសាហាវៗណាស់ ដល់ឥឡូវអ្ហែងចេញវីដេអូកម្សត់អី សុំឱ្យគេជួយអី? ដំបូងអ្ហែងម៉េចក៏មិនខ្លាំងអ៊ីចឹងមក អ្ហែងឡាយ សុទ្ធតែខ្ញុំរត់ចូលឡាន អាតៃកុងឡានបើកឡានទេ អាម្ចាស់ឡាន រត់តាមឡានត្រាក់ៗ អត់បានថតវីដេអូទៀតទេ សាហាវម៉េះ គេចេញពីផ្ទះអ្ហែងហ្នឹងណា គេទុកឱ្យច្បាប់ដោះស្រាយបន្ត អ្ហែងយល់អត់? អ្ហែងជេរគេហ្នឹង ប៉ុន្មានករណី? អ្ហែងរកមេធាវីជួយអ្ហែងហ្នឹង អ្ហែងប្តឹងខ្ញុំ ពីបទអីគេ? ភ័ស្តុតាងនេះ ខ្ញុំមានច្បាស់លាស់ត្រឹមត្រូវ ឥឡូវខ្ញុំចេញបកស្រាយ ខ្ញុំមានភ័ស្តុតាងច្បាស់លាស់ត្រឹមត្រូវ ឥឡូវអ្ហែងជាប់ប៉ុន្មានករណី? អ្ហែងយកពេលកម្សត់របស់អ្ហែង មកសុំទោសខ្ញុំវិញល្អជាង ក្រែងខ្ញុំលើកលែងឱ្យខ្លះ មកសុំទោស មកសម្រួលជាមួយខ្ញុំ សងលុយខ្ញុំវិញល្អជាង ក្រែងខ្ញុំលើកលែងឱ្យខ្លះ ខ្ញុំមានលុយឱ្យអ្ហែងខ្ចី មិនមែនឱ្យអ្ហែងចង់មកប្តឹងខ្ញុំ មកជេរម៉្រាយខ្ញុំ ជេរប្រមាថដៀលភេទខ្ញុំ គ្រប់សព្វបែបយ៉ាងទេ អ្ហែងកុំធ្វើឱ្យខ្ញុំខឹង ធ្វើឱ្យខ្ញុំក្តៅដល់ក ហើយអ្ហែងកុំនិយាយថា ខ្ញុំហ្នឹងទៅបំផ្លាញការរកស៊ីរបស់អ្ហែង ការរកស៊ីរបស់អ្ហែងៗនិយាយក្នុងឆាតខ្លួនឯងហើយតើ សុទ្ធតែខ្ញុំហ្នឹង ទៅបំផ្លាញការងារអ្ហែង អ្ហែងចង់សម្លាប់ខ្លួនចង់អី អ្ហែងចង់សម្លាប់ខ្លួន ឬក៏ចង់ធ្វើអី ជារឿងរបស់អ្ហែង អត់ពាក់ព័ន្ធជាមួយខ្ញុំទេ ខ្ញុំទារតែលុយខ្ញុំទេ អ្ហែងខ្លាំងណាស់ ម៉េចអ្ហែងដើរតួកម្សត់ យកពេលវេលាកម្សត់ មកសុំទោសខ្ញុំ មកសម្រួលខ្ញុំ ក្រែងលោខ្ញុំអត់ឱនឱ្យខ្លះ យល់ទេ?…”។

ជាចុងក្រោយ នៅរសៀលថ្ងៃដដែលនោះ ភាគីម្ចាស់បំណុល បានបង្ហោះសារខ្លីមួយ បញ្ជាក់ថា “ខ្ញុំឈប់បកស្រាយជាមួយវាទៀតហើយ ខ្ញុំទុកច្បាប់ជាអ្នកដោះស្រាយ…”។
ជុំវិញរឿងរ៉ាវចម្រូងចម្រាសខាងលើនេ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបន្ថែម ពីភាគីទាំងសងខាងបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ