Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចនៅភាគ ខាងត្បូងហ្វីលីពីនស្លាប់ពួក ឧទ្ទាម១១នាក់

ប៉ះទង្គិចនៅភាគ ខាងត្បូងហ្វីលីពីនស្លាប់ពួក ឧទ្ទាម១១នាក់

ហ្វីលីពីន៖ មន្ត្រីយោធាហ្វីលីពីនបានឲ្យ ដឹងនៅ ថ្ងៃព្រហ្បត្តិ៍នេះថាយ៉ាងហោចមានពួកបះបោរ ចំនួន១១នាក់ត្រូវបានសម្លាប់ក្នុងការប៉ះ ទង្គិចយោធាមួយនៅខេត្តភាគត្បូង Maguindanao របស់ហ្វីលីពីន។

លោក Cirilito Sobejana មេបញ្ជាការកងពលតូចលេខ ៦០១ចំណុះកងទ័ព ហ្វីលីពីនបានប្រាប់អ្នកសារព័ត៌មានថាការ ប៉ះទង្គិចបានកើត ឡើងកាលពីថ្ងៃពុធក្នុងភូមិមួយក្នុងតំបន់ Datu Unsay រវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមដែលជាអ្នកបំបែក ជាក្រុម Bangsamoro Islamic Freedom Fighters និងជាអ្នកដែលបាន បន្តវាយប្រហារកាលពីព្រឹកថ្ងៃព្រហ្បត្តិ៍នេះទៀតផង ដែលការប្រយុទ្ធនេះបាន អូសបន្លាយទៅដល់ក្រុងមួយដែលស្ថិតនៅក្បែរនោះគឺក្រុង Shariff Aguak ជាផ្នែកមួយនៃខេត្ត Maguindanao ផងដែរ។

លោក Sobajana បានថ្លែងថាយើង កំពុងរក្សានូវ កម្លាំងជំរុញនៅក្នុង ប្រតិបត្តិការបោសសម្អាតនោះ ។ម្យ៉ាងទៀតកម្លាំងយោ ធារបស់យើងកំពុងតាមប្រមាញ់ពួកឧទ្ទាម ប្រមាណជា៧០ទៅ៨០នាក់ក្នុងតំបន់នោះ។លោកថាយ៉ាងហោចមានពួកបះបោរ១៩នាក់ផ្សេង ទៀតបានរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចនោះ រាប់ទាំងទាហានពីរនាក់។

ទោះជាយ៉ាងណា លោកបញ្ជាក់ថាស្ថានការណ៍ នេះគឺហាក់ឧបាយកល បន្តិចដោយសារតែពួកឧទ្ទាមមានការចល័ត ទីតាំងនិងព្យាយាម គេចពីការប្រមាញ់របស់កងកម្លាំងយើង។

 

 

 

 

RELATED ARTICLES