តួកគី៖ ទីភ្នាក់ងារព័ត៌ មានក្នុងស្រុក Dogan News បានរាយការណ៍ ថាយ៉ាងហោច ណាស់មានជន ស៊ីវិល៦នាក់បានស្លាប់ និង៥៤នាក់ ផ្សេងទៀតរង របួសកាលពី ថ្ងៃពុធក្នុងការ វាយប្រហារដាច់ ដោយឡែក ពីគ្នាពីររបស់សំណាក់ ក្រុមសកម្មប្រយុទ្ធគណ បក្សពលករជន ជាតិឃឺត(PKK)ក្នុងតំបន់ ភាគខាងត្បូង ប្រទេសតួកគី។
ប្រភពផ្លូវការ មួយបាឲ្យដឹងថា ជនស៊ីវិលពីរនាក់ ត្រូវបានសម្លាប់ និង៥០នាក់ ទៀតរងរបួស នៅពេល មានការបំផ្ទុះគ្រាប់បែក នៅចិញ្ចើមផ្លូវ មួយដែលធ្វើ ឡើងដោយ ក្រុមសកម្មប្រយុទ្ធ របស់បក្ស PKK ក្នុងស្រុក Kiziltepe នៃ ខេត្ត Mardin ។
យោងតាម របាយការណ៍ការ បំផ្ទុះគ្រាប់បែក ដាច់ដោយ ឡែកមួយបាន វាយប្រហារ លើស្រុក Sur ខេត្ត Diyarbakir ខណៈរថយន្ត ប៉ូលិសមួយ គ្រឿងបាន និងកំពុង ឆ្លងកាត់ទីនោះ ដែលហេតុ ការណ៍នេះបាន សម្លាប់ជនស៊ីវិល ចំនួនបួននាក់ និងរបួសមន្ត្រី ប៉ូលិស៤នាក់។
បក្ស PKK ត្រូវបាន ចុះបញ្ជីជាក្រុម ភេរវកម្មមួយ ដែលបង្កើត ឡើងដោយ តួកគី សហរដ្ឋអា មេរិកនិងសហគម អឺរ៉ុបដែលបាន បន្តយុទ្ធការ ប្រដាប់អាវុធ ប្រឆាំងនិងរដ្ឋតួកគី កាលពីឆ្នាំ២០១៥៕