ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី បានដាក់ ពាក្យប្តឹងលោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ពីបទចោទប្រកាន់ពាក់ព័ន្ធករណី ឃាតកម្មលោកបណ្ឌិតកែម ឡី បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុក ក៏ដូចជា ថ្លែងតាមទីសាធារណៈថា ការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្ម រៀបចំដោយរដ្ឋ អំណាច ដោយសុំឱ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺ ចិត្តចំនួន១០០រៀល។
ពាក្យបណ្តឹងរបស់មេធាវីតំណាងដោយ អាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារ ថា “ខ្ញុំបាទមេធាវី គី តិច អត្តលេខ១៥៦ ជា មេធាវីរាជរដ្ឋាភិបាល មានការិយាល័យទំនាក់-ទំនងបន្ទប់លេខ៣១១ ជាន់ទី៣ នៃអគារទី-ស្តីការគណៈរដ្ឋមន្ត្រី លេខ៤១ មហាវិថីសហព័ន្ធ រុស្ស៊ី ជាមេធាវីតំណាងដោយអាណត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពជូន ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងឈ្មោះសម រង្ស៊ី ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាប្រធាន គណបក្សសង្គ្រោះជាតិ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់-អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោង ៖ -ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
-លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។
តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទ- សូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញា មេត្តា ជ្រាបថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ឈ្មោះសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ (PAGE) បណ្តាញផ្សព្វផ្សាយសង្គម ធាចបៀកៀ ផ្លូវការ របស់ខ្លួនថា” …ការបាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀត រៀបចំដោយ រដ្ឋអំណាច” និងបានធ្វើកិច្ចសម្ភាសន៍ជាមួយ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៦ បញ្ជាក់និងចោទប្រកាន់ដដែលៗ នាំ- ឱ្យមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook បានធ្វើការចែករំលែក និងបញ្ចោញ មតិថ្កោលទោសមកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី បានធ្វើឱ្យមហាជន ជាតិនិងអន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង ហើយគ្រប់គ្នាបានធ្វើការ ថ្កោលទោសចំពោះឧក្រិដ្ឋកម្មនេះ។ ភ្លាមៗ ក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ឃាតករត្រូវបានចាប់ខ្លួនជាក់ស្តែង និងត្រូវ បានចាត់ការទៅតាមច្បាប់ រហូតត្រូវបានចោទ- ប្រកាន់ និងបញ្ជូនខ្លួនទៅតុលាការ តាមនីតិវិធី ច្បាប់។ បច្ចុប្បន្ន ជនល្មើសកំពុងស្ថិតក្នុងការ ឃុំខ្លួនជាបណ្តោះអាសន្ន ហើយសំណុំរឿងកំពុង ស្ថិតក្នុងដែនសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ។
ដូចនេះ ការផ្សព្វផ្សាយជាសាធារណៈរបស់ ឈ្មោះសម រង្ស៊ី ដោយចោទប្រកាន់មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុលទៅលើរាជ- រដ្ឋាភិបាលកម្ពុជា ថាជាអ្នករៀបចំពាក់ព័ន្ធ ឃាតកម្មលើលោកបណ្ឌិតកែម ឡី មិនត្រឹម តែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និង កិត្យានុភាពរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងមានចរិតជាការញុះញង់បំផុស-បំផុលក្នុងចេតនាបញ្ឆោះកំហឹងមហាជន ដែល អាចបង្កឱ្យមានចលាចលនៅក្នុងសង្គម និងប៉ះ ពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការទៀត ផង។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្តឹងសុំដូច ខាងក្រោម ៖
-សុំឱ្យតុលាការ ផ្តន្ទាទោសឈ្មោះសម រង្ស៊ី តាមផ្លូវច្បាប់។
-ទាមទារសំណងជំងឺចិត្តចំនួនទឹកប្រាក់ ១០០រយរៀល (មួយរយរៀល)”។
ក្រៅពីប្តឹងលោកសម រង្ស៊ី តាមរយៈមេធាវីដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្តឹងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទាក់ទងនឹងការចោទប្រកាន់ថា សម្តេចជាអ្នកបាញ់លោកបណ្ឌិត កែម ឡី ដោយស្នើឱ្យតុលាការផ្តន្ទាទោសតាម ច្បាប់ និងទាមទារសំណងជំងឺចិត្តទឹកប្រាក់ចំនួន ១០០រៀល ដូចលោកសម រង្ស៊ី ដែរ។
ពាក្យបណ្តឹងរបស់មេធាវី គី តិច ចុះថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ជូន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជ-ធានីភ្នំពេញ ថា “តាមរយៈវេទិកាសាធារណៈ ដែលរៀបចំឡើងដោយលោកជំទាវថាក់ ឡានី សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី កាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្ត រតនគិរី លោកជំទាវថាក់ ឡានី បានថ្លែងទៅ កាន់ប្រជាពលរដ្ឋជាច្រើន នៅក្នុងវេទិកានោះ ដោយបានលើកឡើងថា “…ហើយឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅ មិននៅ ចុះឡើងៗទៅបាញ់លោកកែម ឡី អ្នកវិភាគនយោបាយ ឃើញទេ…” (មានភ័ស្តុ- តាងជាវីដេអូឃ្លីប)។
ក្នុងព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី បានធ្វើឱ្យមហាជន ជាតិនិងអន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង ហើយគ្រប់គ្នាបានធ្វើការ ថ្កោលទោសចំពោះឧក្រិដ្ឋកម្មនេះ។
ភ្លាមៗ ក្រោយការបាញ់សម្លាប់លោក បណ្ឌិតកែម ឡី ឃាតករត្រូវបានចាប់ខ្លួនជាក់ស្តែង និងត្រូវបានចាត់ការទៅតាមច្បាប់ រហូត ត្រូវបានចោទប្រកាន់ និងបញ្ជូនខ្លួនទៅតុលាការ តាមនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនល្មើសកំពុងស្ថិត ក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន ហើយសំណុំ រឿងកំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ។
ដូចនេះ ការនិយាយជាសាធារណៈរបស់ លោកជំទាវថាក់ ឡានី ដោយចោទប្រកាន់ មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុល ទៅលើសម្តេចតេជោហ៊ុន សែន ថាជាអ្នកបាញ់ លោកបណ្ឌិតកែម ឡី មិនត្រឹមតែធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចតេជោហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចរិតជាការញុះញង់បំផុស-បំផុលក្នុងចេតនាបញ្ឆោះកំហឹងមហាជន ដែល អាចបង្កឱ្យមានចលាចលនៅក្នុងសង្គម និង ប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ទៀតផង។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច តេជោ ហ៊ុន សែន ប្តឹងសុំដូចខាងក្រោម ៖
-សុំឱ្យតុលាការ ផ្តន្ទាទោសលោកជំទាវ ថាក់ ឡានី តាមផ្លូវច្បាប់។
-ទាមទារសំណងជំងឺចិត្តដែលបានធ្វើឱ្យ ប៉ះពាល់កិត្តិយសនិងកិត្យានុភាពរបស់សម្តេច តេជោ ហ៊ុន សែន ចំនួនទឹកប្រាក់១០០រៀល (មួយរយរៀល)”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់បន្ថែមលើបណ្តឹង ខាងលើនេះថា និយាយរួម បុគ្គលណាក៏ដោយ ឱ្យតែប្រមាថ មួលបង្កាច់ បរិហារកេរ្តិ៍ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្ស ប្រជាជនកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ ដូចជារបស់ប្រមុខរាជរដ្ឋាភិបាល ប្រមុខរបស់ គណបក្សប្រជាជនកម្ពុជា នឹងទទួលរងនឹងការ ប្តឹងទាំងអស់ មិនថាតែលោកសម រង្ស៊ី ប្រធាន គណបក្សប្រឆាំង និងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភា នេះទេ។
លោកសុខ ឥសាន មានប្រសាសន៍ថា “យើង ប្តឹងនេះ អត់មានប្តឹងដោយមួលបង្កាច់គេទេ គឺ យើងប្តឹងទៅតាមខ្លឹមសារដែលគេបានលាប-ពណ៌ គេបានមួលបង្កាច់ គេបានបរិហារកេរ្តិ៍មក លើបុគ្គល សម្តេចតេជោ ហ៊ុន សែន ផង និង មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាស្ថាប័ន ផង ដូចដែលហ្វេសប៊ុករបស់ឯកឧត្តម សម រង្ស៊ី លើកឡើងហើយ គឺជាការរៀបចំដោយ រដ្ឋអំណាច។ បើរដ្ឋអំណាច គឺថាជារាជរដ្ឋា-ភិបាល ហ្នឹងហើយ មិនមែនរឿងបុគ្គល សម្តេច តេជោ ហ៊ុន សែន ទេ តែបើដោយឡែក ថាក់ ឡានី នោះ គឺគាត់លើកឡើងថា សម្តេច ហ៊ុន សែន នៅមិននៅទៅបាញ់សម្លាប់កែម ឡី អាហ្នឹងគឺជារឿងបុគ្គលរបស់សម្តេច។ អ៊ីចឹងទេ ការរៀបចំបណ្តឹងហ្នឹងទៅតាមការជាក់ស្តែង ទៅតាមផ្លូវច្បាប់”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្រោយកើតមានករណីឃាតកម្ម លើរូបលោកបណ្ឌិត កែម ឡី ភ្លាមៗនោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាន សរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ លោកថា “ខ្ញុំសូមលំឱនកាយ គោរពវិញ្ញាណក្ខន្ធ លោកកែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ ថ្ងៃនេះ នៅទីក្រុងភ្នំពេញ។
លោកកែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារ លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រ ខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមាន ទេពកោសល្យ និងសក្តានុពលនយោបាយ សម្រាប់ ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករឱ្យសម្លាប់លោកកែម ឡី ដូច គេបានជួលឃាតករ កាលពីអតីតកាលថ្មីៗនេះ ឱ្យសម្លាប់លោកជា វិជ្ជា និងលោកឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែលបាន ចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោកកែម ឡី អ៊ីចឹងដែរ។
ដូចចំពោះការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃ៣០ មីនា ១៩៩៧ នៅទីក្រុង ភ្នំពេញ ហើយដូចចំពោះការបាញ់សម្លាប់កណ្តាល ថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃ ទៀត ដែលហ៊ានទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះ ជាអំពើ ភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច”។
លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានថ្លែងក្នុងឱកាសចូលរួមពិធី បុណ្យសពលោកបណ្ឌិតកែម ឡី នៅវត្តពោធិ៍វង្ស ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថា លោកបណ្ឌិត កែម ឡី ត្រូវគេបាញ់សម្លាប់ មុនពេលប្រកាស ចូលរួមសកម្មភាពនយោបាយជាមួយគណបក្ស សង្គ្រោះជាតិ។
ដោយឡែក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦ ជាមួយការបង្ហោះវីដេអូ បង្ហាញពី សកម្មភាពប្រជាពលរដ្ឋ នៅតែបន្តទៅគោរព វិញ្ញាណក្ខន្ធសព លោកបណ្ឌិត កែម ឡី នៅ ស្រុកកំណើតភូមិអង្គតាកុប ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ នោះ លោកសម រង្ស៊ី ក៏ បានសរសេរ ជៀមមនេត ក្នុងហ្វេសប៊ុករបស់ លោកដដែលនោះថា “ខ្ញុំជឿថា រដ្ឋាភិបាល ជា អ្នកនៅពីក្រោយឃាតករ ដែលបានបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី ដូចក្នុងករណីការគប់ គ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឱ្យ ស្លាប់មនុស្សយ៉ាងតិច១៦នាក់ និងដូចក្នុងករណី ឃាតកម្មលើលោកជា វិជ្ជា ក្នុងឆ្នាំ២០០៤ និង ករណីឃាតកម្មលើលោកឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អ៊ីចឹងដែរ។ ទាំងអស់នេះ គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច”៕
ដោយ ៖ កុលបុត្រ