Saturday, April 20, 2024
Homeព័ត៌មានជាតិទៀត​ហើយ​ ! ​កម្មការីនី​រោង​ចក្រ​ហ្រ្គែន​អីស្តហ៊្វូតវែរ​ បន្ត​ដួល​សន្លប់​នៅ​ព្រឹក​នេះ

ទៀត​ហើយ​ ! ​កម្មការីនី​រោង​ចក្រ​ហ្រ្គែន​អីស្តហ៊្វូតវែរ​ បន្ត​ដួល​សន្លប់​នៅ​ព្រឹក​នេះ

ខេត្ដកណ្តាលៈ កម្មការីនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី១៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅជាំង៦០នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ។

fghfdssdgdf
កម្មការិនីដួលសន្លប់ កំពុងព្យួរសេរ្យូមនៅក្នុងមន្ទីរពេទ្យ

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រោងចក្រខាងលើនេះមានកម្មករ-កម្មការីនីបម្រើការងារសរុបចំនួន១១០០នាក់ ។ នៅមុនពេលកើតហេតុកម្មករ-កម្មការីនីមួយចំនួនធំបាននាំគ្នាចូលទៅធ្វើការងារតាមកន្លែងរៀងៗខ្លួន រីឯកម្មការីនីចំនួន៨៨នាក់ដែលដួលសន្លប់កាលពីថ្ងៃទី១៨ កន្លងទៅត្រូវបានខាងតំណាងរោងចក្រអញ្ជើញតាអាចារ្យមកស្រោចទឹករំដោះគ្រោះ ខណៈកំពុងស្រោចទឹកកម្មការីនីទាំងនោះបានដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៥២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ។

fgfgdsadsg

គួរំឮកថា កាលពីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានកម្មការីនីបម្រើការងារនៅក្នុងទីតាំងរោងចក្រខាងលើនេះដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៨៨នាក់ ។ ពាក់ព័ន្ធករណីដួលសន្លប់នេះត្រូវបានកម្មការីនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រ ទាមទារសំណែនផ្លែកឈើចំនួន ៧មុខ ។ ដោយឡែកក្រុមគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីកម្មការីនីហូបចុកមិនគ្រប់គ្រាន់ ទន់ខ្សោយ អស់កម្លាំងកំហែងទើបដួលសន្លប់តាមគ្នាយ៉ាងដូច្នេះ ៕

សិលា

 

RELATED ARTICLES