Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិពួកសកម្មប្រយុទ្ធ២៦០នាក់ ទម្លាក់អាវុធ ចុះចាញ់រដ្ឋាភិបាល

ពួកសកម្មប្រយុទ្ធ២៦០នាក់ ទម្លាក់អាវុធ ចុះចាញ់រដ្ឋាភិបាល

អាហ្វហ្គានីស្ថាន៖ មេប៉ូលិសខេត្តលោក Mhohammad Baqir Masoud បានថ្លែងថាសរុបមក មានពួកសកម្មប្រយុទ្ធ ចំនួន២៦០នាក់បានបោះបង់ចោលនូវការប្រយុទ្ធក្នុងខេត្ត Samangan ដែលស្ថិត នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននិងបានទម្លាក់អាវុធរបស់ពួកគេចុះ ប្រគល់ខ្លួនឲ្យអាជ្ញាធរក្នុងស្រុកកាលពី ថ្ងៃអង្គារម្សិលមិញនេះ។

លោក Baqir Masoud បានថ្លែងប្រាប់សារ ព័ត៌មានចិនស៊ីនហួរ ថាពួកសកម្មប្រយុទ្ធសរុប ទាំងអស់ចំនួន ២៦០នាក់ រាប់បញ្ចូលមេ បញ្ជាការធំៗ៣នាក់ ដែលមានឈ្មោះ Mullah Faisal, Raes Ibrahim និង Mullah Almas បានបា្ររព្ធពិធី មួយក្នុងស្រុក Dara-e-Suf Payan អំពីការចុះចាញ់រដ្ឋាភិបាលនិងបាន ប្រគល់អាវុធរបស់ពួកគេ ឲ្យដល់ ប៉ូលិសទៀតផង។

ក្នុងពិធីនោះមាន ការយកចិត្តទុកដាក់ក្នុងចំណោមក្រុមមួយចំនួន ទៀតដូចជាជនស៊ីវិល និងមន្ត្រីយោធា អតីតមេបញ្ជាកាពួកឧទ្ទាម ដែល បានធ្វើការប្តេជ្ញាចិត្តការពារសន្តិភាព និងសន្តិសុខចាប់ ពីពេលនេះតទៅ។

មន្ត្រីផ្លូការបានឲ្យដឹងថា អតីតពួកសកម្មប្រយុទ្ធដែល ជាអ្នកសកម្មក្នុងការ ប្រឆាំងរដ្ឋាភិបាលក្នុងអំឡុងពេល ពីរឆ្នាំមុននេះក៏នាំគ្នាចុះ ចាញ់ប្រគល់ខ្លួនឲ្យរដ្ឋាភិបាល ដើម្បីសន្តិភាពនិងសន្តិសុខ ដែលនឹងពង្រឹងបន្ថែមនូវការធ្វើឲ្យប្រសើរ ឡើងក្នុងខេត្ត Samangan និងតំបន់ភាគខាងជើង មួយភាគធំ។

ទោះជាយ៉ាងណាអ្នកនាំពាក្យកងទ័ព លោក Nasratullah Jamshidi ក៏បានអះអាងថាការចុះចាញ់បោះ បង់ការប្រយុទ្ធនេះគឺមិនរាប់បញ្ចូលក្នុង ខេត្ត Samangan កាលពីថ្ងៃអង្គារនោះឡើយ។ ដោយឡែកពួកសកម្មប្រយុទ្ធតាលីបង់ គឺពុំទាន់បានបកស្រាយ លើរបាយការណ៍នៅឡើយពាក់ ព័ន្ធនិងករណីនេះ។

RELATED ARTICLES