Friday, April 19, 2024
Homeព័ត៌មានជាតិសម្ដេច ​ហ៊ុន ​សែន​ ​ចូល​ហូប​គុយ​ទាវ​នៅ​ផ្សារ​ពោធិ៍​សាត់​ ផ្អើល​​ពល​រដ្ឋ និង​អាជីវ​ករ​​ទាំង​​ព្រឹក

សម្ដេច ​ហ៊ុន ​សែន​ ​ចូល​ហូប​គុយ​ទាវ​នៅ​ផ្សារ​ពោធិ៍​សាត់​ ផ្អើល​​ពល​រដ្ឋ និង​អាជីវ​ករ​​ទាំង​​ព្រឹក

ខេត្ដពោធិ៍សាត់៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្រនឹងបានឃើញ ខណៈប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានចូលទៅហូបគុយទាវ នៅផ្សារពោធិ៍សាត់ ដូចជាប្រជាពលរដ្ឋធម្មតា យ៉ាងសាមញ្ញបំផុត កាលពីព្រឹកមិញនេះ ។

បើយោងតាមប្រភពពី facebook page សម្ដេចបានបង្ហោះឲ្យដឹងថា នៅព្រឹកនេះ សម្ដេចកំពុងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដើម្បីចូលរួមសម្ពោធសមិទ្ឋផលប្រព័ន្ឋចម្រោះទឹកស្អាត ។ ជាមួយគ្នានេះដែរ ខ្ញុំនឹងឆ្លៀតយកឱកាសនេះ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពិនិត្យសមិទ្ឋផលជាតិ និងបញ្ហាប្រឈមនានានៅតាមបណ្តាខេត្តមួយចំនួននៅជុំវិញទន្លេសាប ។

fghjhdfsds
សម្ដេច កំពុងរៀបចំពិសារគុយទាវ ជាមួយប្រជាពលរដ្ឋ

បើតាមភ្នាក់ងារព័ត៌មាននគរធំ ប្រចាំខេត្ដពោធិ៍សាត់ បានឲ្យដឹងថា កាលពីព្រឹកមិញនេះ ក្បួនរថយន្ដរបស់សម្ដេច ហ៊ុន សែន បានឈប់ចូលផ្សារសាមគ្គី ខេត្ដពោធិ៍សាត់ ។ ខណៈចូលមកក្នុងផ្សារ សម្ដេច ហ៊ន សែន និងប្រតិភូបានចូលទៅកន្លែងអាជីវករលក់គុយទាវ នឹងបានអង្គុយពិសារគុយទាវ ជាមួយប្រជាពលរដ្ឋ យ៉ាងសាមញ្ញបំផុត ធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករ នាំគ្នាផ្អើលចោមរោមមើលស្ដេច ហូបគុយយ៉ាងឆ្ងាញ់ពិសារ ។ ក្រោយស្រស់ស្រូបគុយទាវហើយ សម្ដេចបានហៅភេសជ្ជះបាកាស់ ឬគោជល់ មួយកំប៉ុងទៀត ឲ្យគ្រប់ ៥០០០រៀល (គុយទាវ តំលៃ៣០០០រៀល បាកាស់ឬគោជល់ ២០០០រៀល ) ធ្វើឲ្យសម្ដេច មានកម្លាំងព្រឹស នឹងបានជួបដឹងពីសុខទុក្ខរាស្រ្ត និងអាជីវករ នៅក្នុងខេត្ដមួយនេះ ។

fgfgfdgfgsd
សម្ដេច កំពុងជិះក្នុងរថយន្ដឆ្ពោះទៅកាន់ខេត្ដបាត់ដំបង

ក្រោយពីសាកសួរសុខទក្ខបងប្អូនអាជីវករ នៅក្នុងផ្សារសាមគ្គី ខេត្ដពោធិ៍សាត់រួចរាល់ ក្បួនរថយន្ដសម្ដេច បានបន្ដដំណើរទៅកាន់ខេត្ដបាត់ដំបង ជាបន្ដទៀត ។

គួរកត់សម្គាល់ថា នេះជាទង្វើដ៏ល្អមួយ សម្រាប់ថ្នាក់ដឹកនាំជាតិ ដែលឆ្លៀតពេលពីការងារ មកជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដើម្បីបានដឹងពីសុខទុក្ខ និងបានបង្ហាញពីភាពស្និទ្ធស្នាល សាមញ្ញ របស់ថ្នាក់ដឹកនាំជាតិ ដែលមន្រ្ដីក្រោមឪវាទ គួរយកគំរូតាម ៕

 

 

RELATED ARTICLES