Sunday, December 22, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្រ្ដី​កម្ពុជា​ថា​ ប្រទេស​មាន​សន្ដិភាព ​គ្មាន​ការ​ប្រកាស​អាសន្ន​ និង​បម្រាម​គោចរ​ពេល​យប់​ទេ​

នាយក​រដ្ឋ​មន្រ្ដី​កម្ពុជា​ថា​ ប្រទេស​មាន​សន្ដិភាព ​គ្មាន​ការ​ប្រកាស​អាសន្ន​ និង​បម្រាម​គោចរ​ពេល​យប់​ទេ​

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋកកម្ពុជា និងអន្ដរជាតិ ថា ប្រទេសកម្ពុជាមានសន្ដិភាពពេញលេញ មិនអាចមានសេចក្ដីប្រកាសអាសន្ន និងដាក់បម្រាមគោចរនាពេលយប់នោះ ។

សម្ដេចថ្លែងបែបនេះ នាឪកាសដែរសម្ដេច អញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណ ស្ពានកោះធំ (ឆ្លង
កាត់ទន្លេបាសាក់) ប្រវែង ៤១៥ ម៉ែត្រ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦នេះ ។

sdfdfhsss
សម្ដេច ហ៊ុន សែន ជួបប្រជាពលរដ្ឋ ចូលរូមកម្មវិធីសម្ពោធស្ពានកោះធំ

គួរបញ្ជាក់ផងដែរថា ស្ពានកោះធំថ្មីនេះមានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ លានដុល្លារ អាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជា ២.៨លានដុល្លារអាមេរិក ។ ស្ពានមានទីតាំងចាប់ពីត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិ លេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ តភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្របមាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ស្ពាននេះនឹងសាងសង់ហើយ នៅចុងឆ្នាំ ២០១៦នេះ ៕

dfgvdhf
ស្ពានកោះធំ ដែលធ្វើពិធីតភ្ជាប់ នាព្រឹកមិញនេះ

 

 

RELATED ARTICLES