Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា ជក់វ៉េប ប៉ូលិសចាប់៨នាក់ 

សិស្សគេចសាលា ជក់វ៉េប ប៉ូលិសចាប់៨នាក់ 

ខេត្តបាត់ដំបង ៖ សិស្ស ១ក្រុម មានស្រីមានប្រុស បានគេម៉ោងរៀន មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន ជក់បារីអេឡិចត្រូនិក ឬវ៉េប (VAPE)  នៅក្នុងហាងកាហ្វេមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន៨នាក់។

ការបង្ក្រាបករណីសិស្សគេចសាលា សម្ងំជក់វ៉េបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្ន្នាំ២០២៥ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះប្រមូលសិស្សសាលា ១ក្រុម មានគ្នាសរុបចំនួន៨នាក់ (ស្រី៤) ដែលបាននាំគ្នាគេចម៉ោងរៀនសូត្រ មកប្រើប្រាស់បារីអេឡិចត្រូនិក (VAP) នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

ក្រោយសាកសួរ នគរបាលបានធ្វើការអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (VAPE) និងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រើប្រាស់បន្តទៀត រួចបានឱ្យអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត៕

RELATED ARTICLES