Thursday, April 18, 2024
Homeព័ត៌មានជាតិប្រពន្ធ​ដេក​ឱប​ប្រុស​ថ្មី​ ប្តី​បី​កូន​តាម​រកឃើញ យំ​ផ្អើល​ប៉ូ​លិស​

ប្រពន្ធ​ដេក​ឱប​ប្រុស​ថ្មី​ ប្តី​បី​កូន​តាម​រកឃើញ យំ​ផ្អើល​ប៉ូ​លិស​

បន្ទាយមានជ័យ ៖ បុរសជាប្តីម្នាក់ បាត់ប្រពន្ធ មិនឃើញនៅផ្ទះ ក៏បីកូនតូចដើរតាមរក ស្រាប់តែប្រទះឃើញ កំពុងដេកឱបប្រុសសហាយ ទើបប្តីសម្រេចចិត្តប្តឹងប៉ូលិស ឱ្យចុះអន្តរាគមន៍នាំ ខ្លួនប្រពន្ធនិងប្រុសសហាយ យកទៅសាកសួរ។

ករណីប្តីបីកូនតូចតាមទាន់ប្រពន្ធកំពុង ដេករួមរ័កជាមួយប្រុសសហាយនេះ បានកើត មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១២នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចឃ្លាំងគីបខោអាវជជុះ មាន ទីតាំងក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសអភ័ព្វដែលតាមទាន់ប្រពន្ធផិតដេក ឱបប្រុសសហាយនោះ មានឈ្មោះសៅ មង្គល អាយុ២៧ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ រដ្ឋ ស្រីឌៀប អាយុ២៤ឆ្នាំ។ ទាំង២នាក់ប្តីប្រពន្ធ រួមរស់បានកូនប្រុសម្នាក់ អាយុ១ខួប៥ខែ និង ស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ដោយឡែក ជនសង្ស័យជាប្រុសសហាយដែល លួចទាក់ទងប្រពន្ធគេនោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាកម្មករ គាស់គីបខោអាវជជុះ ដែលធ្វើការនិងស្នាក់ នៅក្នុងទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី ដែលកំពុងបីកូនឈរ យំគួរឱ្យសង្វេគ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធ របស់គេបានចាប់ដៃគ្នាប៉ុន្មានឆ្នាំមកហើយ រហូតដល់បង្កើតបានកូនប្រុសម្នាក់ ទើបនឹងមាន អាយុ១ខួប៥ខែ ជាចំណងនិស្ស័យ។ កន្លងមក រូបគេរស់នៅជាមួយប្រពន្ធល្អូកល្អិននឹងគ្នាណាស់  ទោះជាអត់ឃ្លាន មានស៊ី ក៏ជីវិតគ្រួសារមាន សុភមង្គលដែរ។ លុះចូលដល់មួយរយៈចុងក្រោយនេះ ប្រពន្ធចេះតែដើរបាត់ពីផ្ទះ ជាញឹកញាប់ រហូតដល់រូបគេជាប្តីសង្ស័យថា ប្រពន្ធ អាចកំពុងបែកចិត្តមានប្រុសថ្មី តែយ៉ាងណា ក៏មិនហ៊ានចោទប្រកាន់ ប្រពន្ធផ្តេសផ្តាសដែរ ព្រោះមិនដែលចាប់បានភ័ស្តុងតាង ផ្ទាល់ភ្នែក ម្តងណាសោះឡើយ។

បុរសជាប្តី បានបន្តឱ្យដឹងទាំងអួលដើមក ថា រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយបាត់ប្រពន្ធមិនឃើញនៅផ្ទះ ទើបរូបគេបានបីកូនប្រុស ដើម្បីដើរតាមរកប្រពន្ធ។ លុះពេលសួរគេឯង មានគេប្រាប់ថា ឃើញប្រពន្ធ ចូលទៅក្នុងឃ្លាំងគីបខោអាវជជុះខាងលើ ទើប រូបគេបានចូលទៅតាមមើលដល់ទីតាំងកើតហេតុ លុះពេលទៅដល់ ក៏ប្រទះឃើញស្បែកជើង របស់ប្រពន្ធនៅមុខបន្ទប់ ទើបគោះទ្វារហៅ ប្រពន្ធ តែប្រពន្ធមិនព្រមចេញមកជួបសោះ ហើយលោកបានឮសំឡេងមនុស្សប្រុសម្នាក់ នៅជាមួយប្រពន្ធក្នុងបន្ទប់ ទើបដឹងច្បាស់ថា ប្រពន្ធពិតជាកំពុងសំងំដេកឱបប្រុសសហាយ ប្រាកដមែន។

ដោយសារតែបុរសជាប្តីគោះទ្វារបន្ទប់ហៅ តែស្ត្រីជាប្រពន្ធមិនព្រមបើកឱ្យ ទើបបុរសជា ប្តីបានសម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចុះមកជួយ  អន្តរាគមន៍។ ទីបំផុត ក្រោយពីបើកទ្វារបន្ទប់ក៏ ឃើញប្រពន្ធនិងបុរសជាប្រុសសហាយនៅ សំងំក្នុងបន្ទប់ជាមួយគ្នាមែន។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ទាំងប្រុសសហាយ និងស្ត្រីជាប្រពន្ធ ទៅកាន់ប៉ុស្តិ៍នគរបាលប៉ោយប៉ែត ដើម្បីធ្វើការដោះស្រាយ។ ចំណែកបុរសជាប្តី នៅពេលដែលប្រទះឃើញប្រពន្ធ សំងំដេកឱបប្រុសសហាយក្នុងបន្ទប់បែបនេះ គេឃើញបុរសជាប្តី មិនអាចធ្វើអ្វីបាន ក្រៅពីទ្រហោយំគួរឱ្យសង្វេគ …”

ដោយ៖ ចាន់ សុលន់

 

 

 

 

RELATED ARTICLES