Saturday, April 20, 2024
Homeព័ត៌មានជាតិភរិយា​​​ និង​កូនៗ​លោក​ កែម ​ឡី​ នឹង​ទៅ​រស់​នៅ​ប្រទេស​អូស្រ្ដាលី​

ភរិយា​​​ និង​កូនៗ​លោក​ កែម ​ឡី​ នឹង​ទៅ​រស់​នៅ​ប្រទេស​អូស្រ្ដាលី​

ភ្នំពេញ៖ ភរិយានិងកូនៗទំាងអស់របស់លោក កែម ឡី នឹងចាកចេញទៅរស់នៅក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីរៀបចំពិធីបុណ្យសពលោក កែម ឡី រួចរាល់ចប់សព្វគ្រប់ ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានប្រាប់ឲ្យដឹងនៅកាលពីព្រឹកមិញនេះ ។

លោកស្រី បានបន្ដថា ដោយសារមានការជួយជ្រោមជ្រែងពីស្ថានទូតអូស្រ្តាលី លោកស្រ្ដី និងកូនៗ សម្រេចចាកចេញពីប្រទេសទៅរស់នៅប្រទេសអូស្ដ្រាលី ក្រោយរៀបចំពិធីបុណ្យសពស្វាមីលោកស្រី ចប់សព្វគ្រប់ ។

គួរបញ្ជាក់ថា លោក កែម ឡី មានភរិយាឈ្មោះ ប៊ូ រចនា មានកូនប្រុស៤នាក់ និងក្នុងផ្ទៃម្នាក់ទៀត ៕

 

RELATED ARTICLES