Friday, March 29, 2024
Homeព័ត៌មានជាតិបញ្ចប់​អធិ​ករណ៍​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោសីយ៍

បញ្ចប់​អធិ​ករណ៍​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោសីយ៍

ខេត្តសៀមរាប ៖ អធិករណ៍រវាងព្រះសង្ឃ និងព្រះសង្ឃនៅក្នុងវត្តព្រះឥន្ទកោសីយ៍ ហៅ វត្តលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជុំវិញការប្រឆាំង ជំទាស់ទៅនឹងការតែងតាំងព្រះចៅអធិការវត្ត ថ្មី ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីព្រះភិក្ខុ ព្រះនាមអ៊ុន សម្ផស្ស បានព្រមព្រៀងធ្វើកិច្ច សន្យានៅចំពោះមន្ត្រីសង្ឃនិងព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសីយ៍ ដោយបញ្ជាក់ថា ព្រះអង្គនឹងនិមន្តចេញពីវត្តដោយស្ម័គ្រចិត្ត ពោល គឺគ្មានការបង្ខិតបង្ខំនោះឡើយ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៦ មានព្រះសង្ឃប្រមាណជាង ៧០អង្គ ដែលគង់នៅទីអារាមព្រះឥន្ទកោសីយ៍  ហៅវត្តលើ ព្រមទាំងពុទ្ធបរិស័ទ រួមនិងគណៈ- កម្មការវត្តផង បាននិមន្តនិងអញ្ជើញមកជួបជុំ គ្នានៅលើនៅលើសាលាឆាន់ ដើម្បីដោះស្រាយ អធិករណ៍នៅក្នុងវត្ត បន្ទាប់ពីមានព្រះភិក្ខុមួយ អង្គព្រះនាមអ៊ុន សម្ជស្ស បានប្រឆាំងមិនទទួល ស្គាល់ចៅអធិការវត្តដែលទើបនឹងឡើងកាន់- តំណែងថ្មី ព្រះនាមច័ន្ទ សុវណ្ណ។

ព្រះភិក្ខុព្រះនាម អ៊ុន សម្ផស្ស ដែលត្រូវ បានពុទ្ធបរិស័ទខ្លះទទួលស្គាល់ថា បានរួមចំណែក កសាងសមិទ្ធផលជាច្រើន នៅក្នុងវត្តព្រះឥន្ទ កោសីយ៍បានមានថេរដីកាថា វាមិនយុត្តិធម៌ ចំពោះព្រះអង្គទេ ដែលមន្ត្រីសង្ឃ បានតែង តាំងព្រះគ្រូសូត្រស្តាំ ដែលបាននិមន្តចោលវត្ត ជាង១០ឆ្នាំ ឱ្យឡើងធ្វើជាចៅអធិការវត្ត ជំនួស ព្រះចៅអធិការវត្តចាស់ដែលបានទទួលអនិច្ច- ធម្ម។ បើគិតតាមច្បាប់ គឺព្រះចៅអធិការក៏- ដោយ គ្រូសូត្រស្តាំក៏ដោយ ឱ្យតែចាកចេញពី វត្តដោយគ្មានច្បាប់ទម្លាប់ មិនអាចឡើងធ្វើជា ចៅអធិការវត្តបានឡើយ។

ទោះយ៉ាងណា ការប្រឆាំងរបស់ព្រះភិក្ខុ អ៊ុន សម្ផស្ស មិនត្រូវបានព្រះភិក្ខុនិងសាមណេរ រាប់សិបអង្គទៀត ដែលគង់នៅក្នុងវត្តព្រះឥន្ទ កោសីយ៍គាំទ្រឡើយ ដោយព្រះសង្ឃភាគច្រើន បានគាំទ្រព្រះគ្រូចៅអធិការថ្មី និងបានរិះគន់ ថា ភិក្ខុ អ៊ុន សម្ជស្ស ទើបតែសាងផ្នួសជាភិក្ខុ និងទើបមកគង់នៅក្នុងវត្តនេះ បានប្រមាណ ជាង១ឆ្នាំកន្លះ បែរជាចង់កាន់កាប់តំណែងចៅ- អធិការវត្ត។ ចំណែកព្រះសង្ឃខ្លះ បានរិះគន់ថា ព្រះភិក្ខុអ៊ុន សម្ផស្ស ជាអ្នកបួសមានប្រវត្តិមិន ច្បាស់លាស់ ដោយផ្លាស់ប្តូរពីវត្តរាជបូព៌ មកគង់ នៅវត្តព្រះឥន្ទកោសីយ៍ និងបានបង្កបញ្ហាមិន ចេះចប់ ដូចជាបង្កើតពិធីបុណ្យផ្សេងៗ ដើម្បី  ប្រមូលបច្ច័យយកទុកជាប្រយោជន៍ផ្ទាល់ខ្លួន ទៅវិញ។

ចំណែកព្រះចៅអធិការថ្មី ដែលទើបនឹង ឡើងកាន់តំណែង ព្រះនាមច័ន្ទ សុវណ្ណ បានបញ្ជាក់ សង្ឃដីកាថា ព្រះអង្គបានគង់នៅវត្តព្រះឥន្ទកោ- សីយ៍ តាំងពីឆ្នាំ១៩៩២មកម៉្លេះ ហើយនៅឆ្នាំ ១៩៩៤ ព្រះអង្គបានឡើងជាព្រះគ្រូសូត្រស្តាំ នៅក្នុងវត្តនេះរហូតមក។ ប៉ុន្តែនៅឆ្នាំ២០០៤ ព្រះអង្គត្រូវបានពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេស និមន្តទៅកាន់ប្រទេសស្វីស បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីជួយបង្រៀនភាសា ខ្មែរ និងកសាងវត្តព្រះពុទ្ធសាសនានៅតាម បណ្តាប្រទេសទាំងនោះ ហើយការនិមន្តចេញ ទៅបរទេសនេះ ព្រះអង្គក៏បានសុំច្បាប់ពីព្រះ- គ្រូចៅអធិការ ព្រះនាមពេជ្រ សន ត្រឹមត្រូវ មិនមែនទៅចោលវត្តដោយគ្មានច្បាប់ទម្លាប់ នោះទេ។ មិនតែប៉ុណ្ណោះ នៅក្នុងការគង់នៅ ក្រៅប្រទេស ព្រះអង្គតែងចេញចូលវត្តព្រះឥន្ទ- កោសីយ៍ ជាញឹកញាប់ និងបានប្រមូលបច្ច័យពី ក្រៅប្រទេស មកកសាងសមិទ្ធផលនៅក្នុងវត្ត ជាច្រើនផងដែរ។ លុះក្រោយពីព្រះគ្រូចៅ- អធិការទទួលអនិច្ចធម្ម ព្រះអង្គដែលជាព្រះ- គ្រូសូត្រស្តាំ ចាំបាច់ត្រូវនិមន្តចូលវត្តវិញ ដើម្បី គ្រប់គ្រងវត្តបន្ត។

យ៉ាងណាព្រះចៅអធិការព្រះនាមច័ន្ទ សុវណ្ណ បានបន្ថែមថា ព្រះអង្គឡើងមកធ្វើជាចៅអធិ- ការវត្តថ្មីនេះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ដោយមានសម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស យាងមកធ្វើពិធីបង្សុកូល ប្រគេនព្រះមេគណ ព្រមទាំងមានការគាំទ្រពីពុទ្ធបរិស័ទចំណុះជើង វត្តផងដែរ។

ជាលទ្ធផលការជួបជុំរកដំណោះស្រាយ ជុំវិញអធិករណ៍នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ត្រូវ បានបញ្ចប់ទាំងស្រុង បន្ទាប់ពីព្រះភិក្ខុព្រះនាម អ៊ុន សម្ជស្ស បានសម្រេចចិត្តយល់ព្រមធ្វើ កិច្ចសន្យានៅចំពោះមុខមន្ត្រីសង្ឃ ប្រធានមន្ទីរ ធម្មការនិងសាសនា លោកអភិបាលរងក្រុង សៀមរាប សមត្ថកិច្ចពាក់ព័ន្ធ ព្រះសង្ឃរាប់ សិបអង្គដែលគង់នៅវត្តព្រះឥន្ទកោសីយ៍ ព្រម- ទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងថា ព្រះអង្គ នឹងយល់ព្រមចាកចេញពីវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើនេះ ប៉ុន្តែត្រូវទុករយៈពេលឱ្យព្រះ អង្គចំនួន៧ថ្ងៃ ស្វែងរកវត្តថ្មីគង់នៅ ដើម្បី បញ្ចប់អធិករណ៍ទាំងស្រុងចាប់ពីពេលនេះតទៅ៕

RELATED ARTICLES