Saturday, April 27, 2024
Homeសន្ដិសុខសង្គមចាប់​រំលោភ​ប្រពន្ធ​គេ​មិន​បាន ទាញ​កាំបិត​ដេញ​កាប់​ដាំទឹក​ក្តៅ​ជះ

ចាប់​រំលោភ​ប្រពន្ធ​គេ​មិន​បាន ទាញ​កាំបិត​ដេញ​កាប់​ដាំទឹក​ក្តៅ​ជះ

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈនារីវ័យក្មេង ម្នាក់ដែលមានប្តីរួចទៅហើយ លុះនាងរើបម្រះ រួចរត់គេច និងស្រែកឆោឡោហៅគេឯងឱ្យ ជួយ ស្រាប់តែច្រឡោតខឹង ទាញកាំបិតប៉័ងតោ ២ ដេញកាប់នារីរងគ្រោះ និងថែមទាំងដាំ ទឹកក្តៅមួយឆ្នាំង មកជះទៅលើអ្នកជិតខាង ដែលចង់ចូលមកចាប់រូបគេទៀតផង បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨  និង៥០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

បុរសល្មោភកាមដែលចាប់រំលោភប្រពន្ធ គេនេះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់ តែដឹងថា ជាជនជាតិវៀត ណាម មានអាយុ ជាង៤០ឆ្នាំ និងប្រកបរបរជាអ្នករើសអេតចាយ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាង លើ។ ចំណែកនារីរងគ្រោះ មិនត្រូវបានបង្ហើប ឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុក្រោម២០ឆ្នាំ មានប្តីរួចទៅហើយ សព្វថ្ងៃស្នាក់នៅជាមួយប្តីក្នុងផ្ទះជួលស្ថិតនៅ ភូមិសង្កាត់កើតហេតុខាងលើដែរ។

rab1

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ មិនដឹងជាមកពីណាទេ បានចូលមកចាប់ដៃរបស់ នាង រួចចាប់ឱបនាងជាប់ ព្រមទាំងនិយាយ ជាមួយនាងថា ព្រមធ្វើជាប្រពន្ធរបស់គេទៅ តែនាងមិនព្រម ព្រោះនាងមានប្តីរួចទៅហើយ  ទើបជនសង្ស័យនោះបានធ្វើសកម្មភាពប្រុង ចាប់នាងរំលោភសេពសន្ថវៈ តែភ្លាមនោះនាង ប្រឹងរើបម្រះ និងស្រែកហៅអ្នកជិតខាង ឱ្យជួយ ធ្វើឱ្យផ្អើលដល់អ្នកជិតខាងស្ទុះមកមើល ធ្វើឱ្យ ជនសង្ស័យខឹង ក៏ទាញកាំបិតប៉័ងតោចំនួន២ កាន់ជាប់នឹងដៃ ដេញកាប់នាង តែសំណាងល្អ នាងរត់គេចខ្លួនរួច។

នារីរងគ្រោះបន្តថា ដោយឃើញមានអ្នក ភូមិមកជួយនាងច្រើន ទើបជនសង្ស័យល្មោភកាមរូបនោះបានកាន់កាំបិតរត់ចូលទៅក្នុងបន្ទប់ របស់គេវិញ រួចបានដាំទឹកក្តៅមួយឆ្នាំង លើក យកមកជះទៅលើប្រជាពលរដ្ឋដែលប៉ុនប៉ងចូល ទៅចាប់រូបគេថែមទៀត ប៉ុន្តែមិនបង្កឱ្យមនុស្ស ណាម្នាក់ទទួលរងរបួសនោះទេ។

ប្រភពពីអ្នកជិតខាងកន្លែងកើតហេតុ បាន ឱ្យដឹងថា បុរសល្មោភកាមជាជនជាតិវៀតណាម នេះ ស្នាក់នៅក្នុងបន្ទប់ជួល មានគ្នា២នាក់ និង មិនមានឯកសារស្នាក់នៅស្របច្បាប់នោះទេ តែពួកគេបានចូលមករស់នៅនិងប្រកបរបរ រើសអេតចាយក្នុងប្រទេសកម្ពុជា និងតែងបង្ក ការអុកឡុក ដោយឈ្លោះប្រកែកគ្នា និងស្រែក ឡូឡា ធ្វើឱ្យមានការរំខានដល់អ្នកជិតខាងជា រឿយៗ នៅពេលដែលពួកគេផឹកស្រាស្រវឹង។ កន្លងមក ម្ចាស់ផ្ទះជួលធ្លាប់ដេញពួកគេចេញ ដែរ តែពួកគេមិនព្រមចេញ លុះចុងក្រោយនេះ ស្រាប់តែថ្លើមធំហ៊ានចាប់រំលោភប្រពន្ធគេទៀត។

តាមសម្តីស្ត្រីឈ្មោះយន់ ស៊ីថា អាយុ ៣៦ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះជួលខាង លើ និងមានស្រុកកំណើតនៅភូមិត្រពាំងតាមោគ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាន ឱ្យដឹងថា ជនជាតិវៀតណាមទាំង២នាក់ ខាង លើនេះ មករស់នៅគ្មានឯកសារបញ្ជាក់ ឬលិខិត ឆ្លងដែនអ្វីទាំងអស់ ហើយគាត់ធ្លាប់បានបណ្តេញ ចេញចំនួន៣ដងមកហើយ តែពួកគេមិនព្រម ចេញ និងចេះតែប្រើចរិតច្រងេងច្រងាង ធ្វើឱ្យ គាត់ខ្លាចរអាយ៉ាងខ្លាំង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាន ចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ប៉ុន្តែនារីរងគ្រោះ បែរជាមិនព្រមធ្វើការ ប្តឹងផ្តល់ទៅវិញ ដោយសំអាងថា ខ្លាចឪពុកម្តាយសាច់ញាតិ ពិសេសប្តីរបស់នាងខ្មាសគេ ដោយគ្រាន់តែសុំឱ្យសមត្ថកិច្ចណែនាំអប់រំជនសង្ស័យកុំឱ្យប្រព្រឹត្តទង្វើបែបនេះទៀតបាន ហើយ៕

ដោយ ៖ ថោង ធីម

RELATED ARTICLES