Thursday, April 25, 2024
Homeបច្ចេកវិទ្យាiPhone​ 7​ អាច​​ឲ្យ​​បញ្ជា​​ទិញ​​ពី​ថ្ងៃ​​ទី​​៩​​កញ្ញា​

iPhone​ 7​ អាច​​ឲ្យ​​បញ្ជា​​ទិញ​​ពី​ថ្ងៃ​​ទី​​៩​​កញ្ញា​

ទូរស័ព្ទចល័តថ្មី របស់ Apple អាចឲ្យ អ្នកប្រើប្រាស់ បញ្ជាទិញឆាប់ជាង៣ថ្ងៃ បើប្រៀបធៀបនឹង iPhone 6s កាលពីឆ្នាំមុន ។
ព័ត៌មានអំពីថ្ងៃបញ្ជាទិញរបស់ iPhone 7 ត្រូវបាន Evan Blass (@evleaks) អ្នកតែងមានពាក្យចចាមអារ៉ាមពិតប្រាក់បង្ហោះថ្ងៃនេះ ។ Blass សរសេរយ៉ាងខ្លីនៅលើគណនី Twitter ផ្ទាល់ខ្លួនថា «បញ្ជាក់: ការបញ្ជាទិញចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ។ អ្នកអាចស្វ័យទស្សន៍ទាយអំពីថ្ងៃរៀបចំពិធីបង្ហាញមុខ» ។
ប្រសិនបើព័ត៌មានខាងលើគឺត្រឹមត្រូវ iPhone 7 នឹងចាប់ផ្តើមឲ្យបញ្ជាទិញឆាប់ជាងប្រមាណ៣ថ្ងៃ បើប្រៀបធៀបជាមួយឆ្នាំមុន ។ ថ្ងៃបើកលក់ជាផ្លូវការតែងតែប្រព្រឹត្តទៅប្រមាណ១សប្តាហ៍បន្ទាប់ពីនោះ ។ រឿងនេះមានន័យថា ទូរស័ព្ទ iPhone 7 ទៅដល់ដៃអ្នកប្រើប្រាស់ដំបូងនៅថ្ងៃសុក្រ ទី១៦ ខែកញ្ញាខាងមុខ ។
តាមទម្លាប់រៀងរាល់ឆ្នាំ ពិធីបង្ហាញមុខ iPhone ថ្មីនឹងប្រព្រឹត្តទៅមុនប៉ុន្មានថ្ងៃ បើប្រៀបជាមួយពេលវេលាចាប់ផ្តើមឲ្យបញ្ជាទិញ ។ តាម Cnet ថ្ងៃទី៥ ខែកញ្ញា Apple នឹងមិនអាចរៀបចំបានទេ ព្រោះនេះគឺជាថ្ងៃប្រារព្ធទិវាពលកម្មរបស់សហរដ្ឋអាមេរិក ហេតុនេះព្រឹត្តិការណ៍អាចចាប់ផ្តើមនៅថ្ងៃទី៦ ឬទី៧ ខែកញ្ញា ។ Apple បដិសេធការធ្វើអត្ថាធិប្បាយអំពីពាក្យចចាមអារ៉ាមនិយាយខាងលើ ។
មុននេះ ប្រភពព័ត៌មានជាច្រើនអះអាងថា Apple  នឹងបោះបង់ប៊ូតុង Home មានរូបរាងចោល ចាប់ពីកំណែថ្មី iPhone 7 តទៅ (ឬអាចជា iPhone 6SE) ។ មេដែកមួយនឹងត្រូវបានដាក់នៅក្រោមគ្រាប់ចុច Home ថាច់ ហើយនឹងញ័រតិចៗពេលចុចលើ ។ ក្រៅពីនេះ ទូរស័ព្ទក៏នឹងដករន្ធកាសចោល អាដាប់ធ័រកញ្ចក់ប្តូរពីរន្ធ lightning ទៅរន្ធ ៣,៥មិល្លីម៉ែត្រ ។ iPhone 7 Plus នឹងមាន កាមេរ៉ាភ្លោះ ក្នុងនោះកាមេរ៉ាមួយមានឧបករណ៍ចាប់សញ្ញារូបភាព (sensor) ១២មេហ្គាភិចសែល ជាមួយ zoom អុបទិក ៕
ដោយ: តូច រំលឹក

RELATED ARTICLES