បាត់ដានយន្តហោះដឹកជញ្ជូនទ័ពឥណ្ឌា​ នៅ​ឈូងសមុទ្របេងហ្កាល់

0
402

ឥណ្ឌា៖ ប្រភពពីយោធាឲ្យដឹង ថាយន្តហោះកងទ័ពជើងអាកាស ឥណ្ឌាមួយគ្រឿង ដែលមាន ដឹកកង ទ័ពចំនួន ២៩នាក់ទៅកាន់កោះដាច់ស្រយាលមួយក្នុងឈូងសមុទ្របេងហ្កាល់ (Bengal)បានបាត់ដែនពីប្រព័ន្ធរ៉ាដា នៅថ្ងៃសុក្រនេះ។

យន្តហោះនោះ ជាម៉ូដែល AN-32 ដែលផលិតក្នុងប្រទេស រុស្សីុបានបាត់ដាន ពីរ៉ាដានៅ ពាក់កណ្តាល ផ្លូវទៅកាន់ផតប្លែរ (Port Blair) រដ្ឋធានីនៃកោះអាន់ដាម៉ាន់ (Andaman) និង កោះនីកូបារ (Nicobar) ដែលធ្វើដំណើរចេញពីក្រុងឆេនណៃ (Chennai) ។

នៅលើយន្តហោះនោះ មានយានិក ចំនួន៦នាក់ និងអ្នកបម្រើការលើយន្តហោះចម្បាំងម្នាក់។

ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងទឹកបានថ្លែងថាយន្តហោះឈ្លបការណ៍និង នាវាជា ច្រើនគ្រឿងបាននិងកំពុងធ្វើការ ស្រាវជ្រាវចំពោះការបាត់ដាន យន្តហោះចម្បាំងនេះ។