Thursday, March 28, 2024
Homeព័ត៌មានជាតិវាយ​ប្លន់​ម៉ូតូ​ស្រី​ស្អាត​ពី​យប់ ​រសៀល​នេះ​ ចាប់​បាន​វិញ​ !​

វាយ​ប្លន់​ម៉ូតូ​ស្រី​ស្អាត​ពី​យប់ ​រសៀល​នេះ​ ចាប់​បាន​វិញ​ !​

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ សហការណ៍ជាមួយសមត្ថិច្ចប្រជាការពារសង្កាត់ឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចមុខដីឡូតារ៉ាងបាល់ទាត់មួយកន្លែង ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លូននោះមានឈ្មោះ គៀត សុវណ្ណារ៉ា  ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០០៩ ផ្លូវបេតុង ក្រុម១៨ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡេវ ស្រីលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន ព្រីន ស្នាក់នៅផ្ទះជួល សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ ។

fdssfsfdsa
នារីរងគ្រោះ មកដាក់ពាក្យប្ដឹង

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ដែលស្ថិតនៅចំណុចមុខផ្លូវលេខ៩៣ ក្រុម១៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានករណីប្លន់យកម៉ូតូ មួយគ្រឿង ម៉ាក ស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AQ-7969 ពីនារីរងគ្រោះម្នាក់បានសម្រេច ។

លុះនៅល្ងាចថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ក្រោយពីសមត្ថកិច្ចបានកំណត់មុខសញ្ញាហើយនោះ ។ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចហើយនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានចាប់បញ្ជូនខ្លួនជនសង្ស័យនោះ យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ ។

dgvfb
ជនសង្ស័យនគរបាលនាំខ្លួនមកប៉ុស្ដិ៍ ក្រោយឃាត់ខ្លួន

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើ បានប្រាប់ថា ខ្លួនគេពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។ ក្រោយពីរូបគេវាយប្លន់យកម៉ូតូបានហើយនោះ រូបគេបានយកទៅបញ្ចាំនៅម្ដុំឃ្លាំងរំសេវ បានប្រាក់ចំនួន ២៥០ដុល្លារ និងយកមកចាយវាយផឹកស៊ី ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមតាមនីតិវិធីច្បាប់ ៕

កែវ  ឈីម

 

RELATED ARTICLES