ខេត្ដសៀមរាប៖ មន្ត្រីអាវុធហត្ថពូកែកាងឈើម្នាក់ ដែលអួតអាងខ្លួនឯងថា ជាជំនួយការឧត្តមសេនីយ៍ផ្កាយ១ ម្នាក់ ជាមេប៉េអឹមខេត្តកំពង់ធំ ដែលកម្លាំងសមត្ថកិច្ចចម្រុះដេញប្រផាប់ចាប់ពភីង តាំងពីរង្វង់មូលបន្ទាយស្រីរហូតដល់ ផ្លូវជាតិលេខ៦ ទើបចាប់បាននោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នហើយ កាលពីព្រឹកមិញនេះ ស្រាប់តែមានលេចឭព័ត៌មានថា មានអ្នកកំពុងជួយរត់ការទៅមន្រ្ដីជាន់ខ្ពស់ ឲ្យជួយដោះលែងវិញ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មន្រ្ដីPM កាងរថយន្ដដឹកឈើដែលឃាត់ខ្លួននេះ មានខ្នងនៅពីក្រោយក្រាស់ណាស់ ហើយក៏ជាអ្នកកាង និងរកស៊ីជួញឈើប្រណិតខុសច្បាប់ម្នាក់ដែរ មិនដែលចេះខ្លាចអ្នកណាឡើយ ទើបតែអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចតែម្ដង ។
មជ្ឈដ្ឋាននានា អបអរសាទរចំពោះចំណាត់ការរបស់មន្
ពលរដ្ឋក្នុងខេត្តសៀមរាប សង្ឃឹមថា ជនល្មើសជាមន្ត្រីប៉េអឹម និងជាអតីតៈជំនួយការ(ផ្កាយ១) លោកឧត្តមសេនីយ៍ ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ធំម្នាក់នោះ តើអាចជាប់គុកបានប៉ុន្មានខែ ឆ្នាំ ??? រឺក៏មិនអាចធ្វើអីPM ម្នាក់នេះបានទេ ព្រោះឥឡូវនេះ មានលេចឭព័ត៌មានថា មានអ្នករត់ការនៅខាងក្រៅ ដើម្បីយកលោកស័ក្ក៤នោះចេញពីតុលា
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់រថយន្ដកាងរថយន្ដដឹកឈើ ស្រាប់តែឃាត់ខ្លួនបានមន្រ្ដីអាវុធមួយរូបឈ្មោះ សេង ប៊ុនតេង ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅរារាំងមិនឱ្យសមត្ថកិច្ចឃាត់រថយន្តដឹកឈើ បញ្ជូនទៅសាកសួរ រួចបញ្ជូនទៅតុលាការភ្លាមៗផងដែរ ៕
សុភាព