Saturday, December 21, 2024
Homeព័ត៌មានជាតិចេញ​ពី​ជក់​ថ្នាំ​ ឃើញ​សមត្ថកិច្ច ​ផ្តួល​ម៉ូតូ​​លោត​ចូល​បឹង​កំប្លោក​

ចេញ​ពី​ជក់​ថ្នាំ​ ឃើញ​សមត្ថកិច្ច ​ផ្តួល​ម៉ូតូ​​លោត​ចូល​បឹង​កំប្លោក​

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ចេញពីជក់ថ្នាំញៀនឃើញកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ ល្បាតក្នុងមូលដ្ឋានព្យាយាមជិះម៉ូតូរត់គេចរហូតផ្តួលម៉ូតូចោលម្នាក់រត់លោតចូលទឹកបឹងកំប្លោកម្នាក់ទៀតរត់ទៅពួនកៀនផ្ទះប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទំាង២នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២ ខែសីហា តាមបណ្តោយផ្លូវ72C នៅចំណុចមុខផ្ទះលេខ២៧៦៩ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានទី១មានឈ្មោះណាង  ហៅ អាអូន ភេទប្រុស អាយុ ១៩ឆ្នាំ មុខជាងកាត់កញ្ចត់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រត់ពួនក្បែរផ្ទះ ប្រជាពលរដ្ឋ ទី២ឈ្មោះ ផាន សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងកាត់កញ្ចត់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោតចូលក្នុងទឹកកំប្លោក ។

ffsdfgfsd
ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន

តាមប្រភពពត៌មានពីកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានអោយដឹងថា មុនពេលកើតហេតុគាត់បានដឹកនាំកម្លាំងអន្តរាគមន៍របស់គាត់ល្បាតនៅក្នុងភូមិសាស្រ្តរបស់ខ្លួនការពារទប់ស្កាត់បទល្មើសកើតឡើងដូចជាឆក់នឹងប្លន់ក៏ស្រាប់តែជនសង្ស័យ២នាក់មានឈ្មោះដូចខាងលើជិះម៉ូតូម៉ាកស៊ុយសុគីNex ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1BR5808 ម៉ូតូអត់មានកុងទ័រ ទើបតែចេញមកពីជក់ថ្នាំញៀននៅម្តុំស្ទឹងមានជ័យអស់តំលៃ៤ម៉ឺនរៀល ខណពេលជិះមកដល់ចំណុចកើតហេតុផ្លូវ៣៧១សឡាជិះផ្ទះសំណាក់សុខសាន ក៏បានជួបនឹងកម្លាំងអន្តរាគមន៍ល្បាតស្រាប់តែជនសង្ស័យទាំង២នាក់នោះបានជិះរត់គេចខ្លួនក្នុងលឿន គួរឲ្យសង្ស័យទើបកម្លាំងល្បាតបានដេញតាមប្រផាប់ប្រភីងត្រូវជនសង្ស័យជិះគេចចូលតាមផ្លូវឌឿងហែមតូចៗរហូតប្រជាការពារនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានចេញមកជួយអន្តរា គមន៍ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបានផ្តួលម៉ូតូចោលហើយជនសង្ស័យម្នាក់រត់លោតចូលក្នុងបឹងកំប្លោក និងម្នាក់ទៀតទៅពួននៅកៀនផ្ទះប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបានទាំង២នាក់ ។

fgvbbas
សមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្ដិ៍

តាមសំដីរបស់ជនសង្ស័យទាំង២នាក់បានប្រាប់ថា ពួកគេឃើញសមត្ថកិច្ចបានជិះរត់គេច រហូតផ្តួលម៉ូតូចោល មកពីខ្លួនភ័យពេកពីព្រោះពួកគេទាំង២នាក់ទើបតែចេញមកពីជក់គ្រឿងញៀន ហើយពួកគេគ្រាន់តែជក់ថ្នាំទេ មិនមានជាប់ព័ន្ធនឹងបទល្មើសអ្វីផ្សេងទៀតទេ ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្នសិននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសួរនាំជាបន្តទៀត ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES