អតីតមេទ័ពជើង អាកាសតួកគីសារភាពពី ផែនការធ្វើរដ្ឋប្រហារ

0
493

តួកគី៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងកាលពីថ្ងៃច័ន្ទថាអតីតមេបញ្ជាការកងទ័ពជើងអាកាស តួកគីលោក Akin Ozturk បានសារភាពប្រាប់ព្រះរាជអាជ្ញា ពីតួនាទីរបស់លោកនៅក្នុងការរួមគំនិតធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំ រដ្ឋាភិបាលប៉ុន្មានថ្ងៃកន្លងមកនេះ។

យ៉ាងហោច ណាស់មានមនុស្ស ជាង២០០នាក់ត្រូវបានសម្លាប់ក្នុង ការធ្វើរដ្ឋប្រហារ យោធាមួយដែល បានចាប់ផ្តើមឡើង កាលពី រាត្រីថ្ងៃសុក្រ ដែលបិទស្ពានមួយឆ្លងកាត់តំបន់ Bosphorus ក្នុងទិសដៅព្យាយាម ដណ្តើមកាន់កាប់ ព្រលានយន្តហោះសំខាន់នៃក្រុង Istanbul និងការចល័តរថក្រោះ ទៅកាន់រដ្ឋសភាក្នុងក្រុងអង់ការ៉ា។