Friday, March 29, 2024
Homeព័ត៌មានជាតិអតីត​អ្នក​​បុរី​បឹង​កក់ ​មក​តវ៉ា​នៅ​​​មុខ​ក្រសួង​ដែន​ដី នគ​​រូប​នីយ​កម្ម​និង​សំណង់​

អតីត​អ្នក​​បុរី​បឹង​កក់ ​មក​តវ៉ា​នៅ​​​មុខ​ក្រសួង​ដែន​ដី នគ​​រូប​នីយ​កម្ម​និង​សំណង់​

ភ្នំពេញ៖ ប្រជាពលរដ្ឋអតីតរស់នៅបុរីបឹងកក់ជាង៥០នាក់ បាននាំគ្នាចេញពីសាលារាជធានីភ្នំពេញមកតវ៉ានៅមុខក្រសួងនគរដែនដីរូបនីយកម្មនិងសំណង់ អគារលេខ៧៧១ និង៧៧១ តាមផ្លូវព្រះមុនីវង្ស ក្រុម១៨ ស្ថិតនៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១០ ខែសីហា ។

ស្រ្តីម្នាក់មានឈ្មោះ ហុង សុខខេង អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រស់នៅជាមួយកូន ដែលបានមកតវ៉ានៅមុខក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា កន្លងមកពួកគាត់បានយកញ្ញាត្តិទៅដាក់នៅសាលា រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០១៦ ឲ្យជួយដោះស្រាយរឿងដីនៅបឹងកក់ ក្នុងនោះមាន៧គ្រួសារ ដែលសាលារាជធានីភ្នំពេញ មិនបានដោះស្រាយអោយនូវដីទំហំជាង១ហិកតា ទើបពួកគាត់នំាគ្នាមកស្នើរសុំអន្តរាគមន៍ពីក្រសួងដែនដីនគរូបនីយកម្ម វិញម្តង គឺស្នើសុំត្រឹមតែ៥៣ភាគរយនៃទំហំដីប៉ុណ្ណោះក្នុង៧គ្រួសារ ។

fgfgdss
ក្រុមអ្នកតវ៉ា មកអង្គុយនៅខាងក្រោមក្រសួង

ក្រសួងដែនដី បានប្រាប់ថា ខាងសាលារាជធានីភ្នំពេញសុំយករឿងនេះទៅដោះស្រាយហើយឲ្យតំណាង៧គ្រួសារ ទៅជួបតែ២នាក់បានហើយ រហូតមកដល់ពេលនេះមិនឃើញសាលារាជ ធានីភ្នំពេញហៅមកជួបពិភាក្សាអ្វីទាល់តែសោះ ទើបពួកគាត់មកជួបម្តងទៀត តែសាលារាជធានីភ្នំពេញប្រាប់ថារវល់ប្រជុំរហូត ធ្វើឲ្យពួកគាត់សម្រេចចិត្តនាំគ្នាទៅសុំឲ្យនគរូបនីយ កម្មនិងសំណង់ជាអ្នកជួយអន្តរាគមន៍វិញម្តង ៕

 

 

RELATED ARTICLES