អ៊ីរ៉ាក់៖ យោធាអុីរ៉ាក់នឹង ប្រើប្រាស់កលយុទ្ធមួយ ដើម្បីរក្សាការគ្រប់គ្រង ក្រុងហ្វាល់លូចាស់ ឲ្យបានរឹងមាំបន្ទាប់ពី ការដណ្តើមបាន ពីក្រុមរដ្ឋអ៊ីស្លាមកាល ពីខែមុន ក្នុងនោះគឺអ៊ីរ៉ាក់ បានជីកលេណដ្ឋាន ព័ទ្ធជុំវិញ ក្រុងនេះ។
លោកឧត្តមសេនីយ៍ Abdul-Wahab al-Saadi មេបញ្ជាការរង នៃកងកម្លាំងប្រឆាំង ភេរវកម្មបានថ្លែងថា លេណដ្ឋាន នេះនឹងបើកឲ្យ មានតែមួយប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋ នៅក្រុងនេះ ដើម្បីចល័តទៅនិង ចេញពីក្រុង ។ លោក al-Saadi បានថ្លែងនៅក្នុង បទសម្ភាសន៍មួយ ក្នុងទីបញ្ជការ របស់លោកប្រចាំ ក្រុងបាដាដថា លេណដ្ឋាននេះ នឹងមានចម្ងាយ ប្រមាណជា១១គីឡូម៉ែត្រ ហើយនឹងអាច ការពារប្រជាជន ដែលរស់នៅ ក្នុងទីក្រុងក្នុង សោកនាដកម្មមួយចំនួន ។ មួយវិញទៀតវាថែម ទាំងអាចងាយស្រួល ពង្រាយកម្លាំង សន្តិសុខទៅកាន់ទីនោះ ទៀតផង។
ម្យ៉ាងទៀតបើ ជាមានការកាត់ផ្តាច់ ផ្លូវទាំងអស់តាមរយៈ លេណដ្ឋាននេះ ក៏មានផ្លូវមួយ ដែល នឹងអនុញ្ញាតឲ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ គ្រងការចល័ត របស់ប្រជាជនកាន់ តែងាយស្រួល។ ក្រៅពី លេណដ្ឋាននេះក៏ នៅមានវិធានការណ៍ សន្តិសុខទំនើបៗដទៃ ទៀតនឹងត្រូវបាន ប្រើប្រាស់ផងដែរ។