Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ ដោយកាំបិត ស្លាប់១៩នាក់ របួស២០នាក់នៅជប៉ុន

វាយប្រហារ ដោយកាំបិត ស្លាប់១៩នាក់ របួស២០នាក់នៅជប៉ុន

ជប៉ុន៖ យ៉ាងហោច មានមនុស្ស ១៩នាក់ ត្រូវបាន សម្លាប់និង ២០នាក់ ទៀតរងរបួស នៅក្នុងការវាយ ប្រហារ ដោយកាំបិត កាលពីថ្ងៃអង្គារនៅ រោងចក្រសម្រាប់ជនពិការ ក្នុងទីក្រុងមួយ ដែលស្ថិតនៅក្បែរក្រុង តូក្យូដែល វាជាការ សម្លាប់ដ៏សាហាវបំផុត ក្នុងសម័យកាលនេះ នៅប្រទេសជប៉ុន។

ប៉ូលិសនិយាយថាពួក បានឆ្លើយតបទៅនឹងការហៅ ទូរស័ព្ទមួយនៅវេលា ម៉ោងប្រមាណ ជា២និង៣០នាទី ពីនិយោជិតម្នាក់ ដោយបាននិយាយថា មានរឿងដ៏គួរ ឲ្យរន្ធត់បាន និងកំពុងកើត ឡើងនៅរោងចក្រ មួយក្នុងទីក្រុង Sagamihara ដែលស្ថិត នៅភាគ ខាងលិច ៥០គីឡូម៉ែត្រ ពីក្រុងតូក្យូ។

2222

ប៉ូលិសក្រុងសាមី បានឲ្យដឹងថា ពីរម៉ោងក្រោយ មកមានបុរស ម្នាក់បានមក ដល់ស្ថានីយប៉ូលិស។ ហើយជន បុរស ម្នាក់នោះបានទុក កាំបិតនៅក្នុង រថយន្តរបស់គាត់ នៅពេលដែលគាត់ ដើរចូលមកកាន់ ប៉ុស្តិ៍ប៉ូលិស។ លោកត្រូវបាន ចាប់ខ្លួនដោយ ជាប់សង្ស័យ លើការប៉នប៉ង ឃាតកម្មនិងការ ប្រព្រឹត្តអំពើ ខុសឆ្គងទៅ លើអ្នកដទៃ តាមច្បាប់ ព្រហ្មទណ្ឌ។

ប៉ូលិសនិយាយ ថាមានមនុស្សស្លាប់ និងរងរបួសមួយចំនួន តែគេមិនបានផ្តល់ តួលេខណាមួយ នោះឡើយ។ ចំណែកបណ្តាញ ផ្សព្វផ្សាយសាធារណៈ របស់រដ្ឋ NHK បានថ្លែងថាមាន មនុស្ស១៥នាក់ ត្រូវបាន សម្លាប់ និង ២០នាក់ទៀត រងរបួស ខណៈ សារព័ត៌មានក្យូដូ បានលើក ឡើងថា មានអ្នកស្លាប់ រហូតដល់ ទៅ១៩នាក់ ដែល រាប់ បញ្ចូល៤នាក់ ដែលរងរបួសធ្ងន់ធ្ងរ និងក្រោយមកត្រូវ បានគេប្រកាស ថាអ្នកទាំងនោះ បានស្លាប់ហើយ។

រីឯស្រ្តីម្នាក់ដែល រស់នៅក្បែររោងចក្រ នោះបានប្រាប់បណ្តាញ ផ្សព្វផ្សាយ ជប៉ុន NHK ថាគាត់បានឃើញ រថយន្តប៉ូលិស ចូលទៅក្នុង រោងចក្រនោះ ក្នុងរង្វង់ម៉ោង៣ និង៣០នាទីព្រឹក។

333

បណ្តាញព័ត៌មាន NHK បានរាយ ការណ៍ថា ជនសង្ស័យរូប នោះមាន អាយុ២៦ឆ្នាំ គឺជាអតីត និយោជិត ម្នាក់នៅ រោងចក្រនេះ ដែលមានឈ្មោះ Tsukui Yamayuri-en ។ ដោយឡែក បណ្តាញផ្សព្វផ្សាយ NTV បានថ្លែងថា ជនសង្ស័យ បានវាយបំបែកបង្អួចកញ្ចក់ ចូលទៅក្នុងរោចក្រ ដោយញញួរ ហើយថែមទាំង បានបញ្ជាក់ថាជន សង្ស័យបានកើតទុក្ខមិន សុខចិត្ត ដោយសារ តែលោកត្រូវ ភ្លើងឆេះ ប៉ុន្តែមិនអាចអះអាង ឬបង្ហាញ ភស្តុតាង ដោយឯករាជ្យ បាន។

55

គួរបញ្ជាក់ថា ការសម្លាប់ យ៉ាងរង្គាលនេះ គឺជាករណី ដ៏កម្រមួយ ដែលកើត ឡើងក្នុង ប្រទេស ជប៉ុនដែល មានច្បាប់គ្រប់គ្រង កាំភ្លើងយ៉ាងតឹងរឹង ។កាលពីឆ្នាំ២០០៨ មានមនុស្ស ៧នាក់ ត្រូវបាន សម្លាប់ដោយ បុរសម្នាក់ ដែលបាន បើករថយន្តដឹក ទំនិញបុករះ នៅកណ្តាល ហ្វូងមនុស្សក្នុង ទីក្រុងតូក្យូ។ លើសពីនេះមាន មនុស្ស១៤នាក់ រងរបួស កាលពីឆ្នាំ២០១០ ដោយ បុរសអត់ ការងារ ធ្វើម្នាក់ ដែលបានចាក់ នឹងវាយអ្នក ដំណើរ លើរថយន្តក្រុង សាធារណៈពីរ គ្រឿងនៅ ក្រៅស្ថានីយ រថភ្លើងជប៉ុន ក្នុងតំបន់ Ibaraki Prefecture ប្រហែល ជា ៤០គីឡូម៉ែត្រ នៃភាគឦសាន ទីក្រុងតូក្យូ។

 

RELATED ARTICLES