Monday, December 23, 2024
Homeព័ត៌មានជាតិភ្ជាប់ពាក្យបាន៦ខែ គូដណ្តឹងប្រែចិត្តស្នេហ៍ស្រីផ្សេង

ភ្ជាប់ពាក្យបាន៦ខែ គូដណ្តឹងប្រែចិត្តស្នេហ៍ស្រីផ្សេង

នារីម្នាក់នេះ មានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់យ៉ាងជ្រាលជ្រៅនឹងគ្នា រហូតខាងប្រុសស្នេហ៍នាំ ចាស់ទុំចូលស្តីដណ្តឹងនាងដល់មេបា តាមប្រពៃណី ទៀតផង ប៉ុន្តែក្រោយពីភ្ជាប់ពាក្យបាន៦ខែ ស្រាប់តែ គូដណ្តឹងបែកចិត្តលួចទៅមានស្រីផ្សេង លែងសូវមក ក្បែរនាង ធ្វើឱ្យនាងប្រឈមមុខជាស្រីមេម៉ាយខាន់ស្លា…។

នាងរ៉ង សំណាំង អាយុ២០ឆ្នាំ រស់នៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា រូបនាងជាកូនស្រីពៅ ក្នុងចំណោមបងប្អូនស្រីទាំង៣នាក់ មានម្តាយឈ្មោះស៊ុន ប៉ុល អាយុ៥៥ឆ្នាំ ឪពុកឈ្មោះរ៉ង ក្រាត អាយុ៥៦ឆ្នាំ ជាមេភូមិ។ តាមពិតទៅ ក្រុមគ្រួសាររបស់នាង ក៏មានជីវភាពសមរម្យក្នុងភូមិម្នាក់ដែរ ដែលធ្វើឱ្យីនាង មានលទ្ធភាពរៀនដល់ថ្នាក់ទី១០ នៅវិទ្យាល័យព្រៃផ្អេរ ហើយក៏បោះបង់ការសិក្សាចោល ព្រោះខួរក្បាលនាង ខ្សោយរៀនលែងចូលមិនចេះចាំ ចំណាំមិនបាន។ ក្រោយពីឈប់រៀន នាងបានសុំឪពុកម្តាយធ្វើចំណាក ស្រុក ចេញទៅរកធ្វើការរោងចក្រកាត់ដេរម្តុំអូរដឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីយក ប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។

លោកឌី ដាវីត

នាងសំណោង បន្តឱ្យដឹងថា បើនិយាយពីរូបសម្រស់វិញ គ្រាន់តែធំពេញក្រមុំភ្លាម មានសម្រស់ ស្រស់សោភាមិនចាញ់ក្រមុំក្នុងភូមិឡើយ រួមផ្សំ ទាំងទៅធ្វើការរោងចក្រក្នុងម្លប់ ងូតតែទឹកម៉ាស៊ីន ទៀត កាន់តែធ្វើឱ្យសម្បុរនាងភ្លឺថ្លា លើកសម្រស់ស្រស់ ស្អាតថែមមួយកម្រិតទៀត ធ្វើឱ្យកំលោះជាច្រើននាក់ បាក់ចិត្តស្លុងអារម្មណ៍តាមមកប្រលោមលួងលោមអង្វរសុំស្នេហ៍ ប្រាថ្នាយកនាងធ្វើជាគូជីវិតឥតខ្វះ ហើយក្នុងចំណោមបុរសទាំងនោះ មានតែកំលោះម្នាក់ ឈ្មោះឌី ដាវីត អាយុបងនាង១ឆ្នាំ មានលំនៅក្នុង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលមាន សំណាង បានបេះដូងរបស់នាង។

ក្រមុំរូបនេះបញ្ជាក់ថា ពន្លកស្នេហ៍របស់នាង ជាមួយកំលោះដាវីត បានកើតឡើងក្នុងគ្រាដែលនាង ទៅចូលរួមពីធីមង្គលការបងប្អូននៅឃុំលាយបូរ ហើយក៏បានជួបស្គាល់គ្នា់ក្នុងពិធីនោះតែម្តង។ ដំបូង ឡើយ ពួកនាង មិនបានសាសងច្រើនជាមួយគ្នាទេ ហើយក៏មិនទាន់ចាប់ចិត្តប្រតិព័ទ្ធលើគ្នាដែរ ដោយ គ្រាន់តែសុំស្គាល់លេខទូរស័ព្ទគ្នាទុកសម្រាប់ចុចសួរ សុខទុក្ខតែប៉ុណ្ណោះ។ ចាប់ពីថ្ងៃនោះមកឱ្យតែព្រលប់ ឡើងសម្រាកពីការងារ កំលោះដាវីត តែងទូរស័ព្ទមក និយាយសួរសុខទុក្ខនាងជាហូរហែ រីឯនាងវិញ ពេលឮទូរស័ព្ទរោទិ៍ឃើញលេខរបស់លោកដាវីត ក៏ចុចទទួលភ្លែត និយាយសាសងគ្នា រហូតមានយប់ ខ្លះវក់និយាយទូរស័ព្ទខ្លាំងពេក រកពេលដេកពួន គ្មានក៏មានដែរ។

នាងរ៉ង សំណាង

ក្រមុំរូបនេះ បញ្ជាក់ទៀតថា លុះពេលនិយាយ ទូរស័ព្ទផ្តោះផ្តងសម្តីជាមួយគ្នាយូរៗទៅ កំលោះ ដាវីត តែងប្រើពាក្សសម្តីផ្អែមលួងលោមប្រលោម ស្នេហ៍តាមរលកធាតុអាកាស រហូតនាងទន់ចិត្តព្រម បើកប្រអប់បេះដូង បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដ៏សែនមានន័យ និងតែងណាត់ជួបគ្នាដើរលេងតាម តំបន់កម្សាន្ត សាងអនុស្សាវរីយ៍រួមគ្នារាប់មិនអស់។ តែយ៉ាងណាគូស្នេហ៍ពួកនាង គោរពប្រពៃណីបាន ខ្ជាប់ខ្លួន មិនដែលជ្រុលជ្រួសកន្លងហួសខ្លួនប្រាណ ជាមួយគ្នា ទុំមុនស្រគាលឡើយ សូម្បីតែកាន់ដៃគ្នា ក៏មិនហ៊ានផង។ ចំណែកឯប្រុសស្នេហ៍វិញ ក៏ស្រលាញ់ ស្ម័គ្រស្មោះ និងគោរពតម្លៃនាងដែរ មិនហ៊ានប្រើកាយវិការណាមួយបំពានលើរូបរាងកាយ របស់នាង ឡើយ ដោយយល់ថាមិនយូរមិនឆាប់ទេ ពួកគេនឹង ដឹកដៃគ្នាចូលរោងការតាមប្រពៃណី ធ្វើជាប្តីប្រពន្ធ មើលថែគ្នាអស់មួយជីវិត។ បន្ទាប់មក ប្រុសថ្លើមថ្លៃ បាននាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាងដល់មេបា ចូលតាមផ្លូវទៅតាមច្បាប់ ដែលពិធីភ្ជាប់ពាក្យពួក នាងទាំងពីរបានធ្វើឡើងកាលពីអំឡុងខែ ឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ដោយឪពុកម្តាយនាងបង្គាប់ថ្លៃ បណ្ណាការចំនួន២០៥០ ដុល្លារ។

ផ្ទះក្រុមគ្រួសារនាងរ៉ង សំណាង

នាងរ៉ង សំណាង បន្តទៀតថា ពេលភ្ជាប់ពាក្យ ហើយភ្លាម គូដណ្តឹង (អតីតសង្សារ) ឧស្សាហ៍សួរ សុខទុក្ខនាងណាស់ សូម្បីតែនាងទៅធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ ក៏គូដណ្តឹងតែងចុចទូរស័ព្ទ ទៅផ្តោះផ្តងសម្តីជាមួយនាងជាប្រចាំ ដើម្បីបង្កើនភាពស្និទ្ធស្នាល មុនក្លាយជាប្តីប្រពន្ធដេកលើគ្រែរួមគ្នា ប៉ុន្តែ អ្វីដែលធ្វើឱ្យនាងចាប់អារម្មណ៍នោះ ក្រោយពីភ្ជាប់ ពាក្យជាមួយគ្នាអស់រយៈពេល៦ខែ ស្រាប់តែគូដណ្តឹង បែកចិត្តទៅមានទំនាក់ទំនងស្នេហ៍ជាមួយនារីផ្សេង ម្នាក់ទៀត មិនសូវមកក្បែរនាង ទៀតឡើយ។ នាង សង្ស័យថា គូដណ្តឹងរូបនេះប្រហែលជាឈប់ស្រលាញ់ នាងទៀតហើយ បានជាធ្វើព្រងើយកន្តើយដាក់នាង បែបនេះ មិនសក្តិសមជាគូដណ្តឹងនឹងគ្នាសោះ។ ប្រសិនបើគូដណ្តឹងនៅតែមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់នោះទៀត អាពាហ៍ពិពាហ៍របស់នាង មិនអាចកើតឡើងបានទេ នាងប្រហែលជាត្រូវក្លាយជា ស្រីមេម៉ាយខាន់ស្លាតែម្តង។ ហើយបើសិនជារឿង ហ្នឹងកើតឡើងមែននោះ នាងមិនព្រមឱ្យគូដណ្តឹងនេះ រួចខ្លួនឡើយ នាងនឹងប្តឹងទាមទារប្រាក់ជំងឺចិត្តជាមិនខាន បំណាច់ដែលធ្វើឱ្យនាងខូចចិត្តខូចថ្លើម និងខូចកិត្តិយស មានឈ្មោះជាស្រីមេម៉ាយខាន់ស្លាទៅហើយនោះ។

អ្នកស្រីស៊ុន ប៉ុល

អ្នកស្រីស៊ុន ប៉ុល ជាម្តាយបានឱ្យដឹងថា កាលពី នៅជាសង្សារនឹងគ្នា គូស្នេហ៍កូនស្រី ស្រលាញ់ផ្អែមល្ហែមនឹងគ្នាណាស់ដូចស្រមោចនិងស្ករ លុះពេលភាគី ខាងប្រុស នាំឪពុកម្តាយចូលស្តីដណ្តឹងកូនស្រីគាត់ ដល់មេបា បំពេញមុខមាត់ឱ្យគ្រួសារគាត់ កាលនោះ គាត់ក៏ស្ទាក់ស្ទើរលើកកូនស្រីឱ្យគេដែរ គ្រាន់តែមិន ទាន់កំណត់ថ្ងៃចូលរោងការ ឱ្យបានច្បាស់លាស់ តែប៉ុណ្ណោះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ គូដណ្តឹងកូនស្រី ត្រូវជាអនាគតកូនប្រសារបស់គាត់ មិនសូវឃើញមកសួរសុខទុក្ខកូនស្រីគាត់សោះ មិន ដឹងពួកគេទាំងពីរនាក់ជួបបញ្ហាអ្វីទេ ប៉ុន្តែសម្រាប់ អ្នកដន្លងមិនទាន់មានប្រតិកម្មបោះពាក្យសម្តី ឬមក សុំផ្តាច់ពាក្យអ្វីឡើយ ហើយគាត់ក៏មិនចង់និយាយ អ្វីឱ្យលើសពីនោះដែរ នាំតែមានការថ្នាំងថ្នាក់ចិត្តជា មួយអ្នកដន្លង។

នាងរ៉ង សុនី អាយុ២២ឆ្នាំ ជាបងបានឱ្យដឹងថា នាងសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អនាគតប្អូនថ្លៃរបស់នាង ហាក់បីដូចជាព្រងើយកន្តើយដាក់ ប្អូនស្រីនាងណាស់ ប្រហែលជារូបគេបែកចិត្តទៅ មានស្នេហាជាមួយស្រីញីនៅខាងក្រៅមែន ក៏មិនដឹង ប៉ុន្តែយ៉ាងណា ក៏មិនអាចយកជីវិតប្អូនស្រីនាង និងកិត្តិយសកេរ្តិ៍ឈ្មោះក្រុមគ្រួសារនាងទៅលេងសើច ដោយទទេៗតាមអំពើចិត្តបានឡើយ។

នាងរ៉ង សុនី

ដោយឡែក ភាគីខាងប្រុសជាគូដណ្តឹង និងក្រុមគ្រួសារ អ្នកយកពត៌មានយើងមិនអាចទាក់ទងសុំការ បកស្រាយបានទេ តែយើងនឹងរង់ចា់គ្រំប់ភាគីពាក់ពន្ធ័បំភ្លឺជានិច្ច។

គួរបញ្ជាក់ថា គូដណ្តឹង ដែលភ្ជាប់ពាក្យជាមួយ គ្នាទុកយូរមិនទាន់រៀបការ តែងជួបរឿងជូរផ្អែមប៉ះ ពាក្យសម្តី ឬថ្នាំងថ្នាក់ចិត្តគ្នាចៀសមិនរួចឡើយ ដែល តម្រូវឱ្យភាគីទាំងពីរមានភាពអត់ធ្មត់ឱ្យបានច្រើន ហើយគួរគិតគូរថ្ងៃចូលរោងការកូនកំលោះក្រមុំឱ្យ ក្លាយជាប្តីប្រពន្ធតែម្តងទៅ បើកាន់តែឆាប់ កាន់តែ ប្រសើរ…” ៕

RELATED ARTICLES