Saturday, April 20, 2024
Homeព័ត៌មានជាតិធ្វើសកម្មភាពរួចហើយ កំពុងជិះម៉ូតូតាមផ្លូវ សមត្ថកិច្ចប្រទះឃើញសង្ស័យ រួចចាប់វាយខ្នោះ

ធ្វើសកម្មភាពរួចហើយ កំពុងជិះម៉ូតូតាមផ្លូវ សមត្ថកិច្ចប្រទះឃើញសង្ស័យ រួចចាប់វាយខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ​២នាក់​ បានធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្តបានសម្រេច​ បំរុង​ជិះ​យកទៅលក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក ល្បាតឃើញ​ក៍ឃាត់​ខ្លួន​យកទៅ​សាកសួរ​កាលពីវេលាម៉ោង​១និង២០នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅ​ជិត​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ផ្លូវ​ព្រះមុនីរ៉េត​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​។

​​ជនសង្ស័យ​មានឈ្មោះ​ អាត​ រតនៈ  ភេទប្រុស​ អាយុ​៣៥ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​លេខ​២៣​E1 ផ្លូវ៣៨៨​ក្រុម៣៤​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌចំការមន​ និង​ម្នាក់ទៀត​មានឈ្មោះ​​  អ៊ូ​ ចាន់​វី​ ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ​  ស្នាក់នៅ​មិនពិតប្រាកដ​ មានស្រុកកំណើតនៅភូមិ​អូរឬស្សី​ ឃុំ​រកាកណ្តាល​ ស្រុក​ក្រចេះ​ ខេត្ត​ក្រចេះ​  ដកហូត​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូគី​ស្មាស​ រ៉េវ៉ូ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1I-6784  និង​កញ្ចក់​រថយន្ត​ម៉ាក Lexus RX330 មួយ​គូ។

​​តាម​សម្តី​លោកមេ​ប៉ុស្តិ៍ទំនប់​ទឹក​ បានឲ្យ​ដឹង​ថា​ មុននិង​ឈានដល់ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​នេះបាន​ គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បានធ្វើ​ការ​ល្បាត​ក្នុង​មូលដ្ឋាន ​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ និង​ការពារ​សុវត្តិ​ភាព​ជូន​ប្រជាពលរដ្ឋ​ ខណៈ​ពេលនោះ​ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​២នាក់​ខាង​លើ​ ដែល​ជា​ជនសង្ស័យ​កំពុង​តែ​ជិះម៉ូតូ​ធ្វើដំណើរតាម​ផ្លូវ​ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បានសុំ​ធ្វើការ​ត្រូវ​ពិនិត្យ​ ក៍ស្រាប់តែ​ឃើញ​កញ្ចក់​រថយន្ត​មួយគូ ក៍បានយក​ទៅ​សាកសួរ​នៅប៉ុស្តិ៍នគរបាល​ទំនប់​ទឹក​  ។

​នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​២នាក់បាន​សារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​កញ្ចក់​រថយន្ត​របស់គេ​មួយគ្រឿង​ ម៉ាក​ Lexus RX330 ​នៅ​ម្តុំ​ផ្ទះ​ល្វែង ​ជិត​ផ្សារ​ទំនើប​សុវណ្ណា​សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ នៅ​ដែល​កាច់​បាន​ហើយ​ ពួក​គេ​បំរុង​យក​ទៅ​លក់​នៅម្តុំ​ផ្សារតូច​ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បានតែម្តង​ទៅ​។ ជនសង្ស័យ​ទាំង​នោះ​បាន​បន្ត​ទៀត​ថា​  ពួកគេ​ធ្លាប់​ធ្វើ​សកម្មភាព​កាច់​កញ្ចក់​រថយន្ត​បានចំនួន​២ដង​រួច​មកហើយ​។

ក្រោយ​ពេលកើតហេតុ​ ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​ចំការមន​ ឃុំ​ខ្លួន​បណ្តោះ​អាសន្នសិន​ រង់ចាំ​ម្ចាស់​រថយន្ត​មកដាក់​ពាក្យ​បណ្តឹង​ ទើប​ចាត់ការ​តាមនីតិវិធី ៕

RELATED ARTICLES