Friday, March 29, 2024
Homeព័ត៌មានជាតិបុគ្គលិក​​ធនាគារ​ជាតិ​​នៃ​កម្ពុជា សង្ស័យ​ចាញ់​ល្បែង ​ចង​ក​សម្លាប់​ខ្លួន​

បុគ្គលិក​​ធនាគារ​ជាតិ​​នៃ​កម្ពុជា សង្ស័យ​ចាញ់​ល្បែង ​ចង​ក​សម្លាប់​ខ្លួន​

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកធនាគារជាតិនៃកម្ពុជាសង្ស័យចាញ់ល្បែងច្រើនពេក ទើបសម្រេចចិត្តយកខ្សែរលីឡុងចងភ្ជាប់នឹងផ្ទោងដែកដំបូលបន្ទប់ជួលសម្លាប់ខ្លួនរយៈពេល៣ថ្ងៃមក រហូតសពមានសភាពហើមស្អុយទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ស្ថិតនៅបន្ទប់ជួលលេខ8E2 ផ្លូវលំ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សពជនរងគ្រោះមានឈ្មោះ សុខ សុមនោរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកធនាគារជាតិ នៃកម្ពុជា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើតែម្នាក់ឯង នៅលីវ មានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននឹងប្រទះឃើញសពជនរងគ្រោះក្រុមគ្រួសារនឹងមិត្តភក្កិបានទូរស័ព្ទចូលរយៈពេល៣ថ្ងៃមកហើយតែជនរងគ្រោះមិនលើកសោះ លុះនៅវេលាកើតហេតុក្រុមគ្រួសារបានមកដល់បន្ទប់ជួលហើយឃើញបិទទ្វារចាក់គន្លឹះខាងក្នុងក៏បានយករណាអាដែកអារពីខាងក្រៅរហូតដាក់ច្រានទ្វារចូលទៅឃើញជនរងយកខ្សែលីឡុងចងភ្ជាប់នឹងផ្ទោងដែកដំបូលស្លាប់បាត់ទៅហើយសាកសពមានសភាពស្អុយទៅហើយ ។

ប្រភពព័ត៌មានពីអ្នកដែលធ្លាប់ឃើញបុរសដែលចងកសម្លាប់ខ្លួនបានឲ្យដឹងថា កន្លងមក ឃើញមានម៉ូតូជិះទៅធ្វើការតែក្រោយមកមិនឃើញមានម៉ូតូជិះទៅធ្វើការទៀតទេ ហើយ គេគ្រាន់តែដឹងថា បុរសខាងលើនេះជាមនុស្សចូលចិត្តល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើរណេត ហើយសង្ស័យចាញ់អស់លុយច្រើនពេកសម្រេចចិត្តចងកធ្វើអត្តបែបនេះ ។

ដោយឡែកក្រុមគ្រួសាររបស់បុរសចងកមិនបានបង្ហើបឲ្យដឹងថា មូលហេតុអ្វីបានជាសម្រេចចិត្តចងកបែបនេះទេ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តទួលសង្កែតាមប្រពៃណី៕

កែវ  ឈីម

 

RELATED ARTICLES