Thursday, March 28, 2024
Homeបច្ចេកវិទ្យាMotorola ​Moto ​Z ​Play​ បន្ត​​ធ្លាយ​​ស៊េរី​​ពណ៌​​ស​

Motorola ​Moto ​Z ​Play​ បន្ត​​ធ្លាយ​​ស៊េរី​​ពណ៌​​ស​

រូបភាពថ្មីរបស់ទូរស័ព្ទ Motorola Moto Z Play ទើបបន្តលេចធ្លាយ ហើយលើកនេះគឺស៊េរីពណ៌ស ។
Motorola Mobility (ក្រុមហ៊ុនទិញយកដោយ Lenovo នៅឆ្នាំ២០១៤) អាចនឹងឆាប់ប្រកាសបន្ថែមសមាជិកថ្មីមួយរបស់ចរន្ត Moto Z: Motorola Moto Z Play ។ មិនយូរក្រោយពេលស៊េរីពណ៌ខ្មៅលេចធ្លាយ PhoneArena ទើបទម្លាយបន្ថែមស៊េរីពណ៌សរបស់ទូរស័ព្ទនេះ ។
មិនដូច Moto Droid Z និង Moto Z Force Droid បានចេញលក់នៅអាមេរិក ផ្តាច់មុខោយក្រុមហ៊ុនបណ្តាញ Verizon Wireless, Moto Z Play មិនមែនជាទូរស័ព្ទស្មាតហ្វូនលំដាប់ខ្ពស់ទេ ។
ក៏ប៉ុន្តែ Moto Z Play ក៏មានការរចនាដូចជាមួយបណ្តាការលម្អិតដ៏ស៊ាំ Moto Z Series ជាមួយម៉ាស៊ីនស្កែនក្រយ៉ៅដៃនៅផ្ទៃខាងមុខ កាមេរ៉ាលៀនជាមួយភ្លើងផ្លាស់ LED នៅផ្នែកខាងក្រោយ ។ ហើយហាក់ដូចជាច្បាស់ណាស់ថា Motorola Moto Z Play នឹងត្រូវគ្នាជាមួយ Moto Mods ។
ខណៈពេល Moto Z និង Z Force មានអេក្រង់បង្ហាញ ៥,៥អ៊ីញ Quad HD (1440 x 2560 pixel) នោះ Moto Z Play មានអេក្រង់ ៥,៥អ៊ីញ resolution 1080p ។ ទូរស័ព្ទប្រើប្រាស់ឈីប៨បន្ទះ Qualcomm Snapdragon 625 រ៉េម៣ជីកាបៃ អាស្រ័យលើការជ្រើសរើសអង្គចងចាំខាងក្នុង ៣២ជីកាបៃ ឬ ៦៤ជីកាបៃ និងបំពាក់ថ្មមានថាមពលតិចបំផុតគឺ 3000 mAh ។
Motorola Moto  Z Play នឹងដើរដោយ Android 6.0 Marshmallow ប៉ុន្តែច្បាស់ណាស់នឹងត្រូវបានឡើងដល់ Android 7.0 Nougat បន្ទាប់នោះ ។ សព្វថ្ងៃមិនទាន់មានព័ត៌មានអំពីតម្លៃលក់របស់ផលិតផលនេះទេ ៕
ដោយ: តូច រំលឹក

RELATED ARTICLES