Friday, April 19, 2024
Homeតារាខ្មែរសុគន្ធ និសា បែកធ្លាយដំណឹងចូលរោងការ ធ្វើឲ្យលោកផ្កាយ២ម្នាក់ ស្តាយស្នេហ៍

សុគន្ធ និសា បែកធ្លាយដំណឹងចូលរោងការ ធ្វើឲ្យលោកផ្កាយ២ម្នាក់ ស្តាយស្នេហ៍

ការត្រៀមគ្រងឈុតកូនក្រមុំនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ របស់តារាចម្រៀងល្បី សុគន្ធ និសា បានធ្វើឱ្យប្រុសអ្នកមានទ្រព្យជ្រួលច្របល់ជាខ្លាំង ដោយសារតែអនាគតប្តី និសា គឺជាអាណិកជនខ្មែរ នៅអាមេរិក លោកសាំបា។ ដំណឹងនេះដែរ ធ្វើឱ្យលោកផ្កាយ២ ដែលមានទ្រព្យស្តុកម្នាក់ដែលតាមស្នេហ៍និសា យ៉ាងប្រកិតនោះ ស្តាយស្នេហ៍និសា ជាខ្លាំង ព្រោះ តែតារារូបនេះមិនចាប់អារម្មណ៍តំណែងជាជំទាវឡើយ…។

មន្ត្រីធំៗ និងអ្នកជំនួញមានទ្រព្យស្តុកស្តមជាច្រើន មានការភ្ញាក់ផ្អើល និងស្រឡាំងកាំងខ្លាំងនៅពេលដឹងថា នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ តារាចម្រៀងល្បីស្រីស្អាតសុគន្ធ និសា នឹងដឹកដៃប្រុសខ្មែរ-អាមេរិក លោកសាំបា ចូលក្រាបផ្ទឹមតាមប្រពៃណីខ្មែរត្រឹមត្រូវ ហើយដែលការសម្រេចចិត្តលាភាពនៅលីវរបស់និសា ឬសុគន្ធា នៅពេលនេះ គឺច្បាស់ណាស់ថា នឹងធ្វើឱ្យប្រុសៗទាំងឡាយដែលតាមស្នេហ៍នាងជាច្រើនឆ្នាំហើយនោះ គឺអស់សិទ្ធិនឹងប្រជែងដណ្តើមយកបេះដូងមកឃុំគ្រងទៀតហើយ។

អ្វីដែលគួរឱ្យមានការភ្ញាក់ផ្អើលនោះ គឺមានព័ត៌មានផ្អើលនៅក្នុងចង្កោមអ្នកសិល្បៈថា លោកផ្កាយ២ ដែលជាប្អូនផ្កាយ៤ ដ៏មានអំណាចម្នាក់ ដែលធ្លាប់អន្ទងស្នេហ៍និសា រហូតបានច្រៀងឆ្លងឆ្លើយគ្នានៅខារ៉ាអូខេមួយនោះ មានការច្របូកច្របល់ក្នុងចិត្តខ្លាំងណាស់ ដោយថែមទាំងបានស៊ើបសួរអ្នកសិល្បៈដែលជិតដិតជាច្រើននាក់ទៀតផង ពីរឿងនេះថា តើនិសា ជិតការមែនឬយ៉ាងណា? ហើយនៅពេលដែលតារាៗទាំងនោះថា និសា រៀបការខែធ្នូ លោក “ម” នោះ នៅតែនិយាយប្រាប់តារាស្និទ្ធស្នាលនោះថា លោកនៅតែស្រលាញ់និសា ដដែល ហើយស្តាយនៅពេលដែលតារាល្បីរូបនេះ ជិតបានទៅប្រុសអាណិកជនខ្មែរ-អាមេរិក ក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែ យ៉ាងណា លោកផ្កាយ២នោះ ហាក់សារភាពដោយព្រមទទួលស្គាល់ថា នៅទីបំផុត តំណែងជាជំទាវដែលលោកផ្តល់ឱ្យនិសា ប្រសិនបើនាងព្រមស្នេហ៍លោកនោះ គឺមិនអាចយកឈ្នះប្រុសខ្មែរ-អាមេរិកនោះ បានឡើយ ព្រោះតែពួកគេស្រលាញ់គ្នាទាំងសងខាង ជាពិសេស គឺម្តាយនិសា ពេញចិត្តលោកសាំបា ឱ្យធ្វើជាកូនប្រសារបស់គាត់តាមផ្លូវច្បាប់។

ការធ្លាយរឿងសុគន្ធ និសា ចូលរោងការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ បន្ទាប់ពីអតីតសង្សាររបស់នាង គឺលោកសុខ ជំនោរ បានភ្ជាប់ពាក្យជាមួយនារីម្នាក់ ឈ្មោះស្រី សុរង្សី កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយនឹងត្រៀមដឹកដៃគ្នាចូលរោងការនៅខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ភ្លាមៗនេះដែរ សុគន្ធ និសា ឈឺក្បាលជាខ្លាំង ព្រោះតែមានការលើកឡើង ដោយមានការផ្គូផ្គងថា សង្សារថ្មីរបស់លោកជំនោរ នាងរង្សី គឺមានសម្រស់ស្អាតជាងនិសា ពេលចូលសិល្បៈដំបូង ហើយអ្នកខ្លះទៀតថា និសា នឹងមិនហ៊ានរៀបការជាចំហឡើយ ព្រោះខ្លាចធ្លាក់កូដ។ ប៉ុន្តែភ្លាមៗនោះ ស្រាប់តែលេចឮពីម្ចាស់សម្អាងការដែលធ្លាប់ហៅនិសា ថតស្ពតនោះ បានបង្ហើបឱ្យដឹងថា ពេលនេះនិសា បានកក់សម្អាងការរួចទៅហើយ គឺនាងនឹងរៀបការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ ពោលគឺក្រោយអតីតសង្សារតែ១ខែប៉ុណ្ណោះ ដែលដំណឹងនេះពិតជាបានធ្វើឱ្យមហាជនជាច្រើនបានចាប់អារម្មណ៍ ព្រោះថា កន្លងមកតារាស្រីល្បីៗឱ្យតែរៀបការហើយ គឺធ្លាក់កូដ ហេតុនេះហើយមានការលើកឡើងថា និសា នឹងមិនប្រថុយរៀបការនៅពេលដែលទីផ្សារចម្រៀងមានការប្រកួតប្រជែងគ្នាខ្លាំងបែបនេះឡើយ តែនៅចុងក្រោយនេះ អតីតជ័យលាភីចម្រៀងសម័យលេខ១ ប្រចាំខេត្តក្រចេះ រូបនេះ បានត្រៀមខ្លួនរួចរាល់អស់ក្នុងការគ្រងឈុតជាកូនក្រមុំមែនទែន របស់ប្រុសខ្មែរ-អាមេរិក ដែលជាការសម្រេចចិត្តជ្រើសផ្លូវ “ជួញឆ្ងាយ ប្រសើរជាងជួញជិត”។

មានការកត់សម្គាល់ថា ការដែលសុគន្ធ និសា ជិតក្លាយទៅជាភរិយាស្របច្បាប់របស់លោកសាំបា នៅពេលនេះ គឺជាការបិទច្រកផ្លូវមន្ត្រីធំៗ ដែលតែងតែតាមស្នេហ៍នាងនោះទាំងស្រុង ជាពិសេស គឺលោកធំផ្កាយ២ ដែលចង់ឆក់ស្នេហ៍នាងពីប្រុសអាមេរិកនោះ ហើយទស្សនិកជនជាច្រើនដែលធ្លាប់រិះគន់និសា ពីមុនថា បានល្បី បោះបង់ចោលសង្សារចាស់ កម្សត់កម្រជាមួយគ្នា៧ឆ្នាំ លោកសុខ ជំនោរ នោះ ស្រាប់តែងាកមកសរសើរតារាតូចច្រឡឹងរូបនេះថា ជ្រើសរើសផ្លូវត្រូវ ដោយមិនព្រមធ្វើជាស្រីកំណាន់ លួចលាក់របស់អ្នកធំៗ ដើម្បីតំណែងជំទាវលាក់មុខនោះទេ តែនាងចង់ធ្វើជាទេពធីតារបស់ លោកសាំបា ដែលជាបុរសនៅលីវមិនមានប្រពន្ធកូនពីមុននោះទៅវិញ ដែលការតាំងចិត្តរបស់និសា នៅពេលនេះនឹងប្រាកដជាធ្វើឱ្យតារាស្រីល្បីៗមួយចំនួនធំ មានការភ្ញាក់ផ្អើលក៏មិនតិចដែរ ព្រោះតែមួយផ្នែកតូច ពួកគេកន្លងមកច្រើនតែលោកឆត្រ ដើម្បីជាថ្នូរលុយឡានវីឡា ហើយមានតារាមួយចំនួនបានជាប់ទ្រុងស្នេហ៍បាត់ខ្លួនឈឹង ដោយសារតែមិនអាចដោះខ្លួនចេញរួចក៏មានដែរ។ ប៉ុន្តែ និសា ដែលធ្លាប់ថា នាងមិនអាចបន្តស្នេហ៍ជាមួយលោកជំនោរ បានទៀតជាដាច់ខាត ព្រោះការរស់នៅជាមួយគ្នាប្រៀបបានទឹកនិងប្រេងនោះ ពេលនេះ នាងត្រូវការផ្ញើខ្លួនប្រុសម្នាក់ ដែលមិនមែនជាប្តីគេ។

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា សុគន្ធ និសា នឹងអាចរក្សាលំនឹងបាន ក្រោយពេលរៀបការហើយនេះ ព្រោះតែនិសា ត្រូវហង្សមាស លើកស្ទួយនាងច្រើន រយៈពេលចុងក្រោយនេះ ដូចជាតំណែងជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី “The Voice  Kids Cambodia” ព្រមគ្នាជាមួយតំណែងជាតួឯកក្នុងរឿងភាគរបស់ហង្សមាស ២រឿងផ្សេងទៀត គឺ “សិសិររដូវក្នុងបេះដូង” និងរឿង “រាជិនីភូមិគ្រឹះ” នោះ។ តែសុគន្ធ និសា ដែលបន្តិចទៀតត្រូវបាន គេប្រកាសថា ជាអ្នកនាងនោះ នឹងកាន់តែពិបាកប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា ជាមិនខាន នៅពេលបន្តិចទៀតនេះ ហើយច្បាស់ណាស់ថា អនាគតស្វាមីរបស់នាង លោកសាំបា ដែលកំពុងតែសិក្សារកស៊ីជំនួញធំនៅស្រុកខ្មែរ ដោយលែងចង់វិលត្រឡប់ទៅរស់នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក វិញនោះ នឹងមិនឱ្យនិសា ផ្តោតលើសិល្បៈទាំងស្រុងទៀតនោះទេ តែអាចងាកទៅពង្រីកមុខជំនួញបន្ថែមជាមិនខាន៕

RELATED ARTICLES