Friday, April 26, 2024
Homeកីឡាជាតិគ្រូ​បង្វឹក​មក​ពី​ប្រទេស​នា​នា​ ខ្លាច​ញញើត​ចំពោះ​អ្នក​គាំ​ទ្រ​ម្ចាស់​ផ្ទះ​កម្ពុជា​

គ្រូ​បង្វឹក​មក​ពី​ប្រទេស​នា​នា​ ខ្លាច​ញញើត​ចំពោះ​អ្នក​គាំ​ទ្រ​ម្ចាស់​ផ្ទះ​កម្ពុជា​

ភ្នំពេញ ៖ គ្រូបង្វឹកមកពីប្រទេសនានា ខ្លាចញញើត ចំពោះអ្នកគាំទ្រ នៅលើទីលាន របស់ក្រុមម្ចាស់ ផ្ទះកម្ពុជា ការប្រកួតបាល់ទាត់ ពានរង្វាន់AFF U16 Championship 2015 វគ្គជម្រុះកាលពីកន្លងមក ក្រុមបាល់ទាត់ គោព្រៃកម្ពុជា បានធ្លាក់ត្រឹម វគ្គជម្រុះក្នុងពូលB ចាំមើលឆ្នាំ២០១៦ នេះតើក្រុមបាលទាត់ ជម្រើសជាតិ កម្ពុជា អាចធ្វើបានល្អ ជាងឆ្នាំមុន ឫយ៉ាងណា។

ក្រុមបាល់ទាត់ U16 កម្ពុជា មិនដែលឆ្លងផុត វគ្គជម្រុះ តាមពូលនោះទេ ខណៈការប្រកួត កាលពីឆ្នាំ ២០១៥ កម្ពុជាបានឈរនៅ លេខរៀងទី៤ក្នុងពូល ដោយឈ្នះ១ ស្មើ១ និងចាញ់២ប្រកួត។

ព្រឹត្តិការណ៍នេះ មានបណ្ដាប្រទេស ជាសមាជិកអាស៊ាន ចំនួន១០ចូលរួម ក្នុងនោះមាន ប្រទេសអូស្ដ្រាលី ផងដែរ។ ការប្រកួតនេះត្រូវបានបែងចែក ជា២ពូល គឺពូលA មាន៦ក្រុម និងពូលមាន៥ក្រុមប្រកួត តាម រូបបន្តជម្រុះតាមពូល ដើម្បីរកក្រុម ចំនួន២ ក្នុង១ពូល ដែលមានពិន្ទុ ច្រើនជាងគេ ឡើងទៅប្រកួតនៅវគ្គ បន្ត។

បើតាមការលើកឡើង របស់លោក Inoue Kazunori គ្រូបង្វឹក U16 កម្ពុជា ធ្លាប់បាន លើកឡើងថា កម្ពុជា មានជំនឿចិត្តខ្ពស់ ក្នុងការឡើងទៅវគ្គ៤ក្រុម ចុងក្រោយ នៃពានរង្វាន់ ខាងលើ។ ខណៈចំណុចខ្វះខាត ទាំងប៉ុន្មាន ដែលគ្រូបង្វឹករូបនេះ បានមើលឃើញកាល ជំនួបមិត្តភាព រវាងកម្ពុជា និងមីយ៉ាន់ម៉ា កន្លង ទៅលោកនឹងកែប្រែទៅជាល្អវិញ។ ចំណែកគ្រូបង្វឹករបស់ U16 ឡាវលោក Kaison Xayavong បានអះ អាងក្នុងសន្និសីទ កាសែតកាលពី ពេលកន្លងទៅថា លោកមានការ ញញើត ចំពោះអ្នកគាំទ្រ កម្ពុជាមែន ទែន។ អ្នកណាក៏ដឹងដែរថា កម្ពុជាមានអ្នកគាំទ្រ ដែលពោរពេញ ទៅដោយស្មារតី ចូលចិត្តបាល់ទាត់។ គ្រូ បង្វឹករូបនេះបន្ថែម ថា លោកសង្ឃឹមថា អាចយកបាន ត្រឹមស្មើកម្ពុជា ជារឿងល្អបំផុតសម្រាប់ក្រុមរបស់ លោក។ សម្រាប់ទម្រង់ លេងវិញលោក គិតថា នឹងប្រើប្រព័ន្ធការពារ រង់ចាំឱកាសវាយបក ដោយល្បឿន លឿន ដើម្បីយកជ័យជម្នះ លើកម្ពុជាតែម្តង។

ក្រុមជម្រើសជាតិ កម្ពុជាក្រោមអាយុ ១៦ឆ្នាំធ្លាក់ត្រឹម វគ្គជម្រុះតាមពូល B កាលពីឆ្នាំ២០១៥ កន្លងទៅ ខណៈ ក្រុមU16 ឡាវវិញទទួលបាន ចំណាត់ថ្នាក់លេខ៤ នៃពានរង្វាន់ AFF U16 Championship មួយនេះ។ ហើយ នៅថ្ងៃទី១១ កក្កដា នេះជាការប្រកួត ជម្រុះនៅក្នុងពូលនៅលើទីលាន ពហុកីឡដ្ឋានជាតិអូឡាំពិក រវាងក្រុម ព្រុយណេ ជួបប្រកួតជាមួយ ក្រុមទីម័រ ខាងកើត នៅវេលាម៉ោង ៣និង៣០នាទីរសៀល ខណៈក្រុមកម្ពុជា ជួប ប្រកួតជាមួយក្រុមឡាវ នៅវេលាម៉ោង៦និង ៣០នាទីល្ងាច។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF U16 Championship នេះមានក្រុម បាល់ទាត់ជម្រើសជាតិ មីយ៉ាន់ម៉ាក្រុមបាល់ទាត់ ជម្រើសជាតិអូស្ដ្រាលីក្រុមបាល់ទាត់ ជម្រើសជាតិហ្វីលីពីនក្រុមបាល់ទាត់ ជម្រើសជាតិ ម៉ាឡេស៊ី, ក្រុមបាល់ទាត់ ជម្រើសជាតិ វៀតណាម និងក្រុមបាល់ទាត់ ជម្រើសជាតិ សិង្ហបុរី នៅ ក្នុងពូល A។ រីឯពូល មានក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ផ្ទះ,  ក្រុមបាល់ទាត់ជម្រីសជាតិ ថៃក្រុមបាល់ទាត់ ជម្រើសជាតិឡាវ, ក្រុមបាល់ទាត់ ជម្រើសជាតិទីម័រ ខាងកើត និងក្រុមបាល់ទាត់ ជម្រើស ជាតិព្រុយណេ។

ការប្រកួតធ្វើឡើង នៅទីលាន២ គឺទីលានពហុកីឡដ្ឋាន ជាតិអូឡាំពិក និងទីលានបាល់ទាត់ កងយោធពល ខេមរភូមិន្ទ(ស្តាតចាស់)។ សម្រាប់ការប្រកួត បើកឆាករវាង ក្រុមទាំង៦ ឈរនៅពូល A កាលពីម្សិលមិញ ក្រុមU16 អូស្រ្តាលី បានត្រឹមស្មើ ១១ ជាមួយក្រុម មីយ៉ាន់ម៉ា ដែលពួកគេ ធ្លាប់លត់៤០ កាលពីឆ្នាំ ២០១៥ ប៉ុន្តែក្រុមU16 សិង្ហបុរី បានយកឈ្នះ ក្រុមហ្វីលីពីន ៣១ រីឯក្រុមវៀតណាមបានឈ្នះ ក្រុមU16 ម៉ាឡេស៊ីក្នុង លទ្ធផល៣-0

ដោយ៖ មរកត

RELATED ARTICLES