Tuesday, April 16, 2024
Homeសម្រស់តិកនិកជ្រើសពាក់ក្រវិល ឱ្យស័ក្តិសមទម្រង់មុខ

តិកនិកជ្រើសពាក់ក្រវិល ឱ្យស័ក្តិសមទម្រង់មុខ

-មុខមូល ៖ គួរចៀសវាងប្រើក្រវិលមូល ទោះតូចក្តីធំក្តី។ យកល្អ គួរប្រើក្រវិលដែលមានទម្រង់រាវវែងៗ ទើបជួយឱ្យទម្រង់មុខមើលទៅមានរាងស្រលនស្អាត។

-មុខជ្រុង ៖ គួរចៀសវាងក្រវិលដែលមានទម្រង់ ឬក្បូរក្បាច់រាងជ្រុង ឬរាងត្រីកោណ។ ក្រវិលតូចៗដែលមានលម្អដោយក្បូរក្បាច់ផ្កាភ្ញីឬជារូបសត្វ មើលទៅស្អាតជាងក្រវិលធំ។

-មុខវែង ៖ គួរចៀសវាងក្រវិលដែលមានលក្ខណៈវែង ឬជារូបតំណក់ទឹក ឬក្រវិលដែលមានរំយោលវែងនោះ កាន់តែធ្វើឱ្យផ្ទៃមុខមើលទៅវែងឡើងៗ មិនស្អាតឡើយ។

-មុខពងក្រពើ ៖ អាចពាក់ក្រវិលបានគ្រប់ម៉ូដ មើលទៅសមសួនទាំងអស់៕

RELATED ARTICLES