ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន៖ ប៉ូលិសបា នឲ្យដឹងនៅថ្ងៃ ច័ន្ទនេះថាបុរសម្នាក់ បានបាញ់ សម្លាប់កម្មករ សំណ ង់ ម្នាក់និងរបួស៣ នាក់ផ្សេង ទៀត នៅការដ្ឋាន របស់ពួកគេ ធ្វើការក្នុងប្រ ទេសជប៉ុន ដែលជា ករណីដ៏កម្រ មួយនៃការ ប្រើអំពើហិង្សា ដោយខ្មាន់កាំភ្លើង ក្នុងប្រជា ជាតិមួយនេះ។
បណ្តាញ ផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា បុរសដែលមិនទាន់ ស្គាល់អត្តសញ្ញា ណនៅឡើយ តែជាអ្នកដែល ស្គាល់គ្នានិង ជនរងគ្រោះ ហើយត្រូវបាន គេជឿជាក់ថាជា ជនប្រដាប់អាវុធ។
អ្នកនាំពាក្យប៉ូ លិសបានថ្លែងថា ខ្មាន់កាំភ្លើង បានបើកការ បាញ់រះចូល ទៅក្នុង ការិយាល័យក្រុម ហ៊ុនសំណង់ មួយដែល ស្ថិតនៅ ទីក្រុងភាគ ខាងលិច Wakayama ។ ជាងនេះទៅទៀត មន្ត្រីអ្នកនាំពាក្យ រូបនោះបានបន្ថែម ថាជនបុរស ឈ្មោះ Junsuke Ishiyama អាយុ៤៥ឆ្នាំ បានស្លាប់ បាត់បង់ជីវិតបន្ទាប់ពីបាន បញ្ជូនទៅកាន់មន្ទីរ ពេទ្យដោយ គ្រាប់កាំភ្លើង បានធ្លុះ បៀមជាប់និងក្រពះ។
ចំណែកមនុស្ស ៣នាក់ផ្សេង ទៀតក៏រងរបួសនិង ត្រូវបានបញ្ជូន ទៅកាន់មន្ទីរ ពេទ្យដើម្បី សង្គ្រោះ ជីវិតផង ដែរហើយ ក្នុង ចំណោមអ្នក ទាំងបីមានម្នាក់មានអាការបាត់ បង់ស្មារតីមិន ទាន់ដឹងខ្លួននៅឡើយទេ។
មន្ត្រីប៉ូលិសរូបនោះ បានលើកឡើងថា យើងនៅតែធ្វើការ ស៊ើបអង្កេត រកថាតើអ្នកណា ជាឃាតករ ហើយជននោះ ស្នាក់នៅទីកន្លែងណា ។ រីឯបណ្តាញព័ត៌ មានក្នុង ស្រុកបានចេញ ផ្សាយថាប៉ូលិសនៅមិនទាន់ ស្វែងរកឲ្យ ឃើញនូវមូលហេតុ ដែលជំរុញ ឲ្យជនល្មើស បើកការបាញ់ ប្រហារផ្តាច់ជីវិត មនុស្សបែប នេះនោះឡើយ។
បណ្តាញផ្សព្វផ្សាយ របស់រដ្ឋ NHK បាន ឲ្យដឹងថាក្រុង Wakayama បានចេញសេចក្តី ក្រើនរំលឹកដល់ ប្រជាជន ដែលរស់នៅ ក្នុងក្រុងស្នាក់ នៅក្នុង ផ្ទះរបស់ពួកគេ។
គួររំលឹកថាជប៉ុន ត្រូវបានគេដឹងឭថាជា ប្រជាជាតិមួយដែល មានអត្រាព្រហ្មទណ្ឌ កម្រិតទាបក៏ដូច ជាមានសន្តិសុខ សង្គមកម្រិតខ្ពស់ ខណៈច្បាប់ គ្រប់គ្រង កាំភ្លើងដ៏តឹងរឹងបានធ្វើឲ្យ កើតមាននូវអំពើហិង្សាដោយ កាំភ្លើងដ៏កម្រទៅវិញ។ យោងតាម ទីភ្នាក់ងារ ប៉ូលិស ជាតិ ឲ្យដឹង ថាក្នុងឆ្នាំ២០១៥ ឧប្បត្តិហេតុ នៃការប្រើ អំពើហិង្សាដោយ កាំភ្លើងមាន ត្រឹមតែ៨ករណី ប៉ុណ្ណោះក្នុងប្រទេស ជប៉ុន ដែលក្នុង នោះ មនុស្សម្នាក់ត្រូវបាន សម្លាប់និងបីនាក់ ទៀតរងរបួស។