Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិកង​ទ័ព​តួកគី​ ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​ប្រធានាធិបតី ​បង្ក​ចលាចល​ពេញ​ប្រទេស

កង​ទ័ព​តួកគី​ ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​ប្រធានាធិបតី ​បង្ក​ចលាចល​ពេញ​ប្រទេស

តួកគី៖ បើយោងតាមព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទី១៦ កក្កដា នេះថា មានការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី នៃប្រទេសតួកគី ធ្វើឡើងដោយកងទ័ព ដោយបានដាក់ពង្រាយរថកោះ និងកងកម្លាំងយោធា នៅតាមទីតាំងសំខាន់ៗ នៃប្រទេស ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមទាហានបានដណ្តើមកាន់កាប់ស្ថានីយ៍ទូរទស្សន៍រដ្ឋ នឹងបានបង្ខំឲ្យពិធីករធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដោយនិយាយថា ឥឡូវប្រទេសកំពុងស្ថិតក្នុងបម្រាមគោចរ និងជាច្បាប់អាជ្ញាសឹក ។

ក្រុមកងទ័ពនៅក្នុងប្រទេសតួកគីបាននិយាយថា ពួកគេបានគ្រប់គ្រងនៅទូទាំងប្រទេស ដោយមានទាហាននៅចំណុចយុទ្ធសាស្រ្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។  មន្រ្តីយោធាកំពូលមួយចំនួន ត្រូវបានត្រូវបានឃុំខ្លួន ។

ចំណែកប្រធានាធិបតីប្រទេសតួគី លោក Recep Tayyip Erdogan បានទទូចឲ្យក្រោកឈរឡើង និងទប់ស្កាត់ការធ្វើរដ្ឋប្រហារ ដោយបង្កឡើងដោយយោធាប្រទេសតួគី ៕

 

dfgdfh

sdgdsfgsd

fdagbfdj

RELATED ARTICLES