Friday, March 29, 2024
Homeព័ត៌មានជាតិANCHOR ប្រកាស​បើក​កម្ម​វិធីធំ​មួយ​នៅ​ថ្ងៃស្អែកនេះ

ANCHOR ប្រកាស​បើក​កម្ម​វិធីធំ​មួយ​នៅ​ថ្ងៃស្អែកនេះ

រាជធានីភ្នំពេញ៖ ស្រាបៀរ Anchor នឹងប្រកាសបើកកម្មវិធីធំមួយនៅសប្តាហ៍ក្រោយ នោះគឺការជប់លៀងលើនាវា សូមបញ្ជាក់ផងដែរថាសញ្ញាស្រាបៀរអាន់ឆ័រមានភាពល្បីល្បាញ និងពេញនិយមបំផុតក្នុងស្រទាប់យុវវ័យសម័យថ្មីទូទាំងប្រទេសកម្ពុជា ។

កម្មវិធីដ៏ពិសេសដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រ នឹងធ្វើការប្រកាសផ្តល់ជូននូវបទពិសោធន៍ថ្មីមួយដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ការជប់លៀងលើនាវា និងកម្មវិធីកំសាន្តផ្សេងៗ ហើយក៏រំពឹងផងដែរថានឹងទាញចំណាប់អារម្មណ៍ពីអតិថិជនដែលនិយមគាំទ្រស្រាបៀរ Anchor ពីការកម្មវិធីដ៏សែនរំភើបនេះ។

ព័ត៌មានបន្ថែមនិងថ្មីៗអំពីកម្មវិធី នឹងត្រូវប្រកាសជាសាធារណះ នៅថ្ងៃទី 19 ខែសីហាខាងមុខក្នុងកម្មវិធី ក៏ដូចជានាំជូនលោកអ្នកនូវបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុននៅក្នុងប្រទេសកម្ពុជា ហើយក៏វាជាឱកាសពិសេសមួយដែលលោកអ្នកអាចទទួលយកនូវអារម្មណ៍ស្រស់ថ្លា និងក្រេបរសជាតិដ៏ស្រទន់ ពីស្រាបៀរ Anchor ។
ស្រាបៀរ Anchor ត្រូវបានផលិតឡើងតាមរូបមន្តប្រពៃណីអឺរ៉ុប – អាល្លឺម៉ង់ក្នុងការផលិតស្រាបៀរមានរសជាតិស្រាលស្រទន់ចាប់តាំងពីឆ្នាំ 1933 ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ដែលបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនជាមនុស្សពេញវ័យ។

ចាប់តាំងពីស្រាបៀរ Anchor ត្រូវបានលក់នៅលើទីផ្សារកម្ពុជា ស្រាបៀរនេះបានល្បីជាម៉ាកសញ្ញាគួរទីជាទុកចិត្ត ដែលបង្កើននូវភាពរីករាយអស្ចារ្យគ្រប់កម្មវិធីរបស់លោកអ្នក ដោយសារគុណភាពស្តង់ដារអន្តរជាតិធ្វើឱ្យស្រាបៀរនេះក្លាយជាជម្រើសទីមួយសម្រាប់មនុស្សភាគច្រើន។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពីកម្មវិធីពិសេសនេះនៅលើទំព័រសារព័ត៌មាន ទស្សនាវដ្តី តាមកញ្ចក់ទូរទស្សន៍ និងគេហទំព័រសារព័ត៌មានអនឡាញក្នុងពេលឆាប់ៗនេះ!

RELATED ARTICLES