Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិរោងចក្រផលិតក្រដាសជូតមាត់ថៃ ភ្លើងឆេះហ្មត់ ស្លាប់៨ បាត់ខ្លួន២

រោងចក្រផលិតក្រដាសជូតមាត់ថៃ ភ្លើងឆេះហ្មត់ ស្លាប់៨ បាត់ខ្លួន២

ស្រះបុរី (ថៃ) ៖ អគ្គិភ័យបានឆេះរោងចក្រក្រដាសជូតមាត់ មួយកន្លែង ក្នុងខេត្តស្រះបុរី ប្រទេសថៃ តាមរបា យការណ៍ចុងក្រោយ បង្ហាញថា មានមនុស្សស្លាប់ ៨នាក់ និងបាត់ខ្លួន ២នាក់ បុគ្គលិកកម្មករ ជាច្រើននាក់ បានរងរបួស។

ករណីភ្លើងឆេះរោងចក្រក្រដាសជូតមាត់នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតផ្លូវលេខ៨ ច្រកហែមរាជ ភូមិ៤ ឃុំបួឡយ ស្រុកណងខែ ខេត្តស្រះបុរី ប្រទេសថៃ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថា រោងចក្រក្រដាសជូតមាត់ ដ៏ធំមួយកន្លែង ក្នុងខេត្តស្រះបុរី ប្រទេសថៃ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ១១និង៤៥ នាទីប្រឹក ថ្ងៃទី៣០​ខែមិថុនា ឆ្នាំ២០២៥ ទោះបីជាកាមរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗយ៉ាងណា ក៏មិនអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារភ្លើងឆេះខ្លាំងនិងលឿនរហ័ស ព្រោះក្នុងរោង ចក្រ សុទ្ធតែក្រដាស​និងប្លាស្ទិក ។

តាមព័ត៌មានចុងក្រោយ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ មានសេចក្តីរាយការណ៍ថា នៅវេលាម៉ោង ៩ និង១៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ មន្ត្រីបានរកឃើញសាកសព ចំនួន៧នាក់បន្ថែមទៀត នៅជាន់ទី២ និងជាន់ទី៣ សរុប ចំនួន៨នាក់។ មន្ត្រីជំនាញបញ្ជាក់ថា មានមនុស្ស ២នាក់ បាត់ខ្លួន ក្រុមសង្គ្រោះកំពុងបន្តស្វែងរក៕

RELATED ARTICLES