ទាក់​ឆ្កែ​ពេល​យប់​ជួប​​​ប៉ូលិស ​​ជិះ​​រត់​ធ្លាក់​អ្នក​អង្គុយ​ក្រោយ​ម្នាក់ ​គេ​វាយ​ទ្រម​ខ្លួន​

dsfdsadf
ជនសង្ស័យ និងឆ្កែដែលទាក់បាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពជិះទាក់ឆ្កែពេលយប់ ទាក់ឆ្កែបាន៤ក្បាល ឌុបទៅរកកន្លែងលក់ ត្រូវបានសមត្ថកិច្ចប្រទះឃើញដេញតាមចាប់បានម្នាក់ ត្រូវពលរដ្ឋវាយទ្រមខ្លួន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺថ្ងៃទី២០ ខែសីហា តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសំដីសារភាពរបស់ជនសង្ស័យឲ្យដឹងថា រូបគេឈ្មោះ តាំង វិត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេរួមទាំងបក្សពួកម្នាក់ទៀតឈ្មោះ រ៉ា ភេទប្រុស អាយុជាង២០ឆ្នាំ បានបបួលគ្នាចេញរកទាក់ឆ្កែ ដោយមានម៉ូយនៅផ្សារដើមគរចាំទឹញមួយគីឡូ៧០០០រៀល ឲ្យតែទាក់បាន ។ ពួកគេក៏ជិះម៉ូតូឌុបគ្នាទៅរកទាក់ឆ្កែនៅម្តុំព្រែកប្រា និងតាមបណ្តោយផ្លូវជាតិលេខ១ ។

dsfgdfsh
បុរសដើរទាក់ឆ្កែ ពលរដ្ឋព្រួតវាយបែកឈាម

ក្រោយពីទាក់បានឆ្កែហើយពួកគេក៏ជិះត្រឡប់មកបម្រុងយកឆ្កែដែលទាក់បានទាំងនោះទៅធ្វើនៅម្តុំភូមិសាមគ្គី តែមិនទាន់បានទៅដល់កន្លែងធ្វើផងក៏ជួបសមត្ថកិច្ចនៅតាមផ្លូវហៅឲ្យឈប់ ។ ដោយសារពួកគេទាំង២ខ្លាចគេចាប់បានមានទោសទើប ខំប្រឹងជិះគេច តែគេចមិនរួចក៏ត្រូវសម្ថកិច្ចចាបបានតែម្តងទៅ ។ ចំណែកសម្ថកិច្ចវិញបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងលោកបានជិះល្បាតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទឹសដៅពីត្បូងទៅជើង ពេលជិះមកជិតដល់ម្តុំផែរថ្មក៏ប្រទះឃើញជនសង្ស័មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរ៉ុស មិនចាំស្លាកលេខ ធ្វើដំនើរស្របទឹសគ្នា ដោយមានអីវ៉ាន់មួយបាវធំដាក់ពីមុខផងដែរ ឃើញសង្ស័យកំលាំងលោកក៏ហៅឲ្យឈប់ តែជនសង្ស័យមិនបានឈប់ទេ បានបន្ថែមល្បឿនជិះគេចពីសម្ថកិច្ច ដោយបត់ឆ្វេងតាមផ្លូវលេខ៨០ បន្តមកដល់ផ្លូវលេខ៤៧ ។ ពេលដល់ផ្លូវលេខ៤៧ ជនសង្ស័យទាំង២ បានបត់ស្តាំបំណងឡើងទៅរង្វង់មូលគួចកាណុង តែចៃដន្យបានវ៉ាក់អើនិងម៉ូតូកង់បី បណ្តាលឲ្យជនសង្ស័យចាប់ហ្វ្រាំង ធ្លាក់ជនសង្ស័យម្នាក់អង្គុយខាងក្រោយរួមជាមួយបាវផងដែរ ឯគ្នាវាម្នាក់ ដែលបើកម៉ូតូបានគេចខ្លួនបាត់ស្រមោល ។

cdsgfdsf
ប្រជាពលរដ្ឋចោមរោមមើលហេតុការណ៍

ប្រភពដដែលបានបន្តទៀតថា ពេលធ្លាក់ពីលើម៉ូតូភ្លាមៗជនសង្ស័យបានព្យាយាមរត់គេច តែរត់មិនរួចត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់បានធ្វើការសួរនាំ ព្រមទាំងឆែកមើលក្នុងបាវក៏ឃើញមានសត្វឆ្កែងាប់៤ក្បាល ។ គ្រាន់តែដឹងថា ជនសង្ស័យជាអ្នកដើរទាក់ឆ្កែ ប្រជាជនដែលចោមរោមមើលនោះបានស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាំងទៅប៉ុស្តិស្រះចក ធ្វើការសាកសួរ និងធ្វើរបាយការណ៍ បញ្ចូនបន្តទៅថ្នាក់លើចាត់ការបន្តតាមផ្លូវច្បាប់ ៕

ប៊ុន ស៊ុន្ធី