Friday, March 29, 2024
Homeព័ត៌មានជាតិមនុស្ស​ជា​ច្រើន​ម៉ឺន​នាក់ ​ចូល​រួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម ​ឡី ​នា​ព្រឹក​នេះ​ !​

មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់ ​ចូល​រួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម ​ឡី ​នា​ព្រឹក​នេះ​ !​

ភ្នំពេញ៖ នាវេលាម៉ោង៧ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវដង្ហែចេញពីវត្តចាស់ នៅខណ្ឌជ្រោយចង្វា តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ក្រោមការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ព្រះសង្ឃ ជាច្រើនម៉ឺននាក់-អង្គ ។

dgjhjhfdfs
សពលោកបណ្ឌិត កែម ឡី លើដាក់រថយន្ដ

គេសង្កេតឃើញថា មានប្រជាពលរដ្ឋមកចូលរួមដង្ហែជាច្រើន ដោយខ្លះមានយានជំនិះផ្ទាល់ខ្លួន និងប្រជាពលរដ្ឋ ជាច្រើននាក់ទៀត បានឈរតាមដងផ្លូវ រង់ចាំជូនដំណើរលោកបណ្ឌិតនៅវិនាទីចុងក្រោយ ដោយទឹកមុខស្រពោន និងស្ដាយស្រណោះជាទីបំផុត ។

dgvfghjhdf

គួរបញ្ជាក់ផងដែរថា សពលោកបណ្ឌិត កែម ឡី នឹងត្រូវបញ្ចុះនៅថ្ងៃទី២៥ កក្កដា ២០១៦ ក្រោយតម្កល់ទុកធ្វើបុណ្យនៅស្រុកកំណើតរបស់លោក ចំនួន១យប់ទៀត ៕

gfffdffds

hbhgfdd

fdhfhndfdsa

fgfgfgfsd

RELATED ARTICLES